Categorii: Tot

realizată de Savuth CHEA 5 zile în urmă

98

រៀនព្រះធម៌

រៀនព្រះធម៌

រៀនព្រះធម៌

ធម៌ៈ ពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ និងសេចក្តីប្រតិបត្តិ

សំណួរ និងចម្លើយ

សំណួរទាំងឡាយ គប្បីបានចម្លើយពីព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តទាំងឡាយ គ្រប់យ៉ាងត្រូវគិតទៅរកព្រះសម្មាសម្ពុទ្ធ មិនម៉ែនជាយោបល់របស់ខ្លួនទេ ត្រូវនាំអ្នកសួរទៅរកសរណៈ ដែលមានតែ៣ក្នុងលោក (ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាទីសារណៈ របស់មនុស្ស និងទេវតា)

មហាវិបស្សនា

តើវិបស្សនា និងសតិប្បដ្ឋាន ខុសគ្នាយ៉ាងណា?
មហាវិបស្សនាទាំង ១៨ ការកំណត់នាមរូប ព្រមទាំងបច្ច័យ

អរិយមគ្គមានអង្គ ៨

ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ

១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ,

២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាមកា​ន់តាម នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់ ។

៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង នឹង​ប្រតិបត្តិ​នោះ ។

វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរ, ព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់, បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់, បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរ, បដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថាៈ

ការ​រៀន​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិ,​ ការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិ, ការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ​ ។

៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ
៧- សម្មាសតិ ការរលឹកត្រូវ
៦- សម្មាវាយាមៈ ព្យាយាមត្រូវ
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
៤- សម្មាកម្មន្តៈ ការងារត្រូវ
៣- សម្មាវាចា សំដីត្រូវ
២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ
១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ

យល់ពាក្យសំខាន់ៗ

បមោជ្ជៈ
លោកុត្តរបដិច្ចសមុប្បាទ១១

លោកុត្តរ បដិច្ចសមុប្បាទ ១១[កែប្រែ]

សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ពន្យល់ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈទាំង៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន​ ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ កងទុក្ខទាំង១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ” ។

សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន ។

លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖

លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុ លោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។ អ្វីនោះគឺ ការកើតឡើង នៃវេ ទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង ។

អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។

វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។

វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។

និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ ។

ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត ។

សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល ។

សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់ ។

បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍ ។

បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ ។

បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ ។

១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង? ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេច ក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:

ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេច ក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។

២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។

៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត ។ បីតិមាន៥យ៉ាងគឺៈ

បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ ។

៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ

បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន ។

៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ

ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង ។

៦- សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ

សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ) ។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង ។

៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត ។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែទប់សង្កត់ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសានសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ

មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣

(កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការ

រំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា ។

៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង ។

៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង ។

១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ

សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង ។

១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ

ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរ ហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ ។

សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ ។

វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១) ។

វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។

វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០)

វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។

និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩)

និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ ។

ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨)

ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត ។

សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧)

សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល ។

សុខៈ ជាបច្ច័យដល់ សមាធិ (៦)

សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់ ។

បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥)

បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍ ។

បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤)

ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ ។

បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣)

សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ ។

សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២) នាមសព្ទ ( បា.; សំ. ឝ្រទ្ធា ) ជំនឿ ។ សេចក្ដីជឿបុណ្យ, ជឿបាប, ជឿកម្ម, ជឿផល (ប្រភព វេចនានុក្រមសម្តេចសង្ឍរាជ ជួន ណាត)

១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង? ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេច ក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:

ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេច ក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។

- តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ

- កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន

- វិបាកសទ្ធា ជឿផលនៃកម្ម

- កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ

ឈាន Jhāna (झान) ជាពាក្យបាលី ចំណែកភាសាសំស្រ្កឹតគេហៅថា ធ្យាន (Dhyāna, ध्यान) មានន័យថា សមាធិ ឬភាវៈ នៃសមាធិ ។ ក្នុងភាវៈនៃសមាធិ ឈានមានលក្ខណៈសម្គាល់ដោយការតម្កល់ចិត្តជ្រៅក្នុងភាវនាកម្ម និងការស្ងប់អារម្មណ៍ ។ មានការពិភាក្សាអំពីឈាន ក្នុងគម្ពីរបាលីនិង ក្នុងគម្ពីរព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីមានក្រិតវិន័យ របស់សាសនាមក ។ មកដល់ សព្វថ្ងៃនេះ ពុំមានការពិភាក្សាច្រើន តាមការសិក្សាបែបវិទ្យាសាស្រ្ត អំពីឈាន ទេ ។
សង្គាយនា​ តាម​ន័យ​ទូទៅ​ ប្រែថា​ ការ​ប្រជុំ​​នៃ​​ភិក្ខុសង្ឃ​​ដែល​​ចង​ចាំ​​ស្ទាត់​នូវ​ធម្មទេសនា​ដែលព្រះពុទ្ធ​បាន​សម្តែង ដើម្បី​​ផ្ទៀងផ្ទាត់ និង​ ប្រមូល​ចង​ធម៌​ទាំង​នោះ​​​ឲ្យបានត្រឹមត្រូវតាមពុទ្ធ​វចនៈឡើងវិញ ។
សមថកម្មដ្ឋាន
ន. កម្មដ្ឋានសម្រាប់ធ្វើចិត្តឱ្យស្ងប់ស្ងាត់ ឱ្យឃ្លាតចាកពួកនីវរណធម៌ ហៅថា សមថធម៌ក៏បាន មាន៤០ គឺ៖ កសិណ១០, អសុភ១០, អនុស្សតិ១០, ព្រម្មវិហរធម៌៤, អរូបជ្ឈាន៤, អាហរេបដិកូលសញ្ញា១ និងចតុធាតុវវដ្ឋាន១ (ម.ព ទាំងនេះផង)
ន. ការធ្វើសមាធិ ឬការបំពេញភាវនាដើម្បីឱ្យកើតបញ្ញា។ វិបស្ស-នាកម្មដ្ឋានមានអារម្ម៍៧៣ ខន្ធ៥, អាយតនៈ១២, ធាតុ១៨, អរិយសច្ចៈ៤, ឥន្រ្ទិយ២២ និងបដិច្ចសមុប្បាទ១២

បដិច្ចសមុប្បាទ១២

អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។

ឥន្រ្ទិយ២២

អរិយសច្ចៈ៤

ធាតុ១៨

អាយតនៈ១២

ខន្ធ៥

ខន្ធ (ខ័ន) នាមសព្ទ ( បា.; សំ. ស្កន្ធ ) ក; ដើម; គំនរ; ពួក, កង, ប្រជុំ; កំណត់ ខន្ធ ៥ គឺរូបក្ខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ។ ទម្លាយខន្ធ ឬ រំលាងខន្ធ គឺស្លាប់។ រំលត់ខន្ធ គឺចូលនិព្វាន ។ ប្រភពៈ វេចនាកុនក្រមសម្តេចជួន ណាត

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦
អភិញ្ញា ៦

# អភិញ្ញា ៦ យ៉ាង គឺ៖

ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងឫទ្ធិបានច្រើនប្រការ គឺមនុស្សតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬ មនុស្សជាច្រើនអ្នក ធ្វើឲ្យទៅជាមនុស្សតែម្នាក់វិញក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែលចាប់ពាល់ (មណ្ឌល)ព្រះចន្ទ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដេាយកាយដរាបដល់ព្រហ្មលោកក៏បាន ១ ។

២. ភិក្ខុមានត្រចៀកទិព្វដ៏បរិសុទ្ធកន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វនិងសំឡេងមនុស្សក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន ១ ។

៣. ភិក្ខុអាចកំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញរាក្តី ក៏ស្គាល់ថា ចិត្តរួញរា ចិត្តដែលរាយមាយក្តី ក៏ស្គាល់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ស្គាល់ថាចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ស្គាល់ថាស្គាល់ថាចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជា សឧត្តរៈ គឺលោកិយចិត្តក្តី ក៏ស្គាល់ថាស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជា អនុត្តរៈ គឺលោកុត្តរៈចិត្តក្តី ក៏ស្គាល់ថា ស្គាល់ថា ចិត្តជា អនុត្តរៈ ចិត្តដែលតាំងនៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តតាំងនៅល្អដោយសមាធិ ចិត្តដែលមិនតាំង នៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តមិនតាំងនៅល្អដោយសមាធិ ចិត្តដែលផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តផុត ស្រឡះចាកកិលេសាសវៈ ចិត្តដែលមិនផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តមិនផុតស្រឡះចាកកិលេសាសវៈ ១ ។

៤. ភិក្ខុរលឹកជាតិដែលបានអាស្រ័យនៅមកអំពីមុន ជាអនេកជាតិ គឺ រលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញបានកើតភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ យ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះ (ភិក្ខុ) រលឹកតាមនូវជាតិដែលអាស្រ័យនៅពីមុនបានច្រើនជាតិ ព្រមទាំងអាការព្រមតាំងឧទ្ទេសយ៉ាងនេះ ១ ។

៥. ភិក្ខុមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ មនុស្សធម្មតា បានឃើញពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ទាំងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន)ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ខុស សត្វទាំងនោះ លុះដល់ទំលាយរាងកាយទៅខាងមុខ អំពីសេចក្តីស្លាប់ រមែងទៅកាន់កំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ និងនរកពុំខាន អើហ្ន៎ ចំណែកពួកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវសត្វទាំងនោះ លុះទំលាយរាងកាយទៅខាងមុខ អំពីសេចក្តីស្លាប់ ក៏រមែងទៅកាន់សុគតិ សួគ៌ទេវលោក ។ ភិក្ខុនោះមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុមនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ជាសត្វឧត្តម មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ទាំងបានឃើញច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រ

ការដូច្នេះ ១ ។

៦. ភិក្ខុនោះ ព្រោះធ្វើឲ្យអស់អាសវៈ ក៏បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយបា្រជ្ញារបស់ខ្លួនឯង ក្នុងបច្ចុប្បន្នហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ១ ។

(ព្រះត្រៃបិដក លេខ ១៩)

៦. ភិក្ខុនោះ ព្រោះធ្វើឲ្យអស់អាសវៈ

៥. ភិក្ខុមានចក្ខុទិព្វដ៏បរិសុទ្ធ

៤. ភិក្ខុរលឹកជាតិដែលបានអាស្រ័យនៅមកអំពីមុន

៣. ភិក្ខុអាចកំណត់ដឹងចិត្ត របស់សត្វដទៃ

២. ភិក្ខុមានត្រចៀកទិព្វ

១. សំដែងឫទ្ធិបានច្រើនប្រការ

វិមោក្ខ ៨

វិមោក្ខមាន ៨ យ៉ាង គឺ៖

១. បុគ្គលរមែងឃើញនូវរូបទាំងឡាយបាន នេះជា វិមោក្ខទី ១។

២. បុគ្គលពួកមួយមានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ នេះជា វិមោក្ខទី ២ ។

៣. សេចក្តីជឿស៊ប់ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខទី ៣ ។

៤. ព្រោះការកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៤។

៥. បុគ្គលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ

មិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៥ ។

៦. បុគ្គលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ នេះជា វិមោក្ខទី ៦ ។

៧. បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី ៧ ។

៨. បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់សញ្ញាវេទយិតនិរោធ នេះជា វិមោក្ខទី ៨ ។

៥. បុគ្គលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៥ ។

៤. ព្រោះការកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៤។

៣. សេចក្តីជឿស៊ប់ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខទី ៣ ។

២. បុគ្គលពួកមួយមានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ នេះជា វិមោក្ខទី ២ ។

១. បុគ្គលរមែងឃើញនូវរូបទាំងឡាយបាន នេះជា វិមោក្ខទី ១។

បដិសម្ភិទា ៤ (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយ)

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦

បដិសម្ភិទា ៤ (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយ)

១. អត្ថបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងអត្ថ, បញ្ញាយល់ច្បាស់ក្នុងអត្ថន័យ កាលឃើញគោលធម៌ឬសេចក្ដីសង្ខេប ក៏អាចវិភាគអធិប្បាយពង្រីកសេចក្ដីចេញឱ្យពិស្ដារបាន, ឃើញហេតុមួយ ក៏អាចគិតវែកញែកកម្ចាយយឹតយោងបន្ដគ្នាហូរហែរហូតដល់ផល ។

២. ធម្មបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងធម៌, បញ្ញាយល់ច្បាស់ក្នុងគោល កាលឃើញសេចក្ដីអត្ថាធិប្បាយពិស្ដារ ក៏អាចចាប់រួបយកសេចក្ដីឬចាប់តាំងជាប្រធានបទបាន, ឃើញផលមួយ ក៏អាចស្រាវភ្ជាប់ត្រឡប់ទៅរកហេតុបាន ។

៣. និរុត្តិបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងនិរុក្តិ, បញ្ញាយល់ច្បាស់ក្នុងភាសា ចេះសទ្ទបញ្ញត្តិ និងភាសាផ្សេងៗ ចេះប្រើប្រាស់ពាក្យពេចន៍ពន្យល់ឱ្យអ្នកដទៃយល់និងឃើញតាមបាន។

៤. បដិភាណបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងបដិភាណ, បញ្ញាយល់ជាក់ប្រាកដភ្លាមៗ, ឆ្លៀសវៃប្រើការចេះដឹងដែលមានភ្ជាប់បង្កគំនិតនិងហេតុផលសម្រាប់ប្រើសមស្របតាមហេតុការណ៍នោះៗ ។

* កត់សម្គាល់ៈ បដិសម្ភិទា ជា “ញាណ គឺបញ្ញា” បញ្ញាដែលលោកប្រើពាក្យថាញាណ ជាបញ្ញាដែលបានអប់រំឱ្យកើតឡើង ឧ. វិបស្សនាញាណ អាសវក្ខយញាណ ជាដើម ។ អ្នកដែលមិនមែនជាព្រះអរិយបុគ្គល មិនអាចនឹងមានបដិសម្ភិទាញាណឡើយ ។ ព្រះអរិយបុគ្គលចាប់តាំងពីព្រះសោតាបន្នឡើងទៅទើបមានបដិសម្ភិទាញាណបាន ប៉ុន្ដែមានមិនស្មើគ្នាទេ អង្គខ្លះអាចមាន ១ អង្គខ្លះមាន ២… អង្គខ្លះមានគ្រប់ទាំង ៤ ជាដើម សូម្បីតែព្រះអរហន្ដក៏មានមិនស្មើគ្នាដែរ ព្រះអរហន្ដសាវ័កដែលដល់នូវកំពូលនៃអ្នកបានបដិសម្ភិទាញាណ គឺព្រះសារីបុត្រ លោកជាអគ្គសាវ័កខាងស្ដាំ បានទទួលងារជា “ឯតទគ្គៈខាងមានបញ្ញាច្រើន” ជាព្រះធម្មសេនាបតី គឺមេទ័ពនៃកងទ័ពធម៌ ។ បើចង់ដឹងថាព្រះសារីបុត្រមានបញ្ញា សមដូចដែលបានទទួលការលើកតម្កើងជាព្រះអគ្គសាវ័កខាងស្ដាំយ៉ាងណាដែរនោះ សូមអញ្ជើញអានលម្អិតក្នុងព្រះត្រៃបិដក “បដិសម្ភិទាមគ្គ ភាគ ៦៩ និង ៧០” ដែលជាអត្ថាធិប្បាយធម៌របស់ព្រះសារីបុត្រដោយត្រង់ ។

៤. បដិភាណបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងបដិភាណ, បញ្ញាយល់ជាក់ប្រាកដភ្លាមៗ, ឆ្លៀសវៃប្រើការចេះដឹងដែលមានភ្ជាប់បង្កគំនិតនិងហេតុផលសម្រាប់ប្រើសមស្របតាមហេតុការណ៍នោះៗ ។

៣. និរុត្តិបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងនិរុក្តិ, បញ្ញាយល់ច្បាស់ក្នុងភាសា ចេះសទ្ទបញ្ញត្តិ និងភាសាផ្សេងៗ ចេះប្រើប្រាស់ពាក្យពេចន៍ពន្យល់ឱ្យអ្នកដទៃយល់និងឃើញតាមបាន។

២. ធម្មបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងធម៌, បញ្ញាយល់ច្បាស់ក្នុងគោល កាលឃើញសេចក្ដីអត្ថាធិប្បាយពិស្ដារ ក៏អាចចាប់រួបយកសេចក្ដីឬចាប់តាំងជាប្រធានបទបាន, ឃើញផលមួយ ក៏អាចស្រាវភ្ជាប់ត្រឡប់ទៅរកហេតុបាន ។

១. អត្ថបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងអត្ថ, បញ្ញាយល់ច្បាស់ក្នុងអត្ថន័យ កាលឃើញគោលធម៌ឬសេចក្ដីសង្ខេប ក៏អាចវិភាគអធិប្បាយពង្រីកសេចក្ដីចេញឱ្យពិស្ដារបាន, ឃើញហេតុមួយ ក៏អាចគិតវែកញែកកម្ចាយយឹតយោងបន្ដគ្នាហូរហែរហូតដល់ផល ។

អរិយសច្ចៈ ៤

យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។

ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អម​ពីគឺ​៖

១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។

២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។

ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ ដើម្បី​កិរិយា​រលត់​ទុក្ខ ។ ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ចៈ ៤ គឺ​៖

១- ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាត​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាត​ទទេ ធម្មជាត​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាត​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ទុក្ខ ១២ កង គឺ៖

ក) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ,

ខ) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ,

គ) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក),

ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់,

ង) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក,

ច) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ,

ឆ) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត,

ជ) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់,

ឈ) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ,

ញ) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត – មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សម្លេង ក្លិន រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ,

ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច),

ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖

- រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប,

- វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា,

- សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា,

- សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ,

- វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ,

២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​ហេតុ​ដែល​កើត​ព្រម​នៃ​ទុក្ខ បាន​ដល់​តណ្ហា​ប្រកប​ដោយ​នន្ទិរាគ​ត្រេកអរ​ក្នុង​ភព​នោះ​ៗ រឿយ​ៗ មិន​ដាច់ ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី តណ្ហា​មាន​៣ គឺ៖

- កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម,

- ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប,

- វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប,

តណ្ហា​នោះ​កើត​ឡើង​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេក​អរ​ក្នុងលោក នៅ​អាស្រ័យ​ក្នុង​ធម្មជាតិ​នោះ​គឺ អាយតនៈ​ខាងក្រៅ ៦ អាយតនៈខាង​ក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។

៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​កិរិយា​រំ​លត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​កិរិយា​រំលត់​តណ្ហា​នោះឥត​មាន​សេស​សល់​កិរិយា​រលាស់​ចោល បោះ​បង់​ចោល កិរិយា​រួច​ផុត​តណ្ហា​នោះ មិន​មាន​អាល័យ ។ កិរិយា​លះ​បង់ កិរិយា​រំលត់​តណ្ហា ដែល​កើត​ឡើង​អាស្រ័យ​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​មាន​អាយតនៈ​ជា​ដើម​នោះ ​។

៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​បដិបទា​នាំ​ទៅ​កាន់​ទី​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​អរិយមគ្គ​មាន​អង្គ ៨ ។​

(អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)

ព្រះធម្មចក្កនេះ​ជា​ព្រះសទ្ធម្ម​ដែលព្​រះអង្គ​ទ្រង់​សំដែង​បំភ្លឺ​បង្ហាញ​ផ្លូវ​ត្រង់​ឆ្ពោះ​ទៅ​កាន់​សន្តដ្ឋាន ដើម្បី​ឲ្យ​ស្រាយ​បញ្ហា​ប្រចាំ​លោក​ជា​ដំបូង​បង្អស់ ។

(អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច) ព្រះធម្មចក្កនេះជាព្រះសទ្ធម្មដែលព្រះអង្គទ្រង់សំដែងបំភ្លឺបង្ហាញផ្លូវត្រង់ឆ្ពោះទៅកាន់សន្តដ្ឋាន ដើម្បីឲ្យស្រាយបញ្ហាប្រចាំលោកជាដំបូងបង្អស់ ។
៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ

៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​បដិបទា​នាំ​ទៅ​កាន់​ទី​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​អរិយមគ្គ​មាន​អង្គ ៨ ។​

៣- ទុក្ខនិរោធអរិយសច្ចៈ

៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​កិរិយា​រំ​លត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​កិរិយា​រំលត់​តណ្ហា​នោះឥត​មាន​សេស​សល់​កិរិយា​រលាស់​ចោល បោះ​បង់​ចោល កិរិយា​រួច​ផុត​តណ្ហា​នោះ មិន​មាន​អាល័យ ។ កិរិយា​លះ​បង់ កិរិយា​រំលត់​តណ្ហា ដែល​កើត​ឡើង​អាស្រ័យ​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​មាន​អាយតនៈ​ជា​ដើម​នោះ ​។

២- ទុក្ខសមុទយអរិយសច្ចៈ

២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​ហេតុ​ដែល​កើត​ព្រម​នៃ​ទុក្ខ បាន​ដល់​តណ្ហា​ប្រកប​ដោយ​នន្ទិរាគ​ត្រេកអរ​ក្នុង​ភព​នោះ​ៗ រឿយ​ៗ មិន​ដាច់ ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី តណ្ហា​មាន​៣ គឺ៖

តណ្ហានោះកើតឡើងក្នុងធម្មជាតិជាទីស្រឡាញ់ ជាទីត្រេកអរក្នុងលោក នៅអាស្រ័យក្នុងធម្មជាតិនោះគឺ អាយតនៈខាងក្រៅ ៦ អាយតនៈខាងក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។

- វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប,

- ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប,

- កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម,

១- ទុក្ខអរិយសច្ចៈ

ទុក្ខអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺទុក្ខ បានដល់ធម្មជាតដែលសត្វជីកគាស់រំលើងបានដោយក្រ ធម្មជាតទទេ ធម្មជាតនាំឲ្យលំបាកព្រួយ ពិបាកអត់ទ្រាំ ធម្មជាតដែលអរិយបុគ្គលខ្ពើមឆ្អើមធុញទ្រាន់ នឿយណាយ នោះគឺ ទុក្ខ ១២ កង គឺ៖

១២) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយបំព្រួញឧបាទានក្ខន្ធ ៥ ជាទុក្ខ គឺ៖

- វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ,

- សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ,

- សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា,

- វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា,

- រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប,

១១) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការដែលប្រាថ្នារបស់ណាមិនបានរបស់នោះ ជាទុក្ខ គឺ ពួកសត្វមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដីស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល ទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ជាធម្មតា មានសេចក្ដីប្រាថ្នាថា ” ឱ ! ហ្ន៎ ធ្វើម្ដេចយើងទាំងឡាយកុំគប្បីមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់ ឱហ្ន៎ ធ្វើដូចម្ដេចបាន កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់កុំមកកាន់យើងទាំងឡាយ” (ប្រាថ្នានេះមិនសំរេច),

១០) បយេហិ វិប្បយោគទុក្ខ ការព្រាត់ប្រាសចាកសង្ខារនឹងសត្វជាទីស្រឡាញ់ ជាទុក្ខ គឺការមិនមូលមិត្ត – មិនជួបជុំ មិនមូលត្រកូល មិននៅលាយឡំគ្នា ដោយរូប សម្លេង ក្លិន រសផោដ្ឋព្វៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ឬដោយមាតាបិតា បងប្អូនប្រុស បងប្អូនស្រី អាមាត្យ ញាតិសាលោហិត ដែលប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្ដីចំរើន ប្រាថ្នាធម៌ក្សេមចាកយោគ,

៩) អប្បិយេហិ សម្បយោគទុក្ខ ការប្រកបព្រមដោយសត្វនឹងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ គឺការសង្គម សមាគម ប្រជុំព្រមលាយឡំដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ឬដោយពួកបុគ្គល មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្ដីចំរើន មិនប្រាថ្នាការនៅសប្បាយ មិនប្រាថ្នាធម៌ក្សេមចាកយោគៈ,

៨) ឧបាយាសទុក្ខ សេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង ភាពចង្អៀតចង្អល់ ភាពតានតឹង នៃបុគ្គលប្រកបដោយវិនាសអន្តរាយណាមួយដែលទុក្ខធម៌ណាមួយមកប៉ះពាល់,

៧) ទោមនស្សទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងចិត្ត កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយ កើតអំពីការប៉ះពាល់ដោយចិត្ត,

៦) ទុក្ខទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងកាយ កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយកើតអំពីការប៉ះពាល់ដោយកាយ,

៥) បរិទេវទុក្ខ កិរិយាយំទួញរក យំទួញរៀបរាប់ អាការយំទួញរក អាការយំទួញរៀបរាប់ ខ្សឹកខ្សួលអណ្ដឺតអណ្ដក,

៤) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះស្រងោចខាងក្នុង សង្រេងសង្រៃខាងក្នុង នៃបុគ្គលប្រកបដោយសេចក្ដីវិនាសអន្តរាយណាមួយ ដែលទុក្ខធម៌ណាមួយមកប៉ះពាល់,

៣) មរណទុក្ខ កិរិយាច្យុតិ ឃ្លាតចេញ បែកធ្លាយ អន្តរធាន សេចក្ដីស្លាប់គឺមច្ចុ កាលកិរិយា កិរិយាបែកធ្លាយនៃខន្ធ កិរិយាដាក់ចោលនូវសាកសព កិរិយាផ្ដាច់បង់ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅកាន់បរលោក),

២) ជរាទុក្ខ កិរិយាទ្រុឌទ្រោម គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ កិរិយាសាបសូន្យអាយុ កិរិយាចាស់ជុំវិញនៃឥន្ទ្រិយ,

១) ជាតិទុក្ខ កិរិយាកើត កើតព្រម កិរិយាចុះកាន់គភ៌ កិរិយាកើត កិរិយាកើតថ្មី កិរិយាមានប្រាកដនៃខន្ធ កិរិយាបានចំពោះនូវអាយតនៈក្នុងសត្តនិកាយនោះ ៗ នៃពួកសត្វនោះៗ,

បរិញ្ញា ៣
៣-បហានបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​បែក​ធ្លាយ​ដោយ​ភង្គញ្ញាណ​ជា​ដើម​ឡើង​ទៅ សម្រេច​បាន​នូវ​បញ្ញាវិសុទ្ធិ​ពីរ​ខាង​ចុង ចាក់​ធ្លុះ​នូវ​និរោធសច្ច មាន​ញាណ​ក្នុង​សន្តិបទ រហូត​មាន​ព្រះនិព្វាន​ជា​អារម្មណ៍ លះ​បង់​កិលេស​ដោយ​សមុច្ឆេទប្បហាន ។
២-តីរណបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​វិញ សម្រេច​បាន​ជា​បញ្ញាវិសុទ្ធិ​ទី ៣ ចាក់​ធ្លុះ​នូវ​សាមញ្ញលក្ខណៈ ។
១-ញាតបរិញ្ញា កំណត់​ដឹង​បាន​នូវ​នាម​រូប ព្រម​ដោយ​បច្ច័យ សម្រេច​បាន​ជា​បញ្ញា​វិសុទ្ធិ​ពីរ​ខាង​ដើម ចាក់​ធ្លុះ​នូវ​បច្ចត្តលក្ខណៈ ។
អាសវៈ
ភាសាបាលីហៅថា អាសវៈ (Āsava) រីឯភាសាសំស្ក្រឹតហៅថា អាស្រវៈ (Āśrava) ឬ អាសវកិលេស ជា គ្រឿងសៅហ្មងនៃចិត្ត ដែលដេកត្រាំសម្ងំ ក្នុងបុថុជ្ជនទាំងអស់ ។ អាសវៈទុកដូចជាគ្រឿងពុល គ្រឿងពុករលួយ ដែលឃុំឃាំងសត្វលោកទុកក្នុងសំសារវដ្ត ។ អាសវៈ ៤ យ៉ាងគឺ៖

៤- អវិជ្ជាសវៈ ការជាប់តម្រាំក្នុងអវិជ្ជា សេចក្តីមិនដឹង (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)

៣- ទិដ្ឋាសវៈ ការជាប់តម្រាំក្នុងទិដ្ឋិ សេចក្តីយល់ខុស (សស្សតទិដ្ឋិ និង ឧច្ឆេទទិដ្ឋិ)

២- ភវាសវៈ ការជាប់តម្រាំនៅក្នុងភព (កាមភព រូបភព អរូបភព)

១- កាមាសវៈ ការជាប់តម្រាំនៅក្នុងកាម (អាយតនៈ ៦)

ប្រភពសំខាន់ៗ

ប្រភពដែលបរិយាពាក្យសំខាន់ៗយ៉ាងលម្អិត

វីថិចិត្ត

វិបស្សនាធុរៈ

សតិប្បដ្ឋាន

អានាបានស្សតិ

ព្រះធម៌

ព្រះនិព្វាន៤ថ្នាក់

ចិត្ត៨៩

មហាភូតរូប

សម្បជញ្ញៈ

ពោជ្ឈង្គ៧

កិលេស

សំយោជនៈ

មិច្ឆត្តធម៌

នីវរណធម៌

វិសុទ្ធិមគ្គ

បញ្ញាព្រះពោធិសត្វ

ច្បាប់នៃកម្ម

ត្រៃលក្ខណ៍

វិបស្សនាកម្មដ្ឋាន

ឧច្ឆេទទិដ្ឋិ

សស្សតទិដ្ឋិ

អាយតនៈ

បញ្ចក្ខន្ធ

អរិយសច្ច៤

ពោធិបក្ខិយធម៌

លោកិយបដិច្ចសមុប្បាទ១២

លោកុត្តរបដិច្ចសមុប្បាទ

ឈាន

សង្គាយនា

ប្រពៃណីពុទ្ធសាសនា

មហាយាន

មហាយាន  (ភាសាសំស្រ្កឹត: महायान, mahāyāna, ប្រែថា"យានធំ ឬសំពៅធំ" គឺជា ទស្សនវិជ្ជា ​​ ពុទ្ធសាសនា  ដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​សម័យកាល​ក្រោយ​ព្រះ​ពុទ្ធ​សមណគោតម​​បាន​ បរិនិព្វាន ​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ។ ទស្សនវិជ្ជា​របស់​ពុទ្ធសាសនា​និកាយ​មហាយាន​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ទស្សនវិជ្ជា​របស់​ពុទ្ធសាសនា​និកាយ​ ថេរវាទី ​យ៉ាង​ច្រើន​អន្លើ ក៏​ប៉ុន្តែ​​គេ​​ឃើញ​មាន​​សេចក្តី​ជំនឿ​រួម​គ្នា​មួយ​ចំនួន​​ ដែល​​ពុទ្ធសាសនិកជន​នៃ​លទ្ធិ​ទាំងពីរ​អាច​យក​មក​ជជែក​គ្នា​បាន ។ គោលការណ៍​សាមញ្ញ​នៃ​ពុទ្ធសាសនា​និកាយ​មហាយាន គឺ​ទាក់​ទង​​នឹង​​កម្រិត​​នៃ​​ការ​​យល់​​ពី​​ហេតុផល​ និង​ ការ​ប្រតិបត្តិ​​ ដូច​ជា​ពោធិសត្វ​យាន ឬ យាន​ជំនិះ​​​នៃ​ព្រះ​ពោធិសត្វ ។ ពុទ្ធសាសនា​​មហាយាន មាន​​ទស្សនៈ​​របស់​​និកាយ​​វជរយាន ( Vajrayana ) ឬ​​ យាន​ពេជ្រ​​​ដែល​​គ្រប់​​ដណ្តប់​​ទាំង​​ស្រុង​​ ហើយ​​បាន​​បែក​​ជា​​និកាយ​ផ្សេងៗ​ទៀត​តាម​តំបន់​ និង ​ប្រជាជន​ដែល​កាន់​សាសនា​មហាយាន ។

ថេរវាទ ក្នុងវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ពាក្យ ថេរវាទ ក៏មាន ពាក្យ ថេរវាទី ក៏មាន។ យ៉ាងណាមិញ យើងគប្បីប្រើពាក្យ ថេរវាទី ដូចមានសរសេរក្នុងពាក្យ ហីនយាន។

បង្រៀនធម៌ដោយព្រះភិក្ខុ យ៉ុន យី
មហាវិបស្សនា ១៨ បង្រៀនដោយ លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា
បុគ្គលប្បញ្ញត្តិ (បង្រៀនដោយលោកគ្រូ ធម្មាចារ្យ អុឹម រ៉ៃយ៉ា
សិក្សាអំពីមេរៀនជីវិត ដើម្បីប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ Kouch TongHim Official
អានបិដកអ៊នឡាញ និងងាយស្វែងរក
ប្រជុំសៀវភៅ និងសំឡេងព្រះធម៌

រៀនឆាប់ចេះ អង្គរបស់អ្នករៀន(សុ ចិ បុ លិ)

ដូច្នេះអង្គទាំង៤នេះ ធ្វើឱ្យអ្នករៀនឆាប់យល់ ឆាប់ចេះ
៤. លិ មកពីពាក្យថា កត់ត្រាទុក
៣. បុ មកពីពាក្យថា បុច្ឆ ប្រែថា សាកសួរ
២. ចិ មកពីពាក្យថា ចិន្តៈ ប្រែថា គិត
១. សុ មកពីពាក្យ សុតៈ ប្រែថា ស្តាប់

សមាធិនិន្ទេស

១. មហាសតិប្បដ្ឋាន ភាវនា (កាយ វេទនា ចិត្ត ធម្ម)

គន្លឹះសម្រាប់ដោះទុក្ខ
បដិច្ចមុប្បាទធម៌ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យតើដូចម្ដេច...?
សំណួរទាំងឡាយ គប្បីបានចម្លើយពីព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តទាំងឡាយ
ការបដិបត្តិធម៌មិនចាំបាច់ឲ្យគេមើល
ឧបាទានក្ខន្ធ ៥-លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា (មានរួម ចិត្ត ជេតសិក រូប និញ្វន)
ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនសង្រួម តើដូចម្ដេច?
អានិសង្សរលឹកគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃទៅកាន់ឋានសួគ៌៣០ពាន់កប្ប ។ នៅនាទី ទី២៥ (ពុទ្ធានុស្សតិ)
ម្នាលភិក្ខុទាំងឡាយ កាយនេះមិនមែនជារបស់អ្នកទាំងឡាយទេ
បុគ្គលកាលដឹងដូចម្ដេច ឃើញដូចម្ដេច ទើបលះបង់អាសាវៈបាន
បុគ្គលដែលធ្វើនូវសមថៈជាប្រធាន ហើយសម្រេចព្រះនិព្វាន មានតិចក្នុងលោក តែបុគ្គលដែលមិនបានធ្វើនូវសមថៈជាប្រធាន ហើយសម្រេចព្រះនិព្វាន មានច្រើនជាង
ការពិចារណាឃើញវេទនាក្នុងវេទនាតើដូចម្ដេច?
វិធីរំដោះចិត្តចេញពីទុក្ខ
ត្រេកអរនិងអាក់អន់ ព្រោះលាភនិងអលាភជាដើម
សុំណួរ ចម្លើយ សតិប្បដ្ឋាន
ធម៌ ១ ញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យបរិបូរណ៍ តើដូចម្ដេច? ចិត្តរបស់អ្នកម្តាយ ចូលចិត្តស្តាប់
៤. ធម្មានុបស្សនាសតិប្បដ្ឋាន មាន ៥បព្វៈ
៣. ចិត្តានុបស្សនាសតិប្បដ្ឋាន មាន ៨គូ
២. វេទនានុបស្សនាសតប្បដ្ឋាន មាន ៩វិធី (វីដេអូគោលចាប់ពីនាទី ទី៣ៈ៣)

ត្រូវស្តាប់ឡើងវិញ និងត្រៀមកត់ត្រាឡើងវិញត្រង់៖

១. កាយានុប្សនាសិប្បដ្ឋាន មាន ៦បុព្វៈ យើងយល់ខ្លឹមសារ យល់អត្ថនៅក្នុងបុព្វនោះទាំងអស់ ដល់ពេលដែលធម៌នោះប្រកដមកប្រព្រឹត្តទៅជាប្រក្រដី គ្រប់ឥរិយាបទទាំង៤យើងយល់ស្រាប់ ហើយការល់ស្រាប់នឹងឯងជាបច្ច័យអោយមានសតិសប្បជញ្ញៈ

kayanubsSnastib,dæan mannimitþEdlKb,IseRmc)an edaymin lM)ak KW CapøÚvbrisuT§ sRmab;evenyüstV EdlCasmfyanik man bBa Ø aTn;exSay .

៦-សីវថិការបព្វ: ព្រះអង្គសម្តែងអំពីសាកសព្វស្ថាប់១ថ្ងៃ រហូតដល់ឆ្អឹងរាត់រាយសពោពាសពេញដី នឹងព្រះអង្គសម្តែងជាវិប្សនាសុត្ធ
៥-ធាតុមនសិការបព្វៈ បដិកូលមនសិការបព្វ:គឺព្រះអង្គសម្តែងសម្រាប់អារម្មណ៍របស់សមថ ពេលព្រះអង្គសម្តែងធាតុមនសិការបព្វៈ គឺនៅតែ សក់ រោម ក្រចក ធ្មេញ ស្បែកដដែលតែជាអារម្មរបស់វិបស្សនា
៤-បដិកូលមនសិការបព្វ: គឺជាការដឹងនូការប្រជុំនៅសក់ រោម ក្រចក ធ្មេញ ស្បែកនេះឯង គឺជារបស់បដិកូល ព្រះអង្គទ្រង់ត្រាស់សម្តែងដើម្បីក្របសង្កត់នូវកាមឆន្ទៈ
៣-សម្បជញ្ញបព្វៈ

អសមោហសម្បជញ្ញៈ គឺមានន័យថាសម្បជញ្ញៈ ៣ខាងលើមកប្រជុំចុះក្នុង អសមោហជញ្ញៈ គឺការដឹងខ្លួនដេក ដើរ ឈរ អង្គុយ បត់ចូលលាចេញ បន្ទោរបង់ ឧចារ បស្សាវៈ និយាយ ស្ងៀម ក្រេមជញ្ជក់សព្វគ្រប់បែបយ៉ាងប្រព្រឹត្តទៅដោយសតិសប្បជញ្ញៈ ដោយបរិមត្ថហើយ សត្វណាជាអ្នកបរិភោគ បន្ទោរបង់ឧច្ចារៈបស្សាវៈ មិនមាន គ្រាន់តែជាពពួកធាតុបរិភោគ ពពួកធាតុ នេះហើយជាការប្រជុំចុះក្នុងអសមោហសម្បជញ្ញៈ

គោចរសម្បជញ្ញៈ ការដឹងនៅក្នុងកម្មដ្ឋានជាទីរីករាយ ត្រេកអរពេញចិត្ត ហើយដឹងនៅគោចរ និងអគោចរ ទីណាទៅដែលមានប្រយោជន៏ ទីណាទៅដែលមិនមានប្រយោជន៏

សប្បាយសម្បជញ្ញៈ គឺជាការប្រព្រឹត្តទៅ បត់ចូលលាចេញជាទីសប្បាយ ដេក ដើរ ឈរ អង្គុយ ជាទីសប្បាយប្រព្រឹត្តទៅដោយឥរិយាបទសប្បាយក្នុងព្រះកម្មដ្ឋាន

សាត្ថកសម្បជញ្ញៈ (ព្រះអង្គសម្តែងជាវិបស្សនាសុទ្ធ គឺជាដឹងដោយបញ្ញា ដោយវិបស្សនាបញ្ញា)

២-ឥរិយាបថបព្វៈ (ការកំណត់ដឹងនូវឥរិយបថដែលកើតឡើងពីចិត្តជាសមុទដ្ឋាន មានន័យថាវាយោធាតុដែលកើតឡើងពីកិរិយារបស់ចិត្តទើបធ្វើអោយរូបដែលជាមហាភូតរូប ៤នេះឯកកម្រើកបាន)
១-អានាបានបព្វ: (ការកំណត់ដឹងខ្យល់ដង្ហើមចេញចូល ដែលមានលក្ខណៈតឹង)

ព្រះអភិធម្ម

សំណួរចំលើយទាក់ទងព្រះអភិធម្ម
សំនួរទាំង១០របស់ព្រះអភិធម្ម

[ព្រះសម្ពុទ្ធទ្រង់ប្រេាសពុទ្ធមាតានៅឋានត្រៃត្រឹង្ស]

០១-តើពាក្យថាអភិធម្មៗនោះអធិប្បាយបានដូចម្តេចខ្លះ?

០២-តើព្រះអភិធម្មនោះ អ្នកណា គឺសាមណ:ឬព្រាហ្មណ៍ មនុស្សឬទេវតា យក្ស ឬព្រហ្ម សំដែងតែងតាំងទុកមក?

០៣-ព្រះអង្គសំដែងអភិធម្មប្រារព្ធចំពោះព្រះពុទ្ធមាតា សិរីមហាមាយា តើសំដែងនៅវស្សាទីប៉ុន្មាន? នៅកន្លែងណាខ្លះដែរ?

០៤-តើព្រះអង្គ ទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ នោះ តើនិម្មិតវត្ថុអ្វី? ទ្រង់រំពឹងពិចារណាយល់ឃើញដូចម្តេច?

០៥-តើ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធ មាតាទ្រង់គង់នៅទីណា?

០៦-ហេតុអីបានជាព្រះពុទ្ធទៅប្រោសពុទ្ធមាតានៅឯឋានតាវត្តឹង្សពិភព មិនទៅប្រោសនៅឋានតុសិត?

០៧-តើព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ចៈប៉ុន្មានយ៉ាង អ្វីខ្លះ?

០៨-តើព្រះអភិធម្មមានប៉ុន្មានព្រះធម្មក្ខន្ធ? មានប៉ុន្មានក្បាល?

០៩-ក្នុងគម្ពីរព្រះអភិធម្មនីមួយៗសំដែងពីអ្វីខ្លះ?

១០-តើក្នុងគម្ពីរនីមួយៗមានប៉ុន្មាន ព្រះធម្មក្ខន្ធ ចែកជាភាណាវរ: គណ្ធ: អក្ខរ: ប៉ុន្មាន ហើយសំដែងប៉ុន្មានថ្ងៃ មានអ្នកសំរេចធម៌ទេ ហើយប៉ុន្មាននាក់?

🍃ចម្លើយទាំង១០

០១-តើពាក្យថាអភិធម្មៗនោះអធិប្បាយបានដូចម្តេចខ្លះ?

១- អភិធម្ម ជាបរមត្ថធម៌ មានអត្ថសេចក្តីដ៏ប្រសើរខ្ពង់ខ្ពស់មិនវិបរិត ។ ( អភិ=ប្រសើរ ; ធម្ម=ធម៌ )

១-ធម៌ដែលមានសេចក្តីចម្រើន

២-ធម៌ដែលគួរកំណត់ដឹង

៣-ធម៌ដែលគួរបូជា

៤-ធម៌ដែលគួរញែកទុក

៥-ធម៌ដែលល្អិតក្រៃលែង

+++++

០២-តើព្រះអភិធម្មនោះ អ្នកណា គឺសាមណ:ឬព្រាហ្មណ៍ + មនុស្សឬទេវតា យក្ស ឬព្រហ្ម សំដែងតែងតាំងទុកមក?

ព្រះអភិធម្មនោះគឺមនុស្សដែលបានត្រាស់នូវ ញេយ្យធម៌ ទាំងពួងដោយប្រពៃ គឺមហាបុរស ជាបុគ្គល ឯកក្នុងលោក ព្រះពុទ្ធព្រះសាមណ:គោតម បានសម្តែងទុកមក

+++++++

០៣-ព្រះអង្គសំដែងអភិធម្មប្រារព្ធចំពោះព្រះពុទ្ធមាតា សិរីមហាមាយា តើសំដែងនៅវស្សាទីប៉ុន្មាន? នៅកន្លែងណាខ្លះដែរ?

+ព្រះសព្វញ្ញូសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់កន្លងទៅ៦វស្សាហើយ ដល់វស្សាជាគំរប់៧ ព្រះអង្គសំដែង យមកបាដិហារ្យផ្ទាញ់ពួកតិរ្ថិយទាំងឡាយមានពួកនិគ្រន្ថ ជាដើម អោយបាក់ខ្លបខ្លាចអំណាចបុណ្យព្រះបារមីព្រះអង្គហើយ ទ្រង់យាងទៅគង់ចេញវស្សានៅនាបណ្ឌុកម្ពលសិលាសន: ក្រោមដើមបារិច្ឆត្តកព្រឹក្សក្នុងឋានតាវត្តឹសពិភពដែលជាទី ប្រជុំនៃទេវតាទាំងមួយមុឺនលោកធាតុចូលមកប្រជុំក្នុងទីនោះ ទើបព្រះអង្គទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះព្រះសិរីមហាមាយាទេវបុត្រជាពុទ្ធមាតាព្រះអង្គ ក្នុងទីប្រជុំនៃទេវតាទាំងមួយមុឺនលោកធាតុនោះឯង ។

-ឧត្តរកុរុទ្វីប សម្តែង ដល់ព្រះសារីបុត្រ

+++++++

០៤-តើព្រះអង្គ ទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ នោះ តើនិម្មិតវត្ថុអ្វី? ទ្រង់រំពឹងពិចារណាយល់ឃើញដូចម្តេច?

៤-ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធមាតា នោះ និម្មិត មាតុគុណវត្ថុ គឺ ព្រះអង្គទ្រង់សម្តែង តបស្នងគុណទឹកក្សីរសម្តេចព្រះមេរបស់ព្រះអង្គ ដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលតែងទទួលសោយរសទឹកក្សីរនៃព្រះមាតារបស់ព្រះអង្គមកច្រើនជាតិណាស់ហើយ ព្រោះព្រះអង្គបានត្រាស់កន្លងទៅ ៦វស្សាហើយទ្រង់រំពឹងពិចារណាឈ្វេងយល់ឃើញថា ព្រះសម្មាសម្ពុទ្ធ ទាំងឡាយគ្រប់អង្គក្នុងវស្សាជាគំរប់៧ តែងយាងទៅគង់ចាំវស្សានៅនាផែនថ្មបណ្ឌុកម្ពលសិលាសន:ក្រោមដើមបារិច្ឆត្តកព្រឹក្សក្នុងឋានតាវត្តឹសទេវលោក ។

++++++++

០៥-តើ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធ មាតាទ្រង់គង់នៅទីណា?

ព្រះសិរីមហាមាយាទេវបុត្រ គង់នៅឋាន តុសិត ដែលជាឋានមនោរម្យជាទីតម្រេកអរនៃលោកអ្នកមានបុណ្យវាសនាធំ ៗ មានសព្វញ្ញុពោធិសត្វជាដើម តែងទៅកើតសោយសុខជាទិព្វក្នុងឋានតុសិត នោះឯង ។

+++++++

០៦-ហេតុអីបានជាព្រះពុទ្ធទៅប្រោសពុទ្ធមាតានៅឯឋានតាវត្តឹង្សពិភព មិនទៅប្រោសនៅឋានតុសិត ?

៦-ព្រោះមានហេតុ៤យ៉ាង

១-ព្រះអង្គទ្រង់ពិចារណា គុណព្រះមាតាព្រះអង្គនិងគុណព្រះត្រៃបិដក គឺយកគុណយកព្រះវិន័យ បិដក២១០០០ព្រះធម្មក្ខន្ធ ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ឃើញថាពុំស្មើនិងគុណព្រះមាតាព្រះអង្គឡើយ ទើបព្រះអង្គ យកគុណព្រះសុត្តន្តបិដក២១០០០ ព្រះធម្មក្ខន្ធ មក ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ក៏ ឃើញថាពុំស្មើនិងគុណព្រះមាតាព្រះអង្គទៀត ហើយព្រះអង្គ ទ្រង់ យកគុណព្រះ អភិធម្ម ៤២០០០ ព្រះធម្មក្ខន្ធ មក ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ឃើញថាមានគុណធំទូលាយស្នើៗគ្នាទើបព្រះអង្គយាងទៅគង់នៅលើផែនថ្មបណ្ឌុកម្ពលសិលាសន:ក្រោមដើមបារិច្ឆត្តកព្រឹក្សនាឋានតាវត្តឹង្សទេវនគរ នៅពាក់កណ្តាល ឲ្យព្រះពុទ្ធមាតាយាងចុះមកកាន់ពាក់កណ្តាល សម្តែងសេចក្តីឲ្យច្បាស់លាស់ថាគុណវិសេសព្រះអភិធម្មបិដក និងគុណព្រះមាតារបស់ព្រះអង្គស្មើៗគ្នាដោយពិត ។

២-មកពីឋានតាវត្តឹង្សមានទេព្តាមួយម៉ឺនលោកធាតុត្រូវមកប្រជុំគ្នាស្តាប់ព្រះអភិធម្ម កន្លែងទូលាយ ព្រមទាំងគ្មានទីដ៏សមរម្យដល់ពុទ្ធាសន: ល្មម ព្រះសម្មាសម្ពុទ្ធ គង់ចាំវស្សានិងសម្តែងបរមត្ថព្រះអភិធម្មនោះបានឡើយ ។

៣-ក្នុងឋានតាវត្តឹង្សមានដើមឈើមួយឈ្មោះថា បារិច្ឆត្តព្រឹក្ស មានសណ្ឋានដូចឆត្ររួត ៥រូបទៀត ដែល សំណុំដើមមូលជុំវិញ១៥គិតថា វាបែកមែកចេញពីទៅជាប្រាំ លូតទៅកាន់ទិសប្រាំ គឺទិស ខាងលើ ទិសខាងកើត ខាងលិច ខាងត្បូងនិងខាងជើង ៥០យោជន៍ដូចគ្នា កំពស់គល់ទៅដល់ចុងខាងលើ១០០យោន៍ បែកចេញទៅកាន់ទិសបួនម្ខាងៗ ៥០យោជន៍ ត្រូវជា១០០យោជន៍ បើរាប់បរិមណ្ឌលសាខាមូលដោយជុំវិញប្រមាណ៣០០យោជន៍គត់ រំយោផ្កាសំយុងចុះមកដ៏រុងរឿងបញ្ចេញពណ៌ពន្លឺរស្មផ្សាយទៅកាន់បទិសទាំងបួន ៥០០យោជន៍ ដោយជុំវិញ ផ្កាមានក្លិនក្រអូបផ្សាយទៅបណ្តោយខ្យល់ ១០០យោជន៍ ឯខាងក្រោមដើមមានសិលាសន: ផែនថ្មដ៏ទន់ដូចសំពត់កម្ពល មានពណ៌ ក្រហម លឿង ដូចផ្កាជយព្រឹក្ស បណ្តោយ ៦០យោជន៍ ទទឹង៥០យោជន៍ យោជន៍កម្រាស់១៥យោជន៍ មានការទ្រុឌចុះនឹងប៉ោងឡើងជាប្រក្រត្រី ក្នុងពេលដែលអង្គុយចុះនឹងក្រោកឡើងជាធម្មតា សមគួរដល់ពុទ្ធាសន: ។

៤-ព្រះអង្គទ្រង់ពិចារណាជ្រាបច្បាស់ថា បើតថាគតទៅគង់ចាំវស្សាឯឋានតុសិត នឹងកាត់សេចក្តីសង្ស័យនៃទេវតាទាំងមួយម៉ឺនលោកធាតុពុំបាន ព្រះពុទ្ធមាតាតថាគតស្តាប់ព្រះអភិធម្មថាទៀតក៏មានផល្លានិសង្សតិចពុំពេញបរិបូរណ៌ឡើយ បើតថាគតទៅគង់លើផែនថ្មបណ្ឌុកម្ពលសិលាសន:ក្នុងឋានតាវត្តឹង្សពិភព ទេវតាទាំងមួយម៉ឺនលោកធាតុនឹងចូលមកប្រជុំស្តាប់ព្រះធម្មទេសនាក្នុងទីនោះ នឹងកើតមានសេចក្តីសង្ស័យក្នុងចិត្តផ្សេងៗគ្នា ទេវតាពួកខ្លះទៀតចូលចិត្តថាព្រះតថាគត ដែលព្រះអង្គទ្រង់យាងមកនេះ ដើម្បីនឹងសម្តែងព្រះធម៌ទេសនាប្រារព្ធចំពោះយើងទាំងឡាយដោយពិត ទេវតាពួកខ្លះទៀតចូលចិត្តថា ព្រះតថាគត ដែលព្រះអង្គទ្រង់យាងមកនេះ ព្រះអង្គពុំបានប្រារព្ធចំពោះយើងទាំងឡាយដោយពិត ទេវតាពួកខ្លះទៀត ចូលចិត្តថាព្រះតថាគតដែលព្រះអង្គទ្រង់យាងមកនេះ ព្រះអង្គពុំបានប្រារព្ធចំពោះយើងទាំងឡាយទេ មុខជាព្រះអង្គទ្រង់បារព្ធចំពោះបុគ្គលណាមួយដទៃដោយពិត ទេវតាទាំងឡាយគិតខុសៗគ្នាដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យគ្រប់ៗគ្នាពុំដាច់ស្រេច កាលបើទេវតាទាំងមួយម៉ឺនលោកធាតុមាន សេចក្តីសង្ស័យ ដូច្នេះហើយ តថាគត ក៏នឹងប្រារព្ធសួររកព្រះពុទ្ធមាតារបស់តថាគតចំពោះសម្តេចសក្កទេវរាជ ថា បពិត្រមហារា ព្រះមាតាតថាគតនៅឋានណា? សម្តេចសក្កទេវរាជនឹងក្រាបទូលតថាគតថា ព្រះពុទ្ធមាតារបស់ព្រះអង្គ គង់នៅឋានតុសិត តថាគត នឹងបង្គាប់ សម្តេចទេវរាជថា បើដូច្នោះចូរ សម្តេចទេវរាជទៅអញ្ជើញ ព្រះពុទ្ធមាតាតថាគត ឲ្យយាងចុះមកកាន់ឋានតាវត្តឹង្ស ពិភពនេះដោយពិត កាលបើទេវតាទាំងមួយម៉ឺនលោកធាតុ បានស្តាប់ពាក្យ តថាគត ពោល ដូច្នោះហើយ ក៏អាចកាត់ សេចក្តីសង្ស័យ របស់ខ្លួន ៗដាច់ស្រេចមួយរំពេចឥតមានសង្ស័យឡើយ ចូលចិត្តជាក់ច្បាស់ថា ឱហ្ន៎! ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ប្រារព្ធចំពោះព្រះមាតាទេតើ! ឯ ព្រះពុទ្ធមាតារបស់តថាគត ដែលមានប្រាថ្នានឹងស្តាប់ព្រះអភិធម្មទេសនា ហើយយាងចុះមកដោយផ្លូវឆ្ងាយមានសេចក្តីនឿយព្រួយលំបាកនោះសោត នឹងបានសោយនូវផល្លានិសង្សដ៏ច្រើនក្រៃលែង រាប់តាមជំហាន ក្នុងមួយជំហានបានបុណ្យមួយអនន្តៗ រាល់ៗជំហានដោយពិត ។

ព្រះសម្មាសម្ពុទ្ធ ជាម្ចាស់នៃយើងទាំងឡាយព្រះអង្គពិចារណាជ្រាបហេតុ ៤ ប្រការនេះហើយ បានជាព្រះអង្គទ្រង់យាងទៅគង់ចាំវស្សាក្នុងឋានតាវត្តឹង្សពិភពនោះឯង ។

+++++++++++

០៧-តើព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ច:ប៉ុន្មានយ៉ាង អ្វីខ្លះ?

+ហេតុដែលព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ច :

១-ដើម្បីទ្រង់សំដែង ហិរិ និង ឱត្តប្បៈ

២-ដើម្បីទ្រង់សំដែង កម្មស្សកតា

៣-ដើម្បីទ្រង់សំដែង ដល់អ្នកប្រព្រឹត្តចំពោះខ្លួន

៤-ដើម្បីទ្រង់សំដែង ដល់អន្តរិយកម្ម

៥-ដើម្បីទ្រង់សំដែង ដល់ព្រហ្មវិហារធម៌

៦-ដើម្បីទ្រង់សំដែង បុព្វេនិវាសញ្ញាណ

៧-ដើម្បីទ្រង់សំដែង ដល់លក្ខិណាវិសុទ្ធ

៨-ដើម្បីទ្រង់មិនលះ បញ្ញាត្តិនៃលោក

++++++++

០៨-តើព្រះអភិធម្មមានប៉ុន្មានព្រះធម្មក្ខន្ធ? មានប៉ុន្មានក្បាល?

ព្រះអភិធម្មមាន ៤២០០០ ព្រះធម្មក្ខន្ធ

ព្រះអភិធម្មចែកជាមាន ៧ គម្ពីរ៖

១-គម្ពីរធម្មសង្គណី

២-គម្ពីរវិភង្គ

៣-គម្ពីរធាតុកថា

៤-គម្ពីរបុគ្គលប្បញ្ញត្តិ

៥-គម្ពីរកថាវត្ថុ

៦-គម្ពីរយមក:

៧-គម្ពីរមហាបដ្ឋាន

++ព្រះអភិធម្ម មាន ៣៣ ក្បាល ចាប់ពី ក្បាលទី៧៨ដល់ក្បាលទី១១០

+++++++++++

០៩-ក្នុងគម្ពីរព្រះអភិធម្មនីមួយៗសំដែងពីអ្វីខ្លះ?

ព្រះអភិធម្មមាន ៤២០០០ ព្រះធម្មក្ខន្ធ

ព្រះអភិធម្មចែកជាមាន ៧ គម្ពីរ៖

១-គម្ពីរសង្គណី (បិដក៧៨-៧៩) អត្ថាធិប្បាយពីបរមត្ថធម៌

២-គម្ពីរវិភង្គ (៨០-៨២ )ចែកបំណែកនៃបរមត្ថ

៣-គម្ពីរ ធាតុកថា ( ៨៣) ធាតុរបស់បរមត្ថ

៤-គម្ពីរបុគ្គលប្បញ្ញត្តិ (៨៤-៨៦) បុគ្គលបញ្ញត្តិ

៥-គម្ពីរកថាវត្ថុ (៨៧-៩៣) សំនួរក្នុងបរមត្ថ

៦-គម្ពីរយមកៈ (៩៤-១១០) សម្តែងលំអិតបរមត្ថ

៧-គម្ពីរមហាបដ្ឋាន សំដែងពីហេតុបច្ច័យ

+++++++++

១០-តើក្នុងគម្ពីរនីមួយៗមានប៉ុន្មាន ព្រះធម្មក្ខន្ធ ចែកជាភាណាវរ: គណ្ធ: អក្ខរ: ប៉ុន្មាន ហើយសំដែងប៉ុន្មានថ្ងៃ មានអ្នកសំរេចធម៌ទេ ហើយប៉ុន្មាននាក់?

🍃ក្នុងគម្ពីរ៖

១-ធម្មសង្គណី ព្រះអង្គទ្រង់សម្តែង ១៣០០ ព្រះធម្មក្ខន្ធ ;២២ ភាណវារ : ; ៥៥០០ គណ្ធ: ;១ សែន ៧ មុឺន ៦ ពាន់ អក្ខរ : សំដែង ១២ ថ្ងៃទើបចប់ ទេវតាបានសំរេច ៧ កោដិ ។

២-គម្ពីរវិភង្គ ព្រះអង្គទ្រង់សម្តែង ៦៥០០ ព្រះធម្មក្ខន្ធ ; ៣៤ ភាណវារ: ; ៨៤០០ គណ្ធ : ; ២ សែន ៧ មុឺន ២ ពាន់ អក្ខរ: ទ្រង់សម្តែង ១២ ថ្ងៃ ទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។

៣-គម្ពីរធាតុកថា ព្រះអង្គទ្រង់សម្តែង ៧០០០ ព្រះធម្មក្ខន្ធ ; ១១ ភាណវារ : ; ២៧៥០ គណ្ធ: ; ៨ មុឺន ៤ពាន់ អក្ខរ: ; ទ្រង់សម្តែង ៦ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៦ កោដិ ។

៤-គម្ពីរ បុគ្គលប្បញ្ញត្តិ ព្រះអង្គទ្រង់សម្តែង ៥៦០០ ព្រះធម្មក្ខន្ធ ; ៨ មុឺន ៨ ពាន់ អក្ខរ: ; ទ្រង់សម្តែង ៧ថ្ងៃ ទើប ; ទេវតាបានសំរេច ៦ កោដិ ។

៥-គម្ពីរកថាវត្ថុ ព្រះអង្គទ្រង់សម្តែង ៧១០០ ព្រះធម្មក្ខន្ធ ៣៤ ភាណវារ : ; ២ សែន ៧ មុឺន ២ពាន់អក្ខរ: ; ទ្រង់សម្តែង ១២ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។

៦-គម្ពីរយមក: ព្រះអង្គទ្រង់សម្តែង ៥១០០ព្រះធម្មក្ខន្ធ ; ១២០ ភាណវារ : ; ៣០០០០ គណ្ធ : ; ៩ សែន ៦ មុឺន អក្ខរ : ; ទ្រង់សម្តែង ១៨ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។

៧-គម្ពីរមហាបដ្ឋាន ព្រះអង្គទ្រង់សម្តែង ៩៤០០ព្រះធម្មក្ខន្ធ ; ១៨២ ភាណវារ :; ៤៥៥០០ គណ្ធ : ; ១ លាន ៩ សែន ៦ ពាន់ អក្ខរ: ; ទ្រង់សម្តែង ២៣ ថ្ងៃ ទើបចប់ ; ទេវតាបានសំរេច ៤០ កោដិ ។

🙏🙏🙏

No photo description available.

៤. និព្វាន
៣. រូប
២. ចេតិសិក ៥២
១. ចិត្ត ៨៩ ឬ១២១
និយមន័យ

សីល

មេត្តាៈ កំចាត់ព្យាបាទ

ករុណាៈ កំចាត់បៀតបៀន

មុទិតាៈ កំចាត់សេចក្តីត្រេកអរ

ឧបេក្ខាៈ កំចាត់បដិឃៈ (សេចក្តីថ្នាក់ថ្នាក់)

មេត្តា ករុណា មុទិតា ឧបេក្ខា គឺធ័ម៌របស់ព្រះព្រហ្មតែងសមាទាន (កាន់យក)

ដកចេញពីសៀវភៅសីល៥ កំពូលសីល អធិប្បាយដោយ ឧបាសក គួច ហុងជៀក

កម្មបទ ៨០
អកុសលកម្មបថ ៤០

អកុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ

ដូចនេះ រួមបញ្ចូលអកុសលកម្មបថទាំងអស់ គឺមាន ៤០ (អកុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។

4. ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរគុណនៃការសម្លាប់សត្វ ជាដើម) ។

3. ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)

2. ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)

1. ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)

កុសលកម្មបថ ៤០

កុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ

ដូចនេះ រួមបញ្ចូលកុសលកម្មបថទាំងអស់ គឺមាន ៤០ (កុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។

4. មិនពោលសរសើរគុណនៃការធ្វើ (មិនពោលសរសើរការសម្លាប់សត្វ ជាដើម)។

3. មិនពេញចិត្តក្នុងការធ្វើ (មិនពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)

2. មិនប្រើគេឲ្យធ្វើ (មិនប្រើគេឲ្យសម្លាប់សត្វ ជាដើម)

1. មិនធ្វើដោយខ្លួនឯង (មិនសម្លាប់សត្វដោយខ្លួនឯង ជាដើម)

កម្មបទ ១០
កុលសលកម្មបទ ១០

មនោសុចរិត ៣

៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន។

មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ

2. យថា ច តំ គណ្ហាតិ តថាភាវេន តស្សុបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ។

1. វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។

២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។

ព្យាបាទ មានអង្គ២គឺៈ

2. តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ឲ្យដល់នូវសេចក្តីវិនាសដោយហេតុនោះ។

1. បរសត្តោ អ្នកដទៃក្រៅពីខ្លួន។

១- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។

អភិជ្ឈា មានអង្គ២គឺៈ

2. អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេងៗ។

1. បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ។

វចីសុចរិត ៤

៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍។

សម្ផប្បលាប មានអង្គ២គឺៈ

2. តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។

1. ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។

៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។

២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។

១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។

កាយសុចរិត ៣

៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។

១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។

អកុសលកម្មបទ ១០

មនោទុច្ចរិត ៣

៣- មិច្ឆាទិដ្ឋិ គំនិតយល់ឃើញខុស ហើយប្រកាន់ថាត្រូវ។

២- ព្យាបាទោ មានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស។

១- អភិជ្ឈា មានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួន។

វចីទុច្ចរិត ៤

៤- សម្ផប្បលាបា កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។

៣- ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។

២- បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។

១- មុសាវាទា កិរិយាពោលនូវពាក្យកុហក។

កាយទុច្ចរិត ៣

៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

២- អទិន្នាទានា កិរិយាកាន់យកវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។

១- បាណាតិបាតា កិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។

លក្ខណៈសំគាល់អ្នកទ្រុស្តសីល

កុំយកបុគ្គលជាប្រមាណ ត្រូវយកធម៌ជាប្រមាណ មាននៅក្នុងបិតក បានសំដែង

បុគ្គលចូលចិត្តលើកសីលជាគ្រឿងលេងសើច
បុគ្គលបើគេនិយាយលម្អិតពីសីលតែងនំានិយាយបន្លប់ ឬនិយាយទាស់
បុគ្គលតែងចងគំនំ ឬចងក្រោធទុក
បុគ្គលពោលពាក្យមិនស្មេាះត្រង់ (និយាយក្រឡិចក្រឡុច)
បុគ្គលបើនិយាយពីការងារចង់គេងចំណេញលើគេ
បុគ្គលបើគេនិយាយពីធម៌តំាងធ្វើអេះអុញ
បុគ្គលតែងពោលលើកគុណដើម្បីទាមទារការតបស្នង
បុគ្គលតែងអួតពីគុណសម្បត្តិខ្លួនឯង
បុគ្គលតែងនិយាយកុហកងាយៗ
សីល៥
អានិសង្សរបស់សីល

សីលរបស់បុគ្គលដែលបានសមាទានហើយ ដុសខាត់ឲ្យស្អាតផូរផង់បរិសុទ្ធ នឹងមានអានិសង្សច្រើន ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យឲ្យកើតអវិប្បដិសារៈ សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ ។ អានិសង្សរបស់សីល មាន៥ប្រការគឺ បុគ្គលអ្នកមានសីលបាននូវគំនរភោគសម្បត្តិ១, បុគ្គលអ្នកមានសីលបាននូវកល្យាណកិត្តិសព្ទ១, បុគ្គលអ្នកមានសីលរមែងក្លៀវក្លា ចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ក៏មិនអៀនអន់១, បុគ្គលអ្នកមានសីលជាអ្នកមិនវង្វេងនៅពេលស្លាប់១, បុគ្គលអ្នកមានសីល បន្ទាប់ពីបែកធ្លាយរាងកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ដើម្បីដុសខាត់សីលឲ្យបានស្អាតបរិសុទ្ធផូរផង់ បុគ្គលអ្នករក្សាសីលគប្បីវៀរចាក

សិក្ខាបទ

ន. ចំណែក, មាត្រារបស់សីល ឬរបស់វិន័យ

៥. សុរាមេរយ មានអង្គ ៤

  1. វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ
  2. គិតបំរុងនឹងផឹក
  3. ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
  4. បានផឹកទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ

៤. មុសាវាទ មានអង្គ៤ៈ

1. អតថំវត្ថុ វត្ថុមិនពិត។

2. វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។

3. តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។

4. បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។

៣. កាមេសុមិច្ឆាចារ មានអង្គ៤ៈ

1. អគមនីយដ្ឋានំ ស្ត្រីដែលមិនគួរនឹងគប់រក គឺស្ត្រីដែលមានគេហួងហែងរក្សា(*)។

2. តស្មឹសេវនចិត្តំ គិតនឹងសេពនូវមេថុនធម្ម។

3. ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម។

4. មគ្គេនមគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា។

២. អទិន្នាទាន មានអង្គ៥ៈ

1. បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា។

2. បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។

3. ថេយ្យចិត្តំ គិតនឹងលួច។

4. ឧបក្កមោ ព្យាយាមនឹងលួច។

5. តេនហរណំ លួចបានមកដោយព្យាយាមនោះ។

១. បាណាតិបាត មានអង្គ៥ៈ បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេត នាជាហេតុវៀរចាកកិរិយាធ្វើ សត្វមានជីវិតឲ្យធ្លាក់ចុះក្នុងកន្លង គឺសម្លាប់សត្វ។

1. បាណោ សត្វមានជីវិត។

2. បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។

3. វធកចិត្តំ គិតនឹងសម្លាប់។

4. ឧបក្កមោ ព្យាយាមនឹងសម្លាប់។

5. តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។

5. តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។

4. ឧបក្កមោ ព្យាយាមនឹងសម្លាប់។

3. វធកចិត្តំ គិតនឹងសម្លាប់។

2. បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។

1. បាណោ សត្វមានជីវិត។

ព្រះត្រៃបិដក ប្រែរួមនឹងអដ្ឋកថា

ហេតុ៨យ៉ាងនាំឱ្យបានបញ្ញា

ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបានហើយ ។ហេតុបច្ច័យ៨យ៉ាង តើដូចម្តេចខ្លះ ។

✍️ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារី បុគ្គលណាមួយ ជាគរុដ្ឋានិយបុគ្គល (បុគ្គលតាំងនៅក្នុងស្ថានដែលគួរគោរព ) ជាអ្នកមាន ហិរិ និង ឳត្តប្បៈដ៏ក្លៀវក្លា តម្កល់នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរពចំពោះ បុគ្គលជាគរុដ្ឋានិយៈ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ នេះជាបច្ច័យទី ១ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលប្រព្រឹត្តទៅ ដើម្បីជាភិយ្យោ ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។

✍️ បុគ្គលនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ តាមកាលគួរ ហើយសាកសួរត្រង់ប្រស្នាថា បពិត្រលោកដ៏ចម្រើន ហេតុនេះដូចម្តេច សេចក្តីអធិប្បាយនៃភាសិតនេះដូចម្តេច ។ លោកដ៏មានអាយុទាំងឡាយនោះ បើកបង្ហាញនូវធម៌ដែលកំបាំងផង ធ្វើធម៌ដែលមានជម្រៅឲ្យរាក់ផង បន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ដែលគួរសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ២ ជាបច្ច័យទី២ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។

✍️ភិក្ខុនោះ លុះបានស្តាប់ធម៌នោះហើយ ទើបញាំងសេចក្តី ស្ងប់រម្ងាប់ ២ ប្រការឲ្យសម្រេច គឺការស្ងប់រម្ងាប់កាយ ១ ស្ងប់រម្ងាប់ចិត្ត១ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី ៣ បច្ច័យទី ៣ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។

✍️ភិក្ខុជាអ្នកមានសីល សង្រួមហើយក្នុងបាតិមោក្ខសំវរៈ(ជាឈ្មោះសីលទី១ក្នុងចំណោមសីលទាំង៤របស់ភិក្ខុគឺ ការសង្រួម ការរវាំង ដើម្បីរួចផុតពីការធ្លាក់ចុះ គឺការត្រូវអាបត្តិ )បរិបូណ៌ដោយអាចារៈ(អាចារៈ គឺជាការប្រព្រឹត្ត ជាបែបបទ ជាសណ្តាប់ធ្នាប់ )និងគោចរ(សំដៅទីដែលគួរត្រាច់ទៅ (កន្លៃងដែលភិក្ខុគួរទៅ គឺកន្លែងដែលមិនមែនជាលំនៅស្រីពេស្យា .ឬកន្លែងលក់សុរា ជាដើម ) ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ជាបច្ច័យទី៤ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។

✍️ភិក្ខុជាអ្នករៀនសូត្រច្រើន

ទ្រទ្រង់ព្រះសូត្រ ចេះចាំព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិបូណ៌បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន ទ្រទ្រង់ចាំស្ទាត់ រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត យល់ច្បាស់ដោយទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៥ ជាបច្ច័យ ទី៥ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។

✍️ភិក្ខុប្រារព្វសេចក្តីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ហើយបំពេញនូវ កុសលទាំងឡាយ មានកម្លាំង មានសេចក្តីប្រឹងប្រែងដ៏មាំ មិនដាក់ធុរៈក្នុងធម៌ទាំងឡាយជាកុសល ម្នាលភិក្ខុទាំងឡាយនេះហេតុទី៦ បច្ច័យទ៦ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។

✍️ភិក្ខុនៅក្នុងសង្ឃ មិនមែននិយាយផ្តេសផ្តាស មិនមែនជាជាអ្នកនិយាយតិរច្ឆានកថា រមែងសម្តែងធម៌ដោយខ្លួនឯងផង អារាធនាអ្នកឯទៀត ឲ្យសម្តែងផង មិនមើលងាយព្រះអរិយៈដែលស្ងប់ស្ងៀមផង ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៧ ជាបច្ច័យ ទី៧ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។

✍️ភិក្ខុពិចារណាឃើញរឿយៗ នូវការកើតឡើង និងការសូន្យទៅ ក្នុងឧបាទានក្ខន្ធទាំងឡាយ ៥ ជា រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ ការវិនាសនៃរូបដូច្នេះ វេទនាដូច្នេះ សញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅវិញ្ញាណដូច្នេះ ។

ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៨ ជាបច្ច័យទី ៨ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ហើយ ។

❤️ចប់❤️

📄📄📄បិ/អ 30-361📄📄📄

ព្រះត្រៃបិតក

អភិធម្មបិដក (៧៨-១១០)
សុត្តន្តិដក (១៤-៧៧)
វិន័យបិដក (១-១៣)

លក្ខណៈសំគាល់ សប្បុរស និង អសប្បុរស

អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ ប្រក​ប​ដោយ​ធម៌​ ៤​យ៉ាង រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រ​កប​ដោយ​ទោស​ផង​ ប្រ​កប​ដោយ​សេច​ក្តី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។ ធម៌ ៤ យ៉ាង​ តើ​ដូច​ម្តេច​ខ្លះ ។

គឺ​បុគ្គល​នោះ មិន​បាន​ពិ​ចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​ពោល​សរសើរ​ បុគ្គល​​ដែល​គួរ​ តិះ​ដៀល​ ១ មិន​បាន​ពិចារ​ណា​ ស្ទាប​ស្ទង់​មើល​ ហើយ ពោល​តិះ​ដៀល​ បុគ្គល​ដែល​គួរ​សរសើរ​ ១ មិន​បាន​ពិ​ចារណា​ ស្ទាប​ស្ទង់​មើល​ហើយ​កើត​សេច​ក្តី​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះ​ថ្លា​ មិន​បាន​ពិចារ​ណា​ស្ទាប​ស្ទង់​​មើល ហើយ​កើត​សេចក្តី​​មិន​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​គួរ​ជ្រះ​ថ្លា ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ប្រ​កប​ដោយ​ធម៌​ទាំង​ ៤​យ៉ាង​នេះ​ឯង​ រមែង​រក្សា​ខ្លួ​ន​ដែល​ខ្លួន​​គាស់​ជីកគាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រ​កប​ដោយ​ទោស​ផង​ ប្រ​កប​ដោយ​សេច​ក្តី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ផង​ រមែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ជា​បណ្ឌិត​ ឈ្លាស​វៃ​ ជា​សប្បុរស​ប្រ​កប​ដោយ​ធម៌​ ៤​យ៉ាង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បា​ន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេច​ក្តី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ។ ធម៌​៤ តើ​ដូច​ម្តេច​ខ្លះ ។

គឺបុគ្គល​នោះ​ ពិចារ​ណា​ ស្ទាប​ស្ទង់​​មើល​រួច​ហើយ ទើ​ប​តិះ​ដៀល​ បុគ្គល​ដែល​គួរ​តិះ​ដៀល​ ១ ពិចារ​ណា​ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​ពោល​សរសើរ​បុគ្គល​គួរ​សរសើរ​ ១ ពិចារណា​ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​​កើត​សេច​ក្តី​មិន​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះ​ថ្លា​ ១ ពិ​ចារ​ណា​ ស្ទាប​ស្ទង់មើល​រួ​ច​ហើយ ទើប​កើត​សេចក្តី​ជ្រះ​ថ្លា ក្នុង​ហេតុ​ដែល​គួរ​ជ្រះ​ថ្លា​១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ជា​បណ្ឌិត ឈ្លាស​វៃ​ជា​សប្បុរស​ប្រ​កប​ដោយ​ធម៌​ ៤​យ៉ាង​នេះ​ឯង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្តី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែ​ង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ។

បុគ្គ​ល​ណា​សរ​សើរ​បុគ្គល​ ដែល​គួរ​តិះ​ដៀល​ក្តី​ តិះ​ដៀល​បុគ្គល​ ដែល​គួរ​សរ​សើរ​ក្តី បុគ្គល​នោះ​ឈ្មោះ​ថា​ ជ្រើស​រើស​យក​កំហុស​ ដោយ​មាត់​ពាក្យ​ រមែង​មិន​បាន​សុខ​ ព្រោះ​កំហុស​នោះ ឡើយ ។ ការ​ចាញ់​ដោយ​ទ្រ​ព្យ​ណា​ ព្រម​ទាំង​ទ្រព្យ​របស់​ខ្លួន​ក្តី ទាំង​ខ្លួន​ក្តី​ ព្រោះ​ល្បែង​ភ្នាល់​ ការ​ចាញ់​ ដោយ​ទ្រព្យ​នេះជា​កំហុស​ មាន​ប្រ​មាណ​តិច​ទេ បុគ្គល​ណា​ញ៉ាំង​ចិត្ត​ឲ្យ​ប្រទូស្ត​ ក្នុង​ពួក​បុគ្គល​ដែល​ស្រុះ​ស្រួល​មូល​មិត្រ​គ្នា​កំហុស​របស់​បុគ្គល​នោះ​ឯង​ ទើប​ធំ​ជាង​ បុគ្គល​ដែល​ដំកល់​វា​ចា​នឹង​ចិត្ត​ដ៏​លាមក​ តិះ​ដៀល​ព្រះ​អរិយៈ​រមែង​ទៅ​កើត​ក្នុង​នរក​អស់​ ១​ សែន​កប្ប​ និង​ ៣៦​និរព្វុទៈ ផង និង​ អព្វុទៈ​ផង ។

ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ​ ៤២ ទំព័រ​ ៥-៧

ភូមិរបស់សប្បុរសនិងអសប្បុរស

សមចិត្តវគ្គ ទី៤

[២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។

ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។

ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។

សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧

ធម៌របស់សប្បុរស ៧ ប្រការ គោលធម៌ទាំង ៧ ប្រការនេះ មាននៅក្នុង សង្គីតិសូត្រ ទសុត្តរសូត្រ ពួក ៧ បិដកលេខ ១៩ និងមានសេចក្តីអធិប្បាយនៅក្នុងធម្មញ្ញូសូត្រ មហាវគ្គ បិដកលេខ ៤៧
៧. បុគ្គលញ្ញុតា ស្គាល់​បុគ្គល​ដោយ​សភាព​ផ្សេង​ៗ
៦. បរិសញ្ញុតា ស្គាល់​ប្រជុំ​ជន​មាន​សភាព​យ៉ាង​ណា​ខ្លះ
៥. កាលញ្ញុតា ស្គាល់​កាល​ដែល​នឹង​ត្រូវ​ធ្វើ​អ្វី​ៗ
៤. មត្តញ្ញុតា ស្គាល់​ប្រមាណ​ក្នុង​កិច្ចការ​សព្វ​គ្រប់
៣. អត្តញ្ញុតា ស្គាល់​ខ្លួន​ឯង​តាម​សេចក្តី​ពិត
២. អត្ថញ្ញុតា ដឹង​ទិស​ដៅ​ដែល​ជា​ផល
១. ធម្មញ្ញុតា ដឹង​គោល​ធម៌​ដែល​ជា​ហេតុ
អសប្បុរស

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ ប្រក​ប​ដោយ​ធម៌​ ៤​យ៉ាង រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រ​កប​ដោយ​ទោស​ផង​ ប្រ​កប​ដោយ​សេច​ក្តី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។ ធម៌ ៤ យ៉ាង​ តើ​ដូច​ម្តេច​ខ្លះ ។

គឺ​បុគ្គល​នោះ មិន​បាន​ពិ​ចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​ពោល​សរសើរ​ បុគ្គល​​ដែល​គួរ​ តិះ​ដៀល​ ១ មិន​បាន​ពិចារ​ណា​ ស្ទាប​ស្ទង់​មើល​ ហើយ ពោល​តិះ​ដៀល​ បុគ្គល​ដែល​គួរ​សរសើរ​ ១ មិន​បាន​ពិ​ចារណា​ ស្ទាប​ស្ទង់​មើល​ហើយ​កើត​សេច​ក្តី​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះ​ថ្លា​ មិន​បាន​ពិចារ​ណា​ស្ទាប​ស្ទង់​​មើល ហើយ​កើត​សេចក្តី​​មិន​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​គួរ​ជ្រះ​ថ្លា ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ប្រ​កប​ដោយ​ធម៌​ទាំង​ ៤​យ៉ាង​នេះ​ឯង​ រមែង​រក្សា​ខ្លួ​ន​ដែល​ខ្លួន​​គាស់​ជីកគាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រ​កប​ដោយ​ទោស​ផង​ ប្រ​កប​ដោយ​សេច​ក្តី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ផង​ រមែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។

សប្បុរស គឺមនុស្សល្អ

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ (ដោយឡែកទៀត) អ្នកប្រាជ្ញគប្បីដឹងថា ជាសប្បុរស។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ រឿងណា ជាទោសរបស់បុគ្គលដទៃ សប្បុរសក្នុងលោកនេះ បើទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់បុគ្គលដទៃ ដោយមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ដែលជាគុណ របស់បុគ្គលដទៃ សប្បុរស ទុកជាគេមិនសួរ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់បុគ្គលដទៃ ឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ជាទោសរបស់ខ្លួន សប្បុរសទុកជាគេមិនសួរ ក៏ប្រាប់ រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី

ដល់រឿងដែលគេសួរ។ មួយទៀត សប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់ខ្លួនឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងឯរឿងណា ជាគុណរបស់ខ្លួន សប្បុរស ទុកជាគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ មួយវិញទៀត សប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់ខ្លួនដោយសេចក្តីមិនពិស្តារ មិនឲ្យពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ គប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញគប្បីដឹងថាជាសប្បុរស។

បិដក ភាគ ៤២ - ទំព័រទី ១៩៣

រឿងណា ជាទោសរបស់បុគ្គលដទៃ សប្បុរសក្នុងលោកនេះ បើទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់បុគ្គលដទៃ ដោយមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។