por Savuth CHEA 1 mês atrás
180
ធម៌ៈ ពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ និងសេចក្តីប្រតិបត្តិ
![]()
អនុស្សតិ ១០ ![]()
![]()
១-ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។
២-ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។
៣-សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។
៤-សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលគុណជាអារម្មណ៍។
៥-ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។
៦-ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណរបស់ខ្លួនជាអារម្មណ៍។
៧-មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។
៨-កាយគតាសតិ សេចក្តីរលឹកក្នុងកាយ មានអាការៈ៣២ជាអារម្មណ៍។
៩-អានាបានស្សតិ សេចក្តីរលឹក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍។
១០-ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានជាអារម្មណ៍។
ពុទ្ធានុស្សតិ
ព្រះយោគាវចរ គប្បីមានចិត្តជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធមិនឲ្យមានកម្រើក ហើយចូលទៅរកទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រលឹកដល់គុណរបស់ព្រះពុទ្ធចាប់ដើមតាំងអំពី ឥតិបិសោ ភគវា រហូតដល់ ពុទ្ធោ ភគវា ជាទីបំផុត។
ក្នុងការពិចារណារលឹកគុណព្រះពុទ្ធនេះ យោគាវចរ ត្រូវឲ្យដឹងសេចក្តីអធិប្បាយក្នុងគុណនោះៗ ឲ្យបានសព្វគ្រប់ផង។
ដោយអំណាចនៃការរលឹករឿយៗ នូវពុទ្ធគុណ ចិត្តរបស់ព្រះយោគី ក៏ប្រាសចាកកិលេស គឺ រាគៈ ទោសៈ មោហៈ តម្កល់នៅត្រង់ចំពោះទៅរកព្រះតថាគត ព្រមទាំងនីវរណធម៌ ក៏ទ្រោមចុះផង វិតក្កៈ និងវិចារៈ ក៏កើតឡើង ត្រិះរិះពិចារណារឿយៗនូវពុទ្ធគុណ មានអរហំជាដើម ហើយបីតិក៏កើតឡើងជាបទដ្ឋានយ៉ាងនេះ កាយបស្សទ្ធិ និងចិត្តបស្សទ្ធិ គឺសេចក្តីស្ងប់កាយ និងសេចក្តីស្ងប់ចិត្តក៏កើតឡើង បណ្តាលឲ្យព្រះយោគីប្រាសចាកសេចក្តីក្រវល់ក្រវាយ ស្ងប់រំងាប់យ៉ាងនេះហើយ សុខៈប្រព្រឹត្តទៅក្នុងកាយ និងចិត្តក៏កើតឡើងទៀត ពេលនោះចិត្តរបស់ព្រះយោគី ក៏តម្កល់នៅមាំក្នុងពុទ្ធគុណជាអារម្មណ៍ អង្គឈានកើតឡើងក្នុងខណៈជាមួយគ្នាវៀរតាមលំដាប់ដូចនេះ។ តែក្នុងពុទ្ធានុស្សតិកម្មដ្ឋាននេះ មានអំណាចកើតឡើងត្រឹមតែ ឧបចារជ្ឈានប៉ុណ្ណោះ មិនអាចឲ្យកើតបានដល់អប្បនាឈានឡើយ ព្រោះគុណរបស់ព្រះពុទ្ធជាគម្ភីរភាពក្រៃពេក ព្រះយោគីមិនអាចនឹងរលឹកឲ្យសព្វគ្រប់ទៅបាន។
អានិសង្សនៃពុទ្ធានុស្សតិ
យោគីដែលមានពុទ្ធានុស្សតិប្រកបរឿយៗហើយ ជាអ្នកមានសេចក្តីគោរព ឱនលំទោនក្នុងព្រះសាស្តាមែនពិត ថែមទាំងបានដល់នូវ សទ្ធា សតិ បញ្ញា និងបុណ្យដ៏ទូលំទូលាយ មិនត្រឹមតែប៉ុណ្ណោះ នឹងជាអ្នកអាចគ្របសង្កត់នូវភ័យជាពន្លឹក និងអត់សង្កត់នូវសេចក្តីទុក្ខដែលកើតឡើងហើយ និងបានចំពោះនូវសំវាសសញ្ញា គឺសេចក្តីសំគាល់នៅរួមជាមួយនឹងព្រះសាស្តាថែមទៀត ម្យ៉ាងទៀត សូម្បីសរីរៈនៃយោគីនោះ ក៏គួរដល់កិរិយាបូជា ដូចជាផ្ទះ គឺចេតិយ ដែលជនអ្នកត្រូវការដោយបុណ្យ នាំគ្នាបូជា ហើយចិត្តសោតរបស់ភិក្ខុនោះ រមែងឱនទៅក្នុងពុទ្ធភូមិ។
ម្យ៉ាងទៀត យោគីនោះជាអ្នក ហាក់ដូចជាឃើញព្រះសាស្តាក្នុងទីចំពោះមុខ មានហិរិ សេចក្តីខ្មាសបាប ឱត្តប្ប សេចក្តីស្លុតនឹងអំពើបាប មិនហ៊ានប្រព្រឹត្តកន្លងនូវអំពើខុសឆ្គងក្នុងធម៌វិន័យ ប្រសិនបើមិនទាន់បានត្រាស់ដឹងនូវធម៌ជាន់ខ្ពស់ទេ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខដោយពិត។
ធម្មានុស្សតិ
ព្រះយោគាវចរ គប្បីមានចិត្តជ្រះថ្លាក្នុងគុណរបស់ព្រះធម៌ កុំឲ្យមានកម្រើក ហើយចូលទៅរកទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកដល់គុណរបស់ព្រះបរិយត្តិធម៌ និងព្រះនព្វលោកុត្តរធម៌ ចាប់ដើមអំពី ស្វាក្ខាតោ ភគវតា ធម្មោ ដរាបដល់ បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាទីបំផុត។
ដោយអំណាចនៃការនឹករលឹករឿយៗ នូវគុណព្រះធម៌ គុណទាំងឡាយ មានចិត្តដែលស្ងប់ចាកកិលេស គឺរាគៈ ទោសៈ មោហៈ រហូតដល់បានសម្រេចឧបចារជ្ឈាន កើតឡើងតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។
កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចដល់ឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យបានដល់អប្បនាឈានឡើយ ព្រោះគុណរបស់ព្រះធម៌ ជាគម្ភីរភាពក្រៃពេក ព្រះយោគីមិនអាចនឹងរលឹកឲ្យសព្វគ្រប់បាន។
អានិសង្សធម្មានុស្សតិ
ព្រះយោគីដែលប្រកបក្នុងធម្មានុស្សតិរឿយៗ នឹងជាអ្នកមានសេចក្តីគោរពកោតក្រែង ធ្វើនូវសេចក្តីគោរពដ៏ធ្ងន់ក្នុងព្រះធម៌ ដល់នូវគុណ មានសទ្ធាទិគុណដ៏ទូលំទូលាយ ច្រើនដោយបីតិ និងបាមោជ្ជៈ គ្របសង្កត់នូវភ័យដ៏ពន្លឹកបាន អាចអត់ទ្រាំនឹងទុក្ខដែលកើតឡើង ហើយបានចំពោះនូវសេចក្តីសំគាល់នៅរួមជាមួយព្រះធម៌មែនពិត។
ម្យ៉ាងទៀត ឯសរីរៈរបស់យោគីនោះ នឹងគួរដល់កិរិយាបូជា ហាក់ដូចជាផ្ទះ គឺព្រះចេតិយ ឯចិត្ត រមែងឱនទៅក្នុងកិរិយាត្រាស់ដឹងនូវអនុត្តរធម៌ ហើយយោគីនោះ ជាអ្នកមានហិរិ និងឱត្តប្ប មិនប្រព្រឹត្តកន្លងខុសចាកធម្មវិន័យ ចិត្តនៃយោគីនោះ កាលមិនទាន់ត្រាស់ដឹងនូវឧត្តរធម៌ទេ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខដោយពិត។
សង្ឃានុស្សតិ
ព្រះយោគាវចរ គប្បីមានចិត្តជ្រះថ្លាក្នុងគុណរបស់ព្រះសង្ឃ កុំឲ្យកម្រើក ហើយចូលទៅរកទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកដល់គុណរបស់ព្រះអរិយសង្ឃ ចាប់ផ្តើមអំពី សុបដិបន្នោ ភគវតោ សាវកសង្ឃោ ដរាបដល់ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស ជាទីបំផុត។
ដោយអំណាចនៃការនឹករលឹករឿយៗ នូវគុណនៃព្រះសង្ឃ គុណធម៌ទាំងឡាយ មានចិត្តដែលស្ងប់ចាកកិលេស គឺរាគៈ ទោសៈ មោហៈ រហូតដល់បានដល់ឧបចារជ្ឈាន កើតឡើងតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។
កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់អប្បនាឈានឡើយ ព្រោះគុណរបស់ព្រះសង្ឃ ជាគម្ភីរភាពក្រៃពេក ព្រះយោគីមិនអាចនឹងរលឹកឲ្យសព្វគ្រប់បាន។
អានិសង្សនៃកិរិយារឭកនូវសង្ឃគុណ
ព្រះយោគីដែលបានប្រកបក្នុងសង្ឃានុស្សតិរឿយៗ នឹងជាអ្នកមានសេចក្តីគោរព កោតក្រែង ធ្វើនូវសេចក្តីគោរពដ៏ធ្ងន់ក្នុងព្រះសង្ឃ ដល់នូវគុណ មានសទ្ធាទិគុណដ៏ទូលំទូលាយ ច្រើនដោយបីតិ និងបាមោជ្ជៈ គ្របសង្កត់នូវភ័យដ៏ពន្លឹកបាន អាចអត់ទ្រាំនឹងទុក្ខដែលកើតឡើងហើយ បានចំពោះនូវសេចក្តីសំគាល់នៅរួមជាមួយព្រះសង្ឃមែនពិត។
ម្យ៉ាងទៀត ឯសរីរៈរបស់យោគីនោះ នឹងគួរដល់កិរិយាបូជា ហាក់ដូចជារោងឧបោសថ ដែលព្រះសង្ឃមកជួបជុំគ្នា។ ចិត្តរបស់ព្រះយោគីនោះ រមែងឱនទៅក្នុងកិរិយាត្រាស់ដឹងនូវសង្ឃគុណ ហើយយោគីនោះ ជាអ្នកមានហិរិ និងឱត្តប្ប មិនប្រព្រឹត្តកន្លងខុសចាកធម្មវិន័យ កាលមិនទាន់ត្រាស់ដឹងនូវឧត្តរធម៌ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខដោយពិត។
សីលានុស្សតិ
ព្រះយោគាវចរ ត្រូវជម្រះសីលរបស់ខ្លួនឲ្យបរិសុទ្ធ ហើយចូលទៅរកទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកដល់សីលគុណរបស់ខ្លួនថា ឱ ! ហ្ន៎ សីលទាំងឡាយរបស់អញ មិនមានដាច់ មិនមានធ្លុះ មិនមានពពាល មិនមានពព្រុះ រួចផុតអំពីខ្ញុំរបស់តណ្ហា គួរឲ្យអ្នកប្រាជ្ញ មានព្រះពុទ្ធជាដើម លោកពោលសរសើរ តណ្ហា និងទិដ្ឋិពាល់ត្រូវមិនបាន ប្រព្រឹត្តទៅព្រមដើម្បីឲ្យបាននូវសមាធិ ដោយអំណាចដែលយោគីនឹករលឹករឿយៗ នូវសីលរបស់ខ្លួន គុណធម៌ទាំងឡាយ មានចិត្តដែលស្ងប់ចាកកិលេស គឺរាគៈ ទោសៈ មោហៈ រហូតបានសម្រេចដល់ឧបចារជ្ឈាន កើតឡើងតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។
កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់អប្បនាឈានឡើយ ព្រោះសីលគុណជាគម្ភីរភាពក្រៃពេក ព្រោះយោគីមិនអាចនឹករលឹកឲ្យសព្វគ្រប់បាន។
អានិសង្សនៃសីលានុស្សតិ
យោគីដែលបានប្រកបក្នុងសីលានុស្សតិរឿយៗ នឹងជាអ្នកមានសេចក្តីគោរព ក្នុងសិក្ខា មានកិរិយាប្រព្រឹត្តស្មើ មិនប្រមាទក្នុងបដិសណ្ឋារៈ ប្រាសចាកភ័យដែលកើតអំពីការតិះដៀលខ្លួនឯងជាដើម ជាអ្នកឃើញភ័យ សូម្បីក្នុងទោសបន្តិចបន្តួច តែងដល់នូវសទ្ធាទិគុណដ៏ទូលំទូលាយ ហើយច្រើនដោយបីតិ និងបាមោជ្ជៈ កាលបើមិនទាន់ត្រាស់ដឹងឧត្តរធម៌ នឹងមានសុគតិប្រព្រឹត្តទៅខាងមុខដោយពិត។
សេចក្តីពន្យល់អំពីសីល
អខណ្ឌានិ សីលមិនដាច់។ សេចក្តីថា ទុកជាសីលរបស់គ្រហស្ថក្តី សីលរបស់បព្វជិតក្តី ដែលមិនដាច់ គឺមិនបែកធ្លាយត្រង់សីលខាងដើម ឬសីលត្រង់ទីបំផុត ដូចជាសំពត់សាដកដែលមិនដាច់ជាយដូច្នោះ ដូចតួយ៉ាងសីល៥ សីលទី១ គឺចេតនាជាហេតុវៀរចាកកិរិយាញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ជាសីលខាងដើម, សីលទី៥ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង បានដល់សុរា និងមេរ័យ ជាសីលត្រង់ទីបំផុត ដែលមិនដាច់នោះ គឺមិនបែកធ្លាយត្រង់សីលទី១ និងទី៥ហ្នឹងឯង។
អច្ឆិទ្ទានិ សីលមិនធ្លុះ។ សេចក្តីថា មិនបែកធ្លាយត្រង់សីលចំកណ្តាល ដូចជាសំពត់សាដក ដែលមិនធ្លុះត្រង់ពាក់កណ្តាលសំពត់ដូច្នោះ ដូចតួយ៉ាងសីល ៥ គឺមិនបែកធ្លាយត្រង់សីលទី ៣ ហ្នឹងឯង។
អសពលានិ សីលមិនពពាល។ សេចក្តីថា ដូចតួយ៉ាងសីល ៥ មិនបែកធ្លាយត្រង់សីលទី ២ ឬទី ៣ តាមលំដាប់ដូចជាមេគោ មិនមានសម្បុរនៃសរីរៈ ពពាលត្រង់ទីណាមួយ។ មេគោពពាលនោះ បានដល់មេគោដែលមានសម្បុរណាមួយ មានសម្បុរលឿងជាដើម ឆ្នូតត្រង់ពោះ ឬត្រង់សរីរៈណាមួយ មានសណ្ឋានវែង ឬមូល។
អកម្មាសានិ សីលមិនពព្រុះ។ សេចក្តីថា មិនបែកធ្លាយត្រង់សីលជាចន្លោះៗ ដូចតួយ៉ាងសីល ៥ មិនបានបែកធ្លាយត្រង់សីលទី ២ ទី ៤ ជាដើម ដូចជាមេគោ ដែលមិនមានសម្បុរពព្រុះដូច្នោះ សីលពព្រុះនោះ បានដល់សីលដែលបែកធ្លាយជាចន្លោះៗ មិនបានតាមលំដាប់សីលឡើយ ដូចយ៉ាងសីល ៥ សីលទី ២ បែកធ្លាយ ហើយសីលទី ៣ មិនបានបែកធ្លាយទេ ទៅបែកធ្លាយត្រង់សីលទី ៤ ដូចមេគោដែលមានសម្បុរអុចៗ បន្តក់ៗ ពព្រុះពេញរាងកាយដូច្នោះដែរ។
ភុជិស្សានិ សីលរួចអំពីតណ្ហា។ សេចក្តីថា សីលដែលយោគីរក្សាមិនមានសេចក្តីប្រាថ្នាចង់បានសម្បត្តិអ្វីៗ ក្នុងភពឡើយ រីឯសីលដែលជាខ្ញុំតណ្ហានោះវិញ បានដល់សីលដែលបុគ្គលរក្សា ហើយប្រាថ្នាចង់បានសម្បត្តិក្នុងភពដែលកើតអំពីសីលនោះឯង។
វិញ្ញុបសដ្ឋានិ សីលគួរឲ្យអ្នកប្រាជ្ញ មានព្រះពុទ្ធជាដើម ពោលសរសើរ។ សេចក្តីថា សីលដ៏ស្អាតបរិសុទ្ធ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ រួចពីខ្ញុំតណ្ហា មិនប៉ះពាល់ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីបានសមាធិហ្នឹងឯង។
អបរាមដ្ឋានិ សីលដែលតណ្ហា និងទិដ្ឋិពាល់ត្រូវមិនបាន។ សេចក្តីថា សីលដែលតណ្ហា គឺសេចក្តីប្រាថ្នាសម្បត្តិក្នុងភព និងទិដ្ឋិ សេចក្តីយល់ឃើញប្រកាន់ថា សីលរបស់អញ ឬថាអញបរិសុទ្ធត្រឹមតែសីលប៉ុណ្ណោះ ប្រកាន់ស្អិតត្រឹមសីល និងវត្តប៉ុណ្ណោះឯងជាដើម ពាល់ត្រូវក្តី សីលដែលអ្នកណាមួយអាចចោទបានថា នេះជាទោសក្នុងសីលរបស់អ្នកឯង ដូច្នេះក្តី ហៅថា បរាមដ្ឋានិ រីឯ អបរាមដ្ឋានិ សីលដែលតណ្ហា និងទិដ្ឋិពាល់ត្រូវមិនបាននោះ គឺសីលដែលរួចចាកពីតណ្ហា និងទិដ្ឋិមានសភាពបែបហ្នឹងឯង។
សមាធិសំវត្តនិកានិ សីលដែលប្រព្រឹត្តទៅព្រម ដើម្បីឲ្យបាននូវសមាធិ។ សេចក្តីថា សីលដែលញុំាងឧបចារសមាធិក្តី អប្បនាសមាធិក្តី ម្យ៉ាងទៀត ញុំាងមគ្គសមាធិក្តី ផលសមាធិក្តី ឲ្យប្រព្រឹត្តទៅបានហ្នឹងឯង។
ចាគានុស្សតិ
ព្រះយោគាវចរ គប្បីមានចិត្តឈានចុះក្នុងការបរិច្ចាគទានជាប្រក្រតី គប្បីចែករំលែកទានអស់កាលជានិច្ច ពេលដែលប្រារព្ធ និងចំរើន ត្រូវអធិដ្ឋានថា តាំងអំពីពេលនេះជាដើម កាលបើមានបដិគ្គាហកអ្នកទទួលយកនូវទាន តែអញមិនទាន់បានឲ្យទោះបី ១ ពំនូតយ៉ាងហោចជាមុន អញនឹងមិនបរិភោគខ្លួនឯងឡើយ។
កាលបើបានឲ្យទានដល់លោកអ្នកមានគុណវិសេសអង្គណាមួយ ទោះបីតិចក្តី ច្រើនក្តី រួចហើយចូលទៅរកទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកចាគគុណរបស់ខ្លួនថា
អានិសង្ស ៥ ប្រការ [អានិសង្សរបស់ទាយកអ្នកឲ្យទាន មាន ៥ ប្រការគឺ អាយុវែង ១ សម្បុរល្អ ១ សេចក្តីសុខ ១ កម្លាំងច្រើន ១ ប្រាជ្ញាឈ្លាសវៃ ១ ន័យមួយទៀតថា បានជាទីស្រឡាញ់ពេញចិត្តនៃមហាជន ១ លោកសប្បុរសតែងគប់រក ១ មានកិត្តិស័ព្ទល្អ ១ បានឈ្មោះថា មិនប្រាសចាកធម៌របស់គ្រហស្ថ ១ ពេលទំលាយរាងកាយទៅ នឹងបានទៅកើតក្នុងសុគតិភព។] ដែលព្រះមានព្រះភាគ ទ្រង់សរសើរថា ជាលាភរបស់ទាយកអ្នកឲ្យនូវទាន អានិសង្សទាំងនោះ ជាលាភរបស់អញពិត ពុទ្ធសាសនាក្តី ភាពជាមនុស្សក្តី ដែលអញបានហើយ នេះឈ្មោះថា បានដោយប្រពៃ ព្រោះថា ពួកសត្វទាំងអស់កំពុងមានមន្ទិល គឺសេចក្តីកំណាញ់គ្របសង្កត់ជាប់ជានិច្ច ហើយអញម្នាក់ឯង មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ បានបរិច្ចាគឲ្យទាន មានដៃលាងសំអាត ដើម្បីឲ្យនូវទេយ្យធម៌ដោយគោរពដោយដៃឯងសព្វកាល ជាអ្នកត្រេកអរក្នុងការលះបង់ គួរដល់កិរិយាសូម ពេញចិត្តក្នុងការឲ្យនូវទាន និងការចែករំលែក សូម្បីវត្ថុដែលខ្លួនគប្បីបរិភោគ។
ដោយអានុភាពនៃការនឹករលឹករឿយៗ នូវចាគរបស់ខ្លួន គុណធម៌ទាំងឡាយ មានចិត្តដែលស្ងប់ចាកកិលេស គឺរាគៈ ទោសៈ មោហៈ រហូតបានសម្រេចដល់ឧបចារជ្ឈាន កើតឡើងតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។
កម្មដ្ឋាននេះ មានអានុភាពឲ្យចំរើនត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់អប្បនាឈានឡើយ ព្រោះចាគគុណជាគម្ភីរភាពក្រៃពេក ព្រះយោគីមិនអាចនឹករលឹកឲ្យសព្វគ្រប់បាន។
អានិសង្សនៃចាគានុស្សតិ
យោគីដែលបានប្រកបក្នុងចាគានុស្សតិរឿយៗ នឹងជាអ្នកលះ បរិច្ចាគឲ្យនូវទានយ៉ាងក្រៃលែង មានអធ្យាស្រ័យមិនលោភ មានកិរិយាធ្វើអនុលោមតាមដោយមេត្តាជាប្រក្រតី ជាអ្នកអង់អាច ច្រើនដោយបីតិ និងបាមោជ្ជៈ កាលបើមិនទាន់បានត្រាស់ដឹងនូវធម៌ជាន់ខ្ពស់ក្នុងបច្ចុប្បន្នជាតិទេ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខ។
ទេវតានុស្សតិ
ព្រះយោគាវចរ គប្បីតាំងខ្លួនឲ្យតម្កល់ក្នុងគុណ មានសទ្ធាជាដើម ហើយចូលទៅរកទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រឭកសទ្ធាទិគុណរបស់ទេវតាទុកជាបន្ទាល់ ហើយរលឹកសទ្ធាទិគុណរបស់ខ្លួនថា
ទេវតាទាំងឡាយ មានទេវតាទាំងឡាយ ក្នុងជាន់ចាតុម្មហារាជិកា ជាន់តាវត្តឹង្ស ជាន់យាមា ជាន់តុសិត ជាន់និម្មានរតី ជាន់បរនិមិ្មតវសវត្តី មានទេវតាទាំងឡាយលើសអំពីនេះទៅទៀតក៏មាន ទេវតាទាំងឡាយនោះ ប្រកបដោយសទ្ធា សីល សុត ចាគ បញ្ញា មានសភាពយ៉ាងណា ទើបច្យុតអំពីមនុស្សលោកនេះទៅកើតក្នុងទេវលោក និងព្រហ្មលោកនោះៗ បាន សទ្ធា សីល សុត ចាគ បញ្ញា មានសភាពយ៉ាងនេះរបស់អញ ក៏មានព្រម។
ដោយអានុភាពដែលយោគីនឹករលឹករឿយៗ នូវគុណរបស់ទេវតាជាចំណែកមុន ហើយរលឹកនូវសទ្ធាទិគុណរបស់ខ្លួនដែលកំពុងមានខាងក្រោយ ចិត្តរបស់ព្រះយោគីក៏ប្រាសចាករាគាទិក្កិលេស តម្កល់នៅត្រង់សទ្ធាទិគុណ ព្រមទាំងនីវរណធម៌ទ្រោមចុះផង អង្គនៃឈានទាំងឡាយ ក៏កើតឡើងក្នុងមួយខណៈតាមលំដាប់ មានសភាពដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។
កម្មដ្ឋាននេះ មានអានុភាពឲ្យចំរើនត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចនឹងឲ្យដល់អប្បនាឈានឡើយ ព្រោះសទ្ធាទិគុណជាគម្ភីរភាពក្រៃពេក ព្រះយោគីមិនអាចនឹករលឹកឲ្យសព្វគ្រប់បាន។
អានិសង្សនៃទេវតានុស្សតិ
យោគីដែលបានប្រកបក្នុងទេវតានុស្សតិរឿយៗ នឹងបានជាទីស្រឡាញ់ពេញចិត្តដល់ពពួកទេវតា បាននូវសទ្ធាទិគុណដ៏ទូលំទូលាយ ហើយស្ថិតនៅដោយឥរិយាបថទាំង ៤ ជាអ្នកច្រើនដោយបីតិ និងបាមោជ្ជៈ។ កាលបើមិនទាន់បានត្រាស់ដឹងនូវធម៌ជាន់ខ្ពស់ទេ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខ។
មរណានុស្សតិ
ព្រះយោគាវចរ គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ ហើយធ្វើទុកក្នុងចិត្តដោយឧបាយថា មរណំ ភវិស្សតិ ជីវិតិន្ទិ្រយំ ឧបច្ឆិជ្ជិស្សតិ សេចក្តីស្លាប់គង់តែនឹងមាន ជីវិតិន្ទ្រិយមុខជានឹងដាច់បង់ទៅ ឬថា មរណំ មរណំ សេចក្តីស្លាប់ សេចក្តីស្លាប់ ដូចនេះក៏បាន។
បើធ្វើទុកក្នុងចិត្តដោយឧបាយយ៉ាងនេះហើយ នីវរណធម៌ ៥ មិនទាន់ទ្រោមចុះ ស្មារតីមិនទាន់តាំងនៅ កម្មដ្ឋានមិនទាន់ដល់នូវឧបចារៈ យោគីត្រូវរលឹកដល់សេចក្តីស្លាប់ ដោយអាការៈ ៨យ៉ាងតទៅទៀត។
អាការៈ ៨យ៉ាងនោះគឺ
វធកបច្ចុបដ្ឋានតោ ត្រូវរលឹកថា សេចក្តីស្លាប់តាំងឡើងប្រាកដ ដូចជាសត្រូវងារដាវផ្គងដាក់លើ-ក។
សម្បត្តិវិបត្តិតោ ត្រូវរលឹកថា ធម្មតា សម្បត្តិក្នុងលោក សុទ្ធតែកន្លងនូវវិបត្តិពុំបាន។
ឧបសំហរណតោ ត្រូវរលឹកដល់ សេចក្តីស្លាប់របស់ខ្លួន ប្រៀបដោយសេចក្តីស្លាប់របស់អ្នកដទៃ។
កាយពហុសាធារណតោ ត្រូវរលឹកថា កាយនេះទួទៅដល់អន្តរាយច្រើនប្រការ មានត្រកូលនៃសត្វដង្កូវ ៨០ជាដើម។
អាយុទុព្វលតោ ត្រូវរលឹកថា អាយុនេះមានកម្លាំងថយពន់ពេក ព្រោះថា ជីវិតរបស់សត្វទាំងឡាយ ជាប់ទៅដោយខ្យល់អស្សាសបស្សាសៈជាដើម។
អនិមិត្តតោ ត្រូវរលឹកថា សេចក្តីស្លាប់មិនមានកំណត់ ព្រោះថា ជីវិតជាដើម របស់សត្វទាំងឡាយ រកកំណត់មិនបាន។
អទ្ធានបរិច្ឆេទតោ ត្រូវរលឹកថា ជីវិតរបស់មនុស្សក្នុងកាលឥឡូវនេះ កំណត់យ៉ាងយូរបំផុតត្រឹមមួយរយឆ្នាំ ឬលើសបន្តិចបន្តួច។
ខណបរិត្តតោ ត្រូវរលឹកថា ខណៈនៃជីវិតរបស់សត្វទាំងឡាយ បើពោលតាមបរមត្ថ តូចពេកណាស់ ប្រព្រឹត្តទៅបានតែត្រឹមមួយខណៈចិត្តប៉ុណ្ណោះ។
ត្រង់អាការៈទី ៣ គឺត្រូវប្រៀបដោយសេចក្តីស្លាប់របស់បុគ្គល ៧ពួកគឺ
យសមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលមានយសបរិវារ មានស្តេច មហាសម្មតិរាជ និងស្តេចមន្ធាតុ ជាដើម។
បុញ្ញមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានបុណ្យច្រើន មាន ជោតិកសេដ្ឋី និងជដិលសេដ្ឋី ជាដើម។
ថាមមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានកម្លាំងច្រើន មាន ស្តេចវាសុទេវ និងស្តេចពលទេវ ជាដើម។
ឥទ្ធិមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានឫទ្ធិច្រើន ដូចព្រះមហាមោគ្គល្លាន។
បញ្ញាមហត្តតោ ប្រៀបដោយសេចក្តីស្លាប់របស់បុគ្គលដែលមានប្រាជ្ញាច្រើន ដូច ព្រះសារីបុត្ត។
បច្ចេកពុទ្ធតោ ប្រៀបដោយបរិនិព្វានរបស់ព្រះបច្ចេកពុទ្ធ។
សម្មាសម្ពុទ្ធតោ ប្រៀបដោយបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។
គឺប្រៀបថា បុគ្គលដែលថ្កើនថ្កាន មានយស មានឫទ្ធិច្រើនយ៉ាងនេះ គង់មិនអាចគេចផុតពីសេចក្តីស្លាប់បាន អាត្មាអញក៏មិនអាចគេចផុតពីសេចក្តីស្លាប់បានដែរ។
កម្មដ្ឋាននេះ មានអំណាចឲ្យសម្រេចបានត្រឹមតែឧបចារជ្ឈានប៉ុណ្ណោះ មិនអាចសម្រេចដល់អប្បនាឈានបានឡើយ។
អានិសង្សនៃមរណស្សតិ
យោគីដែលមានមរណស្សតិប្រកបរឿយៗ នឹងជាអ្នកមិនប្រមាទ រមែងមិនត្រេកអរក្នុងភពទាំងអស់ លះបង់នូវសេចក្តីប្រាថ្នាក្នុងជីវិត ជាអ្នកតិះដៀលអំពើបាប ច្រើនដោយការមិនសន្សំទុក្ខ មិនមានសេចក្តីត្រេកអរក្នុងបរិក្ខារទាំងឡាយ ជាអ្នកមានអនិច្ចសញ្ញា ទុក្ខសញ្ញា អនត្តសញ្ញាសន្សំហើយ។ ម្យ៉ាងទៀត ព្រះយោគីនោះ មិនមានសេចក្តីភ័យ មិនវង្វេងក្នុងពេលធ្វើមរណកាលទៅ បើមិនទាន់បានត្រាស់ដឹងនូវអមតៈធម៌ទេ បន្ទាប់អំពីបែកធ្លាយសរីរៈ នឹងមានសុគតិទៅខាងមុខដោយពិត។
កាយគតាសតិ
ព្រះយោគី គប្បីតម្កល់ស្មារតីក្នុងអាការៈ ៣២ ដែលមាននៅក្នុងកាយ មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វៀវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។
ព្រះយោគីគប្បី ធ្វើទុកក្នុងចិត្តនូវអាការៈ ទាំង ៣២នេះថា បដិកូល គួរខ្ពើម។
អានាបានស្សតិ
ព្រះយោគី គប្បីលើកឡើងនូវអានាបានស្សតិកម្មដ្ឋានមួយ យកមកចំរើនជាកំណត់ ឲ្យបានជាទីពឹងនៃចិត្ត ព្រោះថា កម្មដ្ឋាននេះ មានឧបការៈច្រើនសម្រាប់ធ្វើឲ្យបុគ្គលដែលមិនមានសតិ ចេះតែវង្វេង ភ្លេចច្រើនក្នុងកិច្ចការ ឲ្យមានសតិឡើងវិញ មានសេចក្តីដឹងខ្លួន ប្រកបព្រមក្នុងកិច្ចការ។ ព្រះយោគី ត្រូវមានស្មារតី និងញាណរលឹកដឹងឲ្យប្រាកដ ចំពោះខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល គ្រប់ឥរិយាបថទាំង ៤។
ឧបសមានុស្សតិ
ព្រះយោគីវចរ គប្បីចូលទៅកាន់ទីស្ងាត់ចាកអារម្មណ៍ផ្សេងៗ ហើយរលឹកដល់គុណរបស់ព្រះនិព្វាន ដែលជាគ្រឿងរម្ងាប់បង់នូវសំសារទុក្ខទាំងពួង។
ដោយអំណាចនៃការរលឹករឿយៗ នូវគុណនៃព្រះនិព្វាន គុណវិសេសទាំងឡាយ មានចិត្តស្ងប់ចាកកិលេស មានរាគៈជាដើម កើតឡើងតាមលំដាប់ រហូតដល់អង្គនៃឧបចារជ្ឈាន ក៏មានសភាពកើតឡើងដូចក្នុងពុទ្ធានុស្សតិកម្មដ្ឋានដែរ។
កម្មដ្ឋាននេះ មានអានុភាពឲ្យសម្រេចត្រឹមឧបចារជ្ឈានប៉ុណ្ណោះ មិនអាចឲ្យសម្រេចដល់អប្បនាឈានបានឡើយ ព្រោះឧបសមគុណ ជាគម្ភីរភាព យោគីមិនអាចរឭកឲ្យសព្វគ្រប់បាន។
កម្មដ្ឋាននេះ យោគីចំរើនទៅឲ្យបានសម្រេចនូវគុណពេញលេញល្អ រមែងសម្រេចដល់ព្រះអរិយបុគ្គលតែម្យ៉ាង។ ឯអនុស្សតិ ៦ខាងដើម មានពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ ក៏មានគុណសម្រេចល្អនៃព្រះកម្មដ្ឋានដូចគ្នានឹងឧបសមានុស្សតិដែរ។ សូម្បីឧបសមានុស្សតិ មានគុណសម្រេចពេញល្អ រមែងសម្រេចដល់ព្រះអរិយបុគ្គលតែម្យ៉ាងក៏ដោយ បុថុជ្ជនដែលធ្ងន់ក្នុងព្រះនិព្វាន ក៏គប្បីធ្វើទុកក្នុងចិត្តរឿយៗ ព្រោះថា សូម្បីត្រឹមតែការស្តាប់ប៉ុណ្ណោះ ក៏ចិត្តរបស់បុថុជ្ជន រមែងជ្រះថ្លាក្នុងព្រះនិព្វានដែរ។
អានិសង្សនៃឧបសមានុស្សតិ
យោគីដែលមានឧបសមានុស្សតិប្រកបរឿយៗហើយរមែងដេកជាសុខ ភ្ញាក់ឡើងជាសុខ មានឥន្ទ្រិយស្ងប់រម្ងាប់ល្អ មានចិត្តស្ងប់ ប្រកបព្រមដោយហិរិ និងឱត្តប្ប ជាទីជ្រះថ្លានៃមហាជន ជាបុគ្គលមានចិត្តលិចចុះក្នុងគុណដ៏ប្រណិត គឺព្រះនិព្វាន ជាទីគោរព សរសើរនៃសព្រហ្មចារី កាលមិនទាន់ត្រាស់ដឹងនូវឧត្តរធម៌ រមែងមានសុគិត ប្រព្រឹត្តទៅក្នុងខាងមុខ។
![]()
សូមអនុមោទនា !!!![]()
![]()
(ប្រភព ឈូកក្រហម https://chhouk-krohom.com/)
ព្រះសទ្ធម្មចែកជា ៣ ប្រភេទគឺ
១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន ច្បាប់សម្រាប់ប្រតិបត្តិដែលពុទ្ធបរិស័ទត្រូវរៀនស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សំដែងប្រាប់ដល់អ្នកដទៃ,
២- បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា ឬសេចក្ដីប្រតិបត្តិតាមធ្វើតាមកាន់តាម នូវធម៌ដ៏សមគួរដល់ធម៌ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង ដើម្បីឲ្យដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ឲ្យសំរេចនូវធម៌ដែលខ្លួនមិនទាន់សំរេច ដើម្បីឲ្យជាក់ច្បាស់ ។
៣- បដិវេធធម៌ ការត្រាស់ដឹង បានដល់កិរិយាបានសំរេច បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថៈ គឺមគ្គ ផល និព្វាន ដែលជាផលសំរេចអំពីការរៀនស្ដាប់ចេះដឹង នឹងប្រតិបត្តិនោះ ។
វេនេយ្យសត្វដូចអ្នកដំណើរ, ព្រះសម្មាសម្ពុទ្ធដូចអ្នកស្គាល់ផ្លូវ បង្ហាញផ្លូវត្រង់, បរិយត្តិធម៌ដូចជាផ្លូវត្រង់, បដិបត្តិធម៌ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ, បដិវេធធម៌ដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ ។ ព្រះសទ្ធម្មទាំង ៣ ប្រភេទនេះ បណ្ឌិតគប្បីលើកយកអរិយមគ្គមានអង្គ ៨ មកពិនិត្យឲ្យយល់ច្បាស់ថាៈ
ការរៀនចេះចាំបង្រៀនសំដែងនូវមគ្គ នោះជាបរិយត្តិ, ការប្រឹងប្រែងប្រតិបត្តិប្រព្រឹត្តតាមអង្គមគ្គ នោះជាបដិបត្តិ, ការបានសំរេចនូវអង្គមគ្គ នោះជាបដិវេធៈ ។
៥- វិចិកិច្ឆា (Vicikicchā) : សេចក្តីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត ។
៤- ឧទ្ធច្ចកុក្កុច្ចៈ (Uddhacca-kukkucca) : សេចក្តីរាយមាយ និង សេចក្តីរសាប់រសល់ឬក្តៅក្រហាយក្នុងចិត្ត;
៣- ថីនមិទ្ធៈ (Thīna-middha) : ការច្រអូសធុញទ្រាន់និងការងងុយដេក (sloth-torpor);
២- ព្យាបាទៈ (Byāpāda, Vyāpāda) : គំនុំ ឬ សេចក្តីគុំកួនធ្វើឲ្យអ្នកដទៃវិនាស;
១- កាមច្ឆន្ទៈ (Kāmacchanda) : សេចក្តីប្រាថ្នា ឬ ការពេញចិត្តចំពោះកាម;
លោកុត្តរ បដិច្ចសមុប្បាទ ១១[កែប្រែ]
សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ពន្យល់ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈទាំង៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ កងទុក្ខទាំង១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ” ។
សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន ។
លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖
លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុ លោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។ អ្វីនោះគឺ ការកើតឡើង នៃវេ ទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង ។
អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។
វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។
វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។
និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ ។
ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត ។
សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល ។
សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់ ។
បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍ ។
បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ ។
បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ ។
១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង? ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេច ក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:
ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេច ក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។
២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។
៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត ។ បីតិមាន៥យ៉ាងគឺៈ
បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ ។
៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ
បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន ។
៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ
ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង ។
៦- សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ
សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ) ។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង ។
៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត ។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែទប់សង្កត់ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសានសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ
មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣
(កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការ
រំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា ។
៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង ។
៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង ។
១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ
សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង ។
១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ
ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរ ហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ ។
សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ ។
១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង? ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេច ក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:
ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេច ក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។
២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។
៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត ។ បីតិមាន៥យ៉ាងគឺៈ
បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ ។
៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ
បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន ។
៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ
ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង ។
៦- សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ
សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ) ។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង ។
៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត ។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែទប់សង្កត់ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសានសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ
មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣
(កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការ
រំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា ។
៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង ។
៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង ។
១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ
សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង ។
១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ
ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរ ហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ ។
សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ ។
អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។
វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១) ។
វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។
វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០)
វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។
និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩)
និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ ។
ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨)
ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត ។
សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧)
សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល ។
សុខៈ ជាបច្ច័យដល់ សមាធិ (៦)
សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់ ។
បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥)
បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍ ។
បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤)
ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ ។
បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣)
សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ ។
សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២) នាមសព្ទ
( បា.; សំ. ឝ្រទ្ធា ) ជំនឿ ។ សេចក្ដីជឿបុណ្យ, ជឿបាប, ជឿកម្ម, ជឿផល (ប្រភព វេចនានុក្រមសម្តេចសង្ឍរាជ ជួន ណាត)
១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង? ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេច ក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:
ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេច ក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។
- តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ
- កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន
- វិបាកសទ្ធា ជឿផលនៃកម្ម
- កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ
បដិច្ចសមុប្បាទ១២
អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។
ឥន្រ្ទិយ២២
អរិយសច្ចៈ៤
ធាតុ១៨
អាយតនៈ១២
ខន្ធ៥
ខន្ធ (ខ័ន) នាមសព្ទ ( បា.; សំ. ស្កន្ធ ) ក; ដើម; គំនរ; ពួក, កង, ប្រជុំ; កំណត់ ខន្ធ ៥ គឺរូបក្ខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ។ ទម្លាយខន្ធ ឬ រំលាងខន្ធ គឺស្លាប់។ រំលត់ខន្ធ គឺចូលនិព្វាន ។ ប្រភពៈ វេចនាកុនក្រមសម្តេចជួន ណាត
# អភិញ្ញា ៦ យ៉ាង គឺ៖
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងឫទ្ធិបានច្រើនប្រការ គឺមនុស្សតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬ មនុស្សជាច្រើនអ្នក ធ្វើឲ្យទៅជាមនុស្សតែម្នាក់វិញក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែលចាប់ពាល់ (មណ្ឌល)ព្រះចន្ទ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដេាយកាយដរាបដល់ព្រហ្មលោកក៏បាន ១ ។
២. ភិក្ខុមានត្រចៀកទិព្វដ៏បរិសុទ្ធកន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វនិងសំឡេងមនុស្សក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន ១ ។
៣. ភិក្ខុអាចកំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញរាក្តី ក៏ស្គាល់ថា ចិត្តរួញរា ចិត្តដែលរាយមាយក្តី ក៏ស្គាល់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ស្គាល់ថាចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ស្គាល់ថាស្គាល់ថាចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជា សឧត្តរៈ គឺលោកិយចិត្តក្តី ក៏ស្គាល់ថាស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជា អនុត្តរៈ គឺលោកុត្តរៈចិត្តក្តី ក៏ស្គាល់ថា ស្គាល់ថា ចិត្តជា អនុត្តរៈ ចិត្តដែលតាំងនៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តតាំងនៅល្អដោយសមាធិ ចិត្តដែលមិនតាំង នៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តមិនតាំងនៅល្អដោយសមាធិ ចិត្តដែលផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តផុត ស្រឡះចាកកិលេសាសវៈ ចិត្តដែលមិនផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តមិនផុតស្រឡះចាកកិលេសាសវៈ ១ ។
៤. ភិក្ខុរលឹកជាតិដែលបានអាស្រ័យនៅមកអំពីមុន ជាអនេកជាតិ គឺ រលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញបានកើតភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ យ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះ (ភិក្ខុ) រលឹកតាមនូវជាតិដែលអាស្រ័យនៅពីមុនបានច្រើនជាតិ ព្រមទាំងអាការព្រមតាំងឧទ្ទេសយ៉ាងនេះ ១ ។
៥. ភិក្ខុមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ មនុស្សធម្មតា បានឃើញពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ទាំងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន)ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ខុស សត្វទាំងនោះ លុះដល់ទំលាយរាងកាយទៅខាងមុខ អំពីសេចក្តីស្លាប់ រមែងទៅកាន់កំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ និងនរកពុំខាន អើហ្ន៎ ចំណែកពួកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវសត្វទាំងនោះ លុះទំលាយរាងកាយទៅខាងមុខ អំពីសេចក្តីស្លាប់ ក៏រមែងទៅកាន់សុគតិ សួគ៌ទេវលោក ។ ភិក្ខុនោះមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុមនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ជាសត្វឧត្តម មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ទាំងបានឃើញច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រ
ការដូច្នេះ ១ ។
៦. ភិក្ខុនោះ ព្រោះធ្វើឲ្យអស់អាសវៈ ក៏បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយបា្រជ្ញារបស់ខ្លួនឯង ក្នុងបច្ចុប្បន្នហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ១ ។
(ព្រះត្រៃបិដក លេខ ១៩)
៦. ភិក្ខុនោះ ព្រោះធ្វើឲ្យអស់អាសវៈ
៥. ភិក្ខុមានចក្ខុទិព្វដ៏បរិសុទ្ធ
៤. ភិក្ខុរលឹកជាតិដែលបានអាស្រ័យនៅមកអំពីមុន
៣. ភិក្ខុអាចកំណត់ដឹងចិត្ត របស់សត្វដទៃ
២. ភិក្ខុមានត្រចៀកទិព្វ
១. សំដែងឫទ្ធិបានច្រើនប្រការ
វិមោក្ខមាន ៨ យ៉ាង គឺ៖
១. បុគ្គលរមែងឃើញនូវរូបទាំងឡាយបាន នេះជា វិមោក្ខទី ១។
២. បុគ្គលពួកមួយមានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ នេះជា វិមោក្ខទី ២ ។
៣. សេចក្តីជឿស៊ប់ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខទី ៣ ។
៤. ព្រោះការកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៤។
៥. បុគ្គលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ
មិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៥ ។
៦. បុគ្គលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ នេះជា វិមោក្ខទី ៦ ។
៧. បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី ៧ ។
៨. បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់សញ្ញាវេទយិតនិរោធ នេះជា វិមោក្ខទី ៨ ។
៨. បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់សញ្ញាវេទយិតនិរោធ នេះជា វិមោក្ខទី ៨ ។
៧. បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែកចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី ៧ ។
៦. បុគ្គលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ នេះជា វិមោក្ខទី ៦ ។
៥. បុគ្គលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៥ ។
៤. ព្រោះការកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៤។
៣. សេចក្តីជឿស៊ប់ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខទី ៣ ។
២. បុគ្គលពួកមួយមានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ នេះជា វិមោក្ខទី ២ ។
១. បុគ្គលរមែងឃើញនូវរូបទាំងឡាយបាន នេះជា វិមោក្ខទី ១។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦
បដិសម្ភិទា ៤ (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយ)
១. អត្ថបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងអត្ថ, បញ្ញាយល់ច្បាស់ក្នុងអត្ថន័យ កាលឃើញគោលធម៌ឬសេចក្ដីសង្ខេប ក៏អាចវិភាគអធិប្បាយពង្រីកសេចក្ដីចេញឱ្យពិស្ដារបាន, ឃើញហេតុមួយ ក៏អាចគិតវែកញែកកម្ចាយយឹតយោងបន្ដគ្នាហូរហែរហូតដល់ផល ។
២. ធម្មបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងធម៌, បញ្ញាយល់ច្បាស់ក្នុងគោល កាលឃើញសេចក្ដីអត្ថាធិប្បាយពិស្ដារ ក៏អាចចាប់រួបយកសេចក្ដីឬចាប់តាំងជាប្រធានបទបាន, ឃើញផលមួយ ក៏អាចស្រាវភ្ជាប់ត្រឡប់ទៅរកហេតុបាន ។
៣. និរុត្តិបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងនិរុក្តិ, បញ្ញាយល់ច្បាស់ក្នុងភាសា ចេះសទ្ទបញ្ញត្តិ និងភាសាផ្សេងៗ ចេះប្រើប្រាស់ពាក្យពេចន៍ពន្យល់ឱ្យអ្នកដទៃយល់និងឃើញតាមបាន។
៤. បដិភាណបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងបដិភាណ, បញ្ញាយល់ជាក់ប្រាកដភ្លាមៗ, ឆ្លៀសវៃប្រើការចេះដឹងដែលមានភ្ជាប់បង្កគំនិតនិងហេតុផលសម្រាប់ប្រើសមស្របតាមហេតុការណ៍នោះៗ ។
* កត់សម្គាល់ៈ បដិសម្ភិទា ជា “ញាណ គឺបញ្ញា” បញ្ញាដែលលោកប្រើពាក្យថាញាណ ជាបញ្ញាដែលបានអប់រំឱ្យកើតឡើង ឧ. វិបស្សនាញាណ អាសវក្ខយញាណ ជាដើម ។ អ្នកដែលមិនមែនជាព្រះអរិយបុគ្គល មិនអាចនឹងមានបដិសម្ភិទាញាណឡើយ ។ ព្រះអរិយបុគ្គលចាប់តាំងពីព្រះសោតាបន្នឡើងទៅទើបមានបដិសម្ភិទាញាណបាន ប៉ុន្ដែមានមិនស្មើគ្នាទេ អង្គខ្លះអាចមាន ១ អង្គខ្លះមាន ២… អង្គខ្លះមានគ្រប់ទាំង ៤ ជាដើម សូម្បីតែព្រះអរហន្ដក៏មានមិនស្មើគ្នាដែរ ព្រះអរហន្ដសាវ័កដែលដល់នូវកំពូលនៃអ្នកបានបដិសម្ភិទាញាណ គឺព្រះសារីបុត្រ លោកជាអគ្គសាវ័កខាងស្ដាំ បានទទួលងារជា “ឯតទគ្គៈខាងមានបញ្ញាច្រើន” ជាព្រះធម្មសេនាបតី គឺមេទ័ពនៃកងទ័ពធម៌ ។ បើចង់ដឹងថាព្រះសារីបុត្រមានបញ្ញា សមដូចដែលបានទទួលការលើកតម្កើងជាព្រះអគ្គសាវ័កខាងស្ដាំយ៉ាងណាដែរនោះ សូមអញ្ជើញអានលម្អិតក្នុងព្រះត្រៃបិដក “បដិសម្ភិទាមគ្គ ភាគ ៦៩ និង ៧០” ដែលជាអត្ថាធិប្បាយធម៌របស់ព្រះសារីបុត្រដោយត្រង់ ។
៤. បដិភាណបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងបដិភាណ, បញ្ញាយល់ជាក់ប្រាកដភ្លាមៗ, ឆ្លៀសវៃប្រើការចេះដឹងដែលមានភ្ជាប់បង្កគំនិតនិងហេតុផលសម្រាប់ប្រើសមស្របតាមហេតុការណ៍នោះៗ ។
៣. និរុត្តិបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងនិរុក្តិ, បញ្ញាយល់ច្បាស់ក្នុងភាសា ចេះសទ្ទបញ្ញត្តិ និងភាសាផ្សេងៗ ចេះប្រើប្រាស់ពាក្យពេចន៍ពន្យល់ឱ្យអ្នកដទៃយល់និងឃើញតាមបាន។
២. ធម្មបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងធម៌, បញ្ញាយល់ច្បាស់ក្នុងគោល កាលឃើញសេចក្ដីអត្ថាធិប្បាយពិស្ដារ ក៏អាចចាប់រួបយកសេចក្ដីឬចាប់តាំងជាប្រធានបទបាន, ឃើញផលមួយ ក៏អាចស្រាវភ្ជាប់ត្រឡប់ទៅរកហេតុបាន ។
១. អត្ថបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងអត្ថ, បញ្ញាយល់ច្បាស់ក្នុងអត្ថន័យ កាលឃើញគោលធម៌ឬសេចក្ដីសង្ខេប ក៏អាចវិភាគអធិប្បាយពង្រីកសេចក្ដីចេញឱ្យពិស្ដារបាន, ឃើញហេតុមួយ ក៏អាចគិតវែកញែកកម្ចាយយឹតយោងបន្ដគ្នាហូរហែរហូតដល់ផល ។
យូរអង្វែងណាស់, ទើបមានទុល្លភបុគ្គលម្នាក់មានបញ្ញាចក្ខុកើតឡើងក្នុងលោក ដោះបញ្ហាប្រចាំលោកដោយខ្លួនឯង រួចហើយយកពន្លឺដ៏រុងរឿងបំភ្លឺឲ្យលោកស្គាល់ឧបាយដោះស្រាយបញ្ហានោះរួច ហើយឲ្យរួចផុតអំពីអាណាលោករាជទៅកាន់សន្តិភាព ។ ទុល្លភបុគ្គលនោះ គឺព្រះពុទ្ធអ្នកត្រាស់ដឹងសច្ចៈ ៤ ហើយឲ្យគេត្រាស់ដឹងតាមផង, អ្នកភ្ញាក់ចេញពីស្រោម គឺ អវិជ្ជាមុនគេ,អ្នករីកផុតពីភក់គឺកិលេសដូចផ្កាឈូក ។ កាលត្រាស់ដឹងហើយទ្រង់សំដែងព្រះធម្មចក្កប្បវត្តនសូត្រប្រោសបញ្ចវគ្គិយភិក្ខុជាមុនដំបូងបង្អស់ ។
ក្នុងធម្មចក្កនោះ ព្រះអង្គទ្រង់បដិសេធនូវបដិបទាអមពីគឺ៖
១- ការប្រកបខ្លួនឲ្យជាប់ដោយកាម សុខក្នុងកាមទាំងឡាយជាហីនធម៌ គ្រាមធម៌ បុថុជ្ជនធម៌ មិនមែនអរិយធម៌ មិនប្រកបដោយប្រយោជន៍ ។
២- ការប្រកបខ្លួនឲ្យលំបាកទទេ ៗ នាំមកនូវទុក្ខ មិនមែនអរិយធម៌ មិនប្រកបដោយប្រយោជន៍ ។
ទ្រង់ឲ្យដើរតាមមជ្ឈិមាបដិបទា ដែលព្រះអង្គត្រាស់ដឹងហើយ ធ្វើឲ្យមានចក្ខុ មានញាណ ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់ កិរិយាដឹងច្បាស់ កិរិយាត្រាស់ដឹងដោយប្រពៃ ដើម្បីកិរិយារលត់ទុក្ខ ។ ទីបំផុតទ្រង់ប្រកាសអរិយសច្ចៈ ៤ គឺ៖
១- ទុក្ខអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺទុក្ខ បានដល់ធម្មជាតដែលសត្វជីកគាស់រំលើងបានដោយក្រ ធម្មជាតទទេ ធម្មជាតនាំឲ្យលំបាកព្រួយ ពិបាកអត់ទ្រាំ ធម្មជាតដែលអរិយបុគ្គលខ្ពើមឆ្អើមធុញទ្រាន់ នឿយណាយ នោះគឺ ទុក្ខ ១២ កង គឺ៖
ក) ជាតិទុក្ខ កិរិយាកើត កើតព្រម កិរិយាចុះកាន់គភ៌ កិរិយាកើត កិរិយាកើតថ្មី កិរិយាមានប្រាកដនៃខន្ធ កិរិយាបានចំពោះនូវអាយតនៈក្នុងសត្តនិកាយនោះ ៗ នៃពួកសត្វនោះៗ,
ខ) ជរាទុក្ខ កិរិយាទ្រុឌទ្រោម គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ កិរិយាសាបសូន្យអាយុ កិរិយាចាស់ជុំវិញនៃឥន្ទ្រិយ,
គ) មរណទុក្ខ កិរិយាច្យុតិ ឃ្លាតចេញ បែកធ្លាយ អន្តរធាន សេចក្ដីស្លាប់គឺមច្ចុ កាលកិរិយា កិរិយាបែកធ្លាយនៃខន្ធ កិរិយាដាក់ចោលនូវសាកសព កិរិយាផ្ដាច់បង់ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅកាន់បរលោក),
ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះស្រងោចខាងក្នុង សង្រេងសង្រៃខាងក្នុង នៃបុគ្គលប្រកបដោយសេចក្ដីវិនាសអន្តរាយណាមួយ ដែលទុក្ខធម៌ណាមួយមកប៉ះពាល់,
ង) បរិទេវទុក្ខ កិរិយាយំទួញរក យំទួញរៀបរាប់ អាការយំទួញរក អាការយំទួញរៀបរាប់ ខ្សឹកខ្សួលអណ្ដឺតអណ្ដក,
ច) ទុក្ខទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងកាយ កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយកើតអំពីការប៉ះពាល់ដោយកាយ,
ឆ) ទោមនស្សទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងចិត្ត កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយ កើតអំពីការប៉ះពាល់ដោយចិត្ត,
ជ) ឧបាយាសទុក្ខ សេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង ភាពចង្អៀតចង្អល់ ភាពតានតឹង នៃបុគ្គលប្រកបដោយវិនាសអន្តរាយណាមួយដែលទុក្ខធម៌ណាមួយមកប៉ះពាល់,
ឈ) អប្បិយេហិ សម្បយោគទុក្ខ ការប្រកបព្រមដោយសត្វនឹងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ គឺការសង្គម សមាគម ប្រជុំព្រមលាយឡំដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ឬដោយពួកបុគ្គល មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្ដីចំរើន មិនប្រាថ្នាការនៅសប្បាយ មិនប្រាថ្នាធម៌ក្សេមចាកយោគៈ,
ញ) បយេហិ វិប្បយោគទុក្ខ ការព្រាត់ប្រាសចាកសង្ខារនឹងសត្វជាទីស្រឡាញ់ ជាទុក្ខ គឺការមិនមូលមិត្ត – មិនជួបជុំ មិនមូលត្រកូល មិននៅលាយឡំគ្នា ដោយរូប សម្លេង ក្លិន រសផោដ្ឋព្វៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ឬដោយមាតាបិតា បងប្អូនប្រុស បងប្អូនស្រី អាមាត្យ ញាតិសាលោហិត ដែលប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្ដីចំរើន ប្រាថ្នាធម៌ក្សេមចាកយោគ,
ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការដែលប្រាថ្នារបស់ណាមិនបានរបស់នោះ ជាទុក្ខ គឺ ពួកសត្វមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដីស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល ទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ជាធម្មតា មានសេចក្ដីប្រាថ្នាថា ” ឱ ! ហ្ន៎ ធ្វើម្ដេចយើងទាំងឡាយកុំគប្បីមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់ ឱហ្ន៎ ធ្វើដូចម្ដេចបាន កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់កុំមកកាន់យើងទាំងឡាយ” (ប្រាថ្នានេះមិនសំរេច),
ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយបំព្រួញឧបាទានក្ខន្ធ ៥ ជាទុក្ខ គឺ៖
- រូបូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺរូប,
- វេទនូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺវេទនា,
- សញ្ញូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺសញ្ញា,
- សង្ខារូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺសង្ខារ,
- វិញ្ញាណូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺវិញ្ញាណ,
២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈ គឺហេតុដែលកើតព្រមនៃទុក្ខ បានដល់តណ្ហាប្រកបដោយនន្ទិរាគត្រេកអរក្នុងភពនោះៗ រឿយៗ មិនដាច់ ញ៉ាំងសត្វឲ្យកើតក្នុងភពថ្មី តណ្ហាមាន៣ គឺ៖
- កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម,
- ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប,
- វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប,
តណ្ហានោះកើតឡើងក្នុងធម្មជាតិជាទីស្រឡាញ់ ជាទីត្រេកអរក្នុងលោក នៅអាស្រ័យក្នុងធម្មជាតិនោះគឺ អាយតនៈខាងក្រៅ ៦ អាយតនៈខាងក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។
៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺកិរិយារំលត់តណ្ហាបណ្ដាលទុក្ខ បានដល់កិរិយារំលត់តណ្ហានោះឥតមានសេសសល់កិរិយារលាស់ចោល បោះបង់ចោល កិរិយារួចផុតតណ្ហានោះ មិនមានអាល័យ ។ កិរិយាលះបង់ កិរិយារំលត់តណ្ហា ដែលកើតឡើងអាស្រ័យក្នុងធម្មជាតិជាទីស្រឡាញ់ ជាទីត្រេកអរមានអាយតនៈជាដើមនោះ ។
៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈ គឺបដិបទានាំទៅកាន់ទីរំលត់តណ្ហាបណ្ដាលទុក្ខ បានដល់អរិយមគ្គមានអង្គ ៨ ។
(អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)
ព្រះធម្មចក្កនេះជាព្រះសទ្ធម្មដែលព្រះអង្គទ្រង់សំដែងបំភ្លឺបង្ហាញផ្លូវត្រង់ឆ្ពោះទៅកាន់សន្តដ្ឋាន ដើម្បីឲ្យស្រាយបញ្ហាប្រចាំលោកជាដំបូងបង្អស់ ។
៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈ គឺបដិបទានាំទៅកាន់ទីរំលត់តណ្ហាបណ្ដាលទុក្ខ បានដល់អរិយមគ្គមានអង្គ ៨ ។
៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺកិរិយារំលត់តណ្ហាបណ្ដាលទុក្ខ បានដល់កិរិយារំលត់តណ្ហានោះឥតមានសេសសល់កិរិយារលាស់ចោល បោះបង់ចោល កិរិយារួចផុតតណ្ហានោះ មិនមានអាល័យ ។ កិរិយាលះបង់ កិរិយារំលត់តណ្ហា ដែលកើតឡើងអាស្រ័យក្នុងធម្មជាតិជាទីស្រឡាញ់ ជាទីត្រេកអរមានអាយតនៈជាដើមនោះ ។
២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈ គឺហេតុដែលកើតព្រមនៃទុក្ខ បានដល់តណ្ហាប្រកបដោយនន្ទិរាគត្រេកអរក្នុងភពនោះៗ រឿយៗ មិនដាច់ ញ៉ាំងសត្វឲ្យកើតក្នុងភពថ្មី តណ្ហាមាន៣ គឺ៖
តណ្ហានោះកើតឡើងក្នុងធម្មជាតិជាទីស្រឡាញ់ ជាទីត្រេកអរក្នុងលោក នៅអាស្រ័យក្នុងធម្មជាតិនោះគឺ អាយតនៈខាងក្រៅ ៦ អាយតនៈខាងក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។
- វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប,
- ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប,
- កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម,
ទុក្ខអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺទុក្ខ បានដល់ធម្មជាតដែលសត្វជីកគាស់រំលើងបានដោយក្រ ធម្មជាតទទេ ធម្មជាតនាំឲ្យលំបាកព្រួយ ពិបាកអត់ទ្រាំ ធម្មជាតដែលអរិយបុគ្គលខ្ពើមឆ្អើមធុញទ្រាន់ នឿយណាយ នោះគឺ ទុក្ខ ១២ កង គឺ៖
១២) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយបំព្រួញឧបាទានក្ខន្ធ ៥ ជាទុក្ខ គឺ៖
- វិញ្ញាណូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺវិញ្ញាណ,
- សង្ខារូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺសង្ខារ,
- សញ្ញូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺសញ្ញា,
- វេទនូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺវេទនា,
- រូបូបាទានក្ខន្ធ គំនរនៃសេចក្ដីប្រកាន់មាំ គឺរូប,
១១) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការដែលប្រាថ្នារបស់ណាមិនបានរបស់នោះ ជាទុក្ខ គឺ ពួកសត្វមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដីស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល ទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ជាធម្មតា មានសេចក្ដីប្រាថ្នាថា ” ឱ ! ហ្ន៎ ធ្វើម្ដេចយើងទាំងឡាយកុំគប្បីមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់ ឱហ្ន៎ ធ្វើដូចម្ដេចបាន កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់កុំមកកាន់យើងទាំងឡាយ” (ប្រាថ្នានេះមិនសំរេច),
១០) បយេហិ វិប្បយោគទុក្ខ ការព្រាត់ប្រាសចាកសង្ខារនឹងសត្វជាទីស្រឡាញ់ ជាទុក្ខ គឺការមិនមូលមិត្ត – មិនជួបជុំ មិនមូលត្រកូល មិននៅលាយឡំគ្នា ដោយរូប សម្លេង ក្លិន រសផោដ្ឋព្វៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ឬដោយមាតាបិតា បងប្អូនប្រុស បងប្អូនស្រី អាមាត្យ ញាតិសាលោហិត ដែលប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្ដីចំរើន ប្រាថ្នាធម៌ក្សេមចាកយោគ,
៩) អប្បិយេហិ សម្បយោគទុក្ខ ការប្រកបព្រមដោយសត្វនឹងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ គឺការសង្គម សមាគម ប្រជុំព្រមលាយឡំដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ឬដោយពួកបុគ្គល មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្ដីចំរើន មិនប្រាថ្នាការនៅសប្បាយ មិនប្រាថ្នាធម៌ក្សេមចាកយោគៈ,
៨) ឧបាយាសទុក្ខ សេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង ភាពចង្អៀតចង្អល់ ភាពតានតឹង នៃបុគ្គលប្រកបដោយវិនាសអន្តរាយណាមួយដែលទុក្ខធម៌ណាមួយមកប៉ះពាល់,
៧) ទោមនស្សទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងចិត្ត កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយ កើតអំពីការប៉ះពាល់ដោយចិត្ត,
៦) ទុក្ខទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងកាយ កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយកើតអំពីការប៉ះពាល់ដោយកាយ,
៥) បរិទេវទុក្ខ កិរិយាយំទួញរក យំទួញរៀបរាប់ អាការយំទួញរក អាការយំទួញរៀបរាប់ ខ្សឹកខ្សួលអណ្ដឺតអណ្ដក,
៤) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះស្រងោចខាងក្នុង សង្រេងសង្រៃខាងក្នុង នៃបុគ្គលប្រកបដោយសេចក្ដីវិនាសអន្តរាយណាមួយ ដែលទុក្ខធម៌ណាមួយមកប៉ះពាល់,
៣) មរណទុក្ខ កិរិយាច្យុតិ ឃ្លាតចេញ បែកធ្លាយ អន្តរធាន សេចក្ដីស្លាប់គឺមច្ចុ កាលកិរិយា កិរិយាបែកធ្លាយនៃខន្ធ កិរិយាដាក់ចោលនូវសាកសព កិរិយាផ្ដាច់បង់ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅកាន់បរលោក),
២) ជរាទុក្ខ កិរិយាទ្រុឌទ្រោម គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ កិរិយាសាបសូន្យអាយុ កិរិយាចាស់ជុំវិញនៃឥន្ទ្រិយ,
១) ជាតិទុក្ខ កិរិយាកើត កើតព្រម កិរិយាចុះកាន់គភ៌ កិរិយាកើត កិរិយាកើតថ្មី កិរិយាមានប្រាកដនៃខន្ធ កិរិយាបានចំពោះនូវអាយតនៈក្នុងសត្តនិកាយនោះ ៗ នៃពួកសត្វនោះៗ,
៤- អវិជ្ជាសវៈ ការជាប់តម្រាំក្នុងអវិជ្ជា សេចក្តីមិនដឹង (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)
៣- ទិដ្ឋាសវៈ ការជាប់តម្រាំក្នុងទិដ្ឋិ សេចក្តីយល់ខុស (សស្សតទិដ្ឋិ និង ឧច្ឆេទទិដ្ឋិ)
២- ភវាសវៈ ការជាប់តម្រាំនៅក្នុងភព (កាមភព រូបភព អរូបភព)
១- កាមាសវៈ ការជាប់តម្រាំនៅក្នុងកាម (អាយតនៈ ៦)
វីថិចិត្ត
សតិប្បដ្ឋាន
អានាបានស្សតិ
ព្រះនិព្វាន៤ថ្នាក់
ចិត្ត៨៩
មហាភូតរូប
សម្បជញ្ញៈ
ពោជ្ឈង្គ៧
កិលេស
សំយោជនៈ
មិច្ឆត្តធម៌
នីវរណធម៌
វិសុទ្ធិមគ្គ
បញ្ញាព្រះពោធិសត្វ
ច្បាប់នៃកម្ម
ត្រៃលក្ខណ៍
វិបស្សនាកម្មដ្ឋាន
ឧច្ឆេទទិដ្ឋិ
សស្សតទិដ្ឋិ
អាយតនៈ
បញ្ចក្ខន្ធ
អរិយសច្ច៤
ពោធិបក្ខិយធម៌
លោកិយបដិច្ចសមុប្បាទ១២
លោកុត្តរបដិច្ចសមុប្បាទ
ឈាន
សង្គាយនា
មហាយាន
មហាយាន (ភាសាសំស្រ្កឹត: महायान, mahāyāna, ប្រែថា"យានធំ ឬសំពៅធំ" គឺជា ទស្សនវិជ្ជា ពុទ្ធសាសនា ដែលត្រូវបានបង្កើតឡើងនាសម័យកាលក្រោយព្រះពុទ្ធសមណគោតមបាន បរិនិព្វាន ហើយត្រូវបានផ្សព្វផ្សាយទៅប្រទេសមួយចំនួននៅភាគខាងជើងនៃប្រទេសឥណ្ឌា ។ ទស្សនវិជ្ជារបស់ពុទ្ធសាសនានិកាយមហាយាន មានលក្ខណៈខុសប្លែកពីទស្សនវិជ្ជារបស់ពុទ្ធសាសនានិកាយ ថេរវាទី យ៉ាងច្រើនអន្លើ ក៏ប៉ុន្តែគេឃើញមានសេចក្តីជំនឿរួមគ្នាមួយចំនួន ដែលពុទ្ធសាសនិកជននៃលទ្ធិទាំងពីរអាចយកមកជជែកគ្នាបាន ។ គោលការណ៍សាមញ្ញនៃពុទ្ធសាសនានិកាយមហាយាន គឺទាក់ទងនឹងកម្រិតនៃការយល់ពីហេតុផល និង ការប្រតិបត្តិ ដូចជាពោធិសត្វយាន ឬ យានជំនិះនៃព្រះពោធិសត្វ ។ ពុទ្ធសាសនាមហាយាន មានទស្សនៈរបស់និកាយវជរយាន ( Vajrayana ) ឬ យានពេជ្រដែលគ្រប់ដណ្តប់ទាំងស្រុង ហើយបានបែកជានិកាយផ្សេងៗទៀតតាមតំបន់ និង ប្រជាជនដែលកាន់សាសនាមហាយាន ។
ថេរវាទ ក្នុងវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ពាក្យ ថេរវាទ ក៏មាន ពាក្យ ថេរវាទី ក៏មាន។ យ៉ាងណាមិញ យើងគប្បីប្រើពាក្យ ថេរវាទី ដូចមានសរសេរក្នុងពាក្យ ហីនយាន។
វិជ្ជាចរណសម្បន្នោ
ព្រះនាមទី ៣ របស់ព្រះអង្គគឺ « វិជ្ជាចរណសម្បន្នោ »
វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥។
វិជ្ជា ៣ គឺ
១- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជាដឹងកំណើតពីជាតិមុនៗ
២- ចុតូបបាតវិជ្ជា វិជ្ជាដឹងនូវចុតិ បដិសន្ធិ របស់មនុស្សសត្វ
៣- អាសវក្ខយវិជ្ជា វិជ្ជាដឹងនូវការអស់អាសវៈ។
វិជ្ជា ៨ យ៉ាង គឺ៖
១- វិបស្សនាវិជ្ជា វិជ្ជាពិចារណានូវនាម និងរូប
២- មនោមយិទ្ធិវិជ្ជា វិជ្ជាឫទ្ធិសម្រេចបានតាមចិត្ត
៣- ឥទ្ធិវិធវិជ្ជា វិជ្ជាសម្ដែងឫទ្ធិបាន
៤- ទិព្វសោតវិជ្ជា វិជ្ជាបានត្រចៀកទិព្វ
៥- ទិព្វចក្ខុវិជ្ជា វិជ្ជាបានភ្នែកទិព្វ
៦- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជាដឹងកំណើតពីជាតិមុន
៧- អាសវក្ខយវិជ្ជា វិជ្ជាដឹងនូវការអស់អាសវៈ
៨- ចេតោបរិយញ្ញាណវិជ្ជា វិជ្ជាដឹងនូវចិត្តអ្នកដទៃ។
ចរណៈ ១៥ មានបីពួក គឺ៖
១- ពួកសីល
២- ពួកព្រះសទ្ធម្ម
៣- ពួកឈាន
សីលចែកជា ៤ យ៉ាងគឺ៖
១- សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល និច្ចសីល ឧបោសថសីល អតិរេកសីល និង ចតុបារិសុទ្ធិសីល។
២- ឥន្ទ្រិយសំវរៈ សង្រួមក្នុងឥន្ទ្រីយ៍ទាំង ៦ គឺចក្ខុន្ទ្រីយ៍ សោតិន្ទ្រីយ៍ ឃានិន្ទ្រីយ៍ ជិវ្ហិន្ទ្រីយ៍ កាយិន្ទ្រីយ៍ និងមនិន្ទ្រីយ៍។
៣- ភោជនេ មត្តញ្ញុតា ដឹងប្រមាណក្នុងអាហារភោជន។
៤- ជាគរិយានុយោគៈ ប្រកបរឿយៗ ក្នុងការភ្ញាក់រឭក។
ព្រះសទ្ធម្មមាន ៧ យ៉ាងគឺ៖
១- សទ្ធា ជឿគុណព្រះរតនត្រ័យ
២- ហិរិ ខ្មាសបាប
៣- ឱត្តប្បៈ ខ្ពើមបាប
៤- ពហុសច្ចៈ ភាពជាអ្នករៀនចេះចាំច្រើន
៥- វិរិយៈ ព្យាយាម
៦- សតិ រឭកដឹង
៧- បញ្ញា ប្រាជ្ញាដឹងខុសត្រូវ។
ឈានមាន ៤ យ៉ាងគឺ៖
១- បឋមជ្ឈាន
២- ទុតិយជ្ឈាន
៣- តតិយជ្ឈាន
៤- ចតុត្ថជ្ឈាន។
បឋមជ្ឈានមានអង្គ ៥ គឺ៖
១- វិតក្កៈ ត្រិះរិះក្នុងអារម្មណ៍
២- វិចារៈ ពិចារណាក្នុងអារម្មណ៍
៣- បីតិ ពេញចិត្តក្នុងអារម្មណ៍
៤- សុខៈ ងាយស្រួលក្នុងអារម្មណ៍
៥- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
ទុតិយជ្ឈានមានអង្គ ៤ គឺ៖
១- វិចារៈ ពិចារណាអារម្មណ៍
២- បីតិ ពេញចិត្តក្នុងអារម្មណ៍
៣- សុខៈ ងាយស្រួលក្នុងអារម្មណ៍
៤- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
តតិយជ្ឈានមានអង្គ ៣ គឺ៖
១- បីតិ ពេញចិត្តក្នុងអារម្មណ៍
២- សុខៈ ងាយស្រួលក្នុងអារម្មណ៍
៣- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
ចតុត្ថជ្ឈានមានអង្គ ២ គឺ៖
១- សុខៈ ងាយស្រួលក្នុងអារម្មណ៍
២- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
ព្រះគុណនេះ សំដៅយកព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ។ វិជ្ជាប្រែថា ការចេះដឹង ការយល់ប្លែក និងការចោះទម្លុះនូវអវិជ្ជា។ ពាក្យថា វិជ្ជាបានដល់វិជ្ជា ៣ និងវិជ្ជា ៨ ដែលបានរៀបរាប់ រួចហើយ។
ចរណៈ ប្រែថា ការប្រព្រឹត្តធម៌ជាគ្រឿងត្រាច់ទៅ។ ចរណៈនេះ សំដៅយកចរិយា ឬសីលធម៌របស់ព្រះសម្មាសម្ពុទ្ធដែលតែងតែមាន ចំពោះព្រះពុទ្ធគ្រប់ព្រះអង្គ មួយទៀតចរណៈនេះបានដល់ការប្រព្រឹត្តជាហេតុ ដើម្បីបាននូវផល គឺវិជ្ជា ព្រោះថា វិជ្ជា ៣ វិជ្ជា ៨ ទុកថាជាលទ្ធផលរបស់ព្រះអង្គ ដែលទ្រង់បានមកដោយចរណៈជាហេតុ។ ចរណៈនេះ លោកចែកចេញជា ១៥ យ៉ាងដូចបានរៀបរាប់ហើយ។
ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ៥០០០ឆ្នាំ
https://5000-years.org/en/read/1728
ក្នុងសូត្រនេះ ព្រះពុទ្ធបានពន្យល់ ការចម្រើនសតិ ជា៤ចំណែកគឺ កាយ វេទនា ចិត្ត និងធម៌ ។ ផ្នែកនិមួយៗចែកចេញ ជាចំណែកតូចៗតទៅទៀត ដូចតទៅ៖
១- កាយា
• សតិ ក្នុងការដកដង្ហើម អានាបានសតិ Ānāpānasati
• ឥរិយាបថ ដើរ ឈរ អង្គុយ ដេក
• សេចក្តីយល់ច្បាស់ សម្បជញ្ញៈ Sampajañña
• ពិចារណាលើ ភាពមិនស្អាតរបស់កាយ បដិកូលមនសិការៈ
• ពិចារណាលើ មហាភូតរូប
• ការស្មឹងស្មាតនៅទីស្មសាន អសុភនិមិត្ត
២- វេទនា
• សុខវេទនា ទុក្ខវេទនា ឬឥតសុខឥតទុក្ខវេទនា
• វេទនាជាលោកិយ ឬវេទនាជាផ្លូវចិត្ត
៣- ចិត្តា
• សរាគំ (មានរាគៈ) ឬវីតរាគំ (គ្មានរាគៈ)
• សទោសំ (មានទោសៈ) ឬវីតទោសំ (គ្មានទោសៈ)
• សមោហំ (មានមោហៈ) ឬវីតមោហំ (គ្មានមោហៈ)
• សង្ខិត្តំ (ចិត្តរួញថយ) ឬវិក្ខិត្តំ (ចិត្តរាយមាយ)
• មហគ្គតំ (ចិត្តដ៏ឧត្តម) ឬអមហគ្គតំ (ចិត្តមិនឧត្តម)
• សឧត្តរំ (ចិត្តដ៏ទៃខ្ពស់ជាង) ឬអនុត្តរំ (គ្មានចិត្តដ៏ទៃខ្ពស់ជាង)
• សមាហិតំ (ចិត្តស្ងប់ស្ងៀម) ឬអសមាហិតំ (ចិត្តមិនស្ងប់ស្ងៀម)
• វិមុត្តំ (ចិត្តរួចរំដោះ) ឬអវិមុត្តំ (ចិត្តមិនរួចរំដោះ)
៤- ធម្មា
• នីវរណធម៌
• ឧបាទានក្ខន្ធ
• អាយតនៈ និងសំយោជនៈ
• កត្តានៃការត្រាស់ដឹង ពោជ្ឈង្គ៧
• អរិយសច្ចៈ
[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគមនោះឯង បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជាផ្លូវមូលតែមួយ [ក្នុងអដ្ឋកថា មានសេចក្តីពន្យល់អំពីបទថា ផ្លូវមូលតែមួយជាច្រើនន័យគឺ ន័យមួយ លោកថា ជាផ្លូវមូលតែមួយ ព្រោះជាផ្លូវប្រតិបត្តិ ដើម្បីចេញចាកសង្សារ ទៅកាន់ព្រះនិព្វាន មិនមានបែកទៅជាផ្លូវ២ ឬជាផ្លូវ៣ឡើយ។ ន័យមួយទៀត លោកថា ជាផ្លូវដែលត្រូវដើរបានតែមនុស្សម្នាក់ ព្រោះសតិប្បដ្ឋានទាំង៤នេះ បានតែព្រះយោគី ដែលលះបង់ពួកចេញ ហើយទៅសម្ងំនៅក្នុងទីស្ងាត់ម្នាក់ឯង ទើបប្រតិបត្តិកើត។ មួយទៀត លោកថា ជាផ្លូវរបស់មនុស្សប្រសើរ គឺថា ជាផ្លូវរបស់ព្រះសម្មាសម្ពុទ្ធ ព្រោះព្រះអង្គប្រសើរជាងសត្វទាំងពួងផង ហើយទ្រង់បានបង្កើតផ្លូវ គឺសតិប្បដ្ឋាន ឲ្យកើតមានឡើងផង។] (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋានទាំង៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [អដ្ឋកថា ថា លោកក្នុងទីនេះ សំដៅយកកាយ ព្រោះកាយនោះ ជាសភាវៈតែងទ្រុឌទ្រោម វិនាសទៅជាធម្មតា មួយទៀត អភិជ្ឈាទោមនស្ស ដែលភិក្ខុលះបង់ក្នុងកាយនោះ មិនមែនត្រឹមតែក្នុងកាយប៉ុណ្ណោះទេ សូម្បីតែអភិជ្ឈា និងទោមនស្សក្នុងពួកវេទនា សញ្ញា សង្ខារ វិញ្ញាណ ក៏ត្រូវលះចោលដែរ ព្រោះហេតុនោះ បានជាក្នុងគម្ពីរវិភង្គ លោកប្រាប់ថា ឧបាទានក្ខន្ធទាំង៥ ក៏ហៅថា លោកដែរ។]ចេញ១ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។ ចប់ ឧទ្ទេសវារកថា។
អានាបានបព្វៈ
[១១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ (អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយសង្ខារ ដកដង្ហើមចូល ។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្សនៃជាងក្រឡឹងក្តី ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងវែង ឬកាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូលសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចូល មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំងធម៌ដែលសូន្យទៅក្នុងកាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន (មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។ ចប់ អានាបានបព្វៈ។
ឥរិយាបថបព្វៈ
[១១៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹងច្បាស់ថា អាត្មាអញដើរ កាលឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយអាការៈយ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ ជា ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង និងធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ ឥរិយាបថបព្វៈ ។
សម្បជញ្ញបព្វៈ
[១១៤] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ [សម្បជញ្ញៈ មាន ៤ គឺ សាត្ថកសម្បជញ្ញៈ កិរិយាដឹងច្បាស់នូវកម្ម ដែលមានប្រយោជន៍ និងកម្មឥតប្រយោជន៍១ សប្បាយសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវអារម្មណ៍ ដែលជាទីសប្បាយ១ គោចរសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវកម្មដ្ឋាន ដែលត្រូវចិត្ត១ អសម្មោហសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវហេតុដែលមិនវង្វេងភ្លេច១។ (អដ្ឋកថា) ទីឃនិកាយសីលក្ខន្ធវគ្គ។] គឺសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបត់ដៃជើង ឬលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់ នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ សម្បជញ្ញបព្វៈ។
បដិកូលមនសិការបព្វៈ
[១១៥] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យមើលដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែករាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ (ភិក្ខុ) ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ បដិកូលមនសិការបព្វៈ ។
ធាតុមនសិការបព្វៈ
[១១៦] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បីពិឃាតគោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវធំ បែកជា៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។ ចប់ ធាតុមនសិការបព្វៈ។
នវសីវថិកាបព្វៈ
[១១៧] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ស្លាប់អស់២ថ្ងៃក្តី ស្លាប់អស់៣ថ្ងៃក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយ [អដ្ឋកថា ថា បានដល់កាយដែលនៅមានធម៌៣យ៉ាង គឺអាយុ១ កំសួលភ្លើងធាតុ១ វិញ្ញាណ១។] នេះសោត ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។
[១១៨] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ដែលក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី សត្វស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី បាណកជាតិ (សត្វល្អិតៗ មានរុយជាដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី ដោយការកំណត់នូវអសុភ មានអសុភ ដែលពួកសត្វកំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
[១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។
[១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង។បេ។
[១២១] សរីរៈនៅសល់តែរាងឆ្អឹង មិនមានសាច់ និងឈាម មានតែសរសៃជាគ្រឿងចង។បេ។
[១២២] សរីរៈនៅសល់តែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយរាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវសរីរៈស្លាប់ ដែលសល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
[១២៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរ នៃស័ង្ខ។បេ។
[១២៤] សរីរៈនៅសល់តែឆ្អឹងទទេ រោយរាយជាពំនូកៗ កន្លងហួសទៅមួយឆ្នាំហើយ។បេ។
[១២៥] សរីរៈសល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ នវសីវថិកាបព្វៈ។
ចប់ កាយានុបស្សនា ។
វេទនានុបស្សនា ការពិចារណានូវវេទនា
[១២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាលទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តី [អដ្ឋកថា ថា សោមនស្សវេទនា ដែលអាស្រ័យ នូវកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦ ហៅថា សាមិសសុខ។] ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ [អដ្ឋកថាថា បានខាងសោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ដែលឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន គ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ វេទនានុបស្សនា។
ចិត្តានុបស្សនា ការពិចារណាចិត្ត
[១២៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹងច្បាស់ថា ចិត្តរួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមានចិត្តដទៃប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និងឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាកសមាធិទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ [ពាក្យថា ចិត្តរួចស្រឡះក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយវិមុត្តិ២ប្រការគឺ តទង្គវិមុត្តិ១ វិក្ខម្ភនវិមុត្តិ១។ អនុបស្សនា៧ មានអនិច្ចានុបស្សនាជាដើម ហៅថា តទង្គវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកនិច្ចសញ្ញា គឺសេចក្តីសម្គាល់ថាទៀង តាមទំនង ដែលយោគីបានកំណត់នូវអង្គនៃធម៌ ជាសត្រូវដល់ធម៌នោះៗ។ សមាបត្តិ៨ ហៅថា វិក្ខម្ភនវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកពួកអកុសលធម៌ មាននីវរណៈជាដើម តាមទំនងដែលយោគីបានសង្កត់សង្កិនដោយខ្លួនឯង។ អដ្ឋកថា មហាបទានសូត្រទំព័រ២៦។] ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្ត ក្នុងចិត្តខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។ ចប់ ចិត្តានុបស្សនា។
ធម្មានុបស្សនា ការពិចារណានូវធម៌
[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង។ ម្នាលភិក្ខុទ�
មនុស
តំណាលមកថា អ្នករបាំម្នាក់ដើរចាប់កូនសេកមកហ្វឹកហាត់។ នាងនៅអាស្រ័យភិក្ខុនី វេលាទៅក៍ទៅ (តែខ្លួន) ភ្លេចកូនសេក ពួកសាមណេរី ក៍ចាប់វាមកចិញ្ចឹមទុក ។ ដាក់ឈ្មោះឲ្យថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។
វាឆ្លើយថា អ្វីចា ម៉ែម្ចាស់ ព្រះថេរីសួរមានមនសិការភាវនាអ្វីខ្លះទេ? បក្សីឆ្លើយថា មិនមានទេ ម៉ែម្ចាស់។ ព្រះថេរីនិយាយថា ឯងអើយ ធម្មតាអ្នកនៅក្នុងសម្ចាក់បព្វជិតមិនគួរនឹងរស់នៅដោយបណ្តោយអត្តភាពចោល (បណ្តោយខ្លួន) គួរប្រារព្ធ មនសិការឯណាមួយ ហើយបានប្រាប់ថា តែយ៉ាងដទៃឯងមិនអាច (ធ្វើបាន) ចូរស្វាធ្យាយ (បរិកម្ម) ថា អដ្ឋិ អដ្ឋិ ឆ្អឹង ឆ្អឹង ។ វាតាំងនៅក្នុងឪវាទរបស់ព្រះថេរី ត្រាច់ស្វាធ្យាយថា អដ្ឋិ អដ្ឋិ ឆ្អឹង ឆ្អឹង ។
ថ្ងៃមួយ ពេលព្រឹកវាទំនៅលើចុងសសរហាលកំដៅថ្ងៃ បក្សីមួយបានយកក្រញ៉ុំក្រចកឆាបយកទៅ ។ វាស្រែកឮសំឡេង ចេច ចេច។ សាមណេរទាំងឡាយបានឮសំឡេងស្រែក ទើបនិយាយថា ព្រះម៉ែម្ចាស់ ពុទ្ធរក្ខិតៈ ត្រូវខ្លែងឆាបយកទៅហើយ នាងទៅជួយឲ្យវាព្រលែង ហើយនាំគ្នាកាន់យកដុំដីជាដើមដេញតាមទៅ ឲ្យវាព្រលែងទាល់តែបាន ។ ព្រះថេរីសួរវា ដែលគេជួយនាំមកទំនៅខាងមុខថា ពុទ្ធរក្ខិតៈ វាលាបក្សីឆាបយកទៅ ឯងគិតដូចម្តេច?
វាឆ្លើយថា ព្រះម៉ែម្ចាស់ នាងខ្ញុំមិនបានគិតយ៉ាងដទៃទេ នាងខ្ញុំគិតដល់គំនរឆ្អឹងប៉ុណ្ណោះ យ៉ាងនេះថា គ្រោងឆ្អឹងនេះឯងឆាបយកគ្រោងឆ្អឹងទៅ គ្រោងឆ្អឹងនឹងបែកធ្លាយខ្ចាត់ខ្ចាយទៅ។ មិនថា សូម្បីក្នុងទីណា។ ល្អហើយ ល្អហើយ ពុទ្ធរិក្ខិតៈ (ការមនសិការយ៉ាងនេះ) នឹងជាបច្ច័យនៃការអស់ទៅនៃភពរបស់អ្នកក្នុងកាលអនាគត។
សូម្បីសត្វតិរច្ឆានក្នុងជនបទនោះ ក៏ប្រកបមនសិការក្នុងសតិប្បដ្ឋាន ដូចដែលពោលមកហើយនេះ ព្រោះដូច្នោះ ព្រះមានព្រះភាគកាលនឹងទ្រង់ញ៉ាំងការចម្រើនក្នុងសតិប្បដ្ឋាននោះឯង ឲ្យកើតដល់គេទាំងនោះ ទើបបានត្រាស់ព្រះសូត្រនេះទុក។
ដកស្រង់ចេញពី អដ្ឋកថាសតិប្បដ្ឋានសូត្រ ទំព័រ២៣
ធម្មានុបស្សនា១ៈ
សម្លេងទី ១៤៖ នាទី ៣៥ៈ២៨ សំដែងពីរូបខន្ធ (ត្រូវទាញទុក ដើម្បីស្តាប់ជាប្រចាំ ពេលរៀនចប់)
ឯកសារយោងៈ https://km.wikipedia.org/wiki/%E1%9E%9A%E1%9E%BC%E1%9E%94
សម្លេងទី ១៤៖ នាទី ៤១ៈ២០ សំដែងពីរូបចេញចែកជាពីរក្រុម គឺមហាភូតរូប៤ និងឧបាទាយរូប២៤ (ត្រូវទាញទុក ដើម្បីស្តាប់ជាប្រចាំ ពេលរៀនចប់)
ត្រូវស្តាប់ឡើងវិញ និងត្រៀមកត់ត្រាឡើងវិញត្រង់៖
kayanubsSnastib,dæan mannimitþEdlKb,IseRmc)an edaymin lM)ak KW CapøÚvbrisuT§ sRmab;evenyüstV EdlCasmfyanik man bBa Ø aTn;exSay .
អសមោហសម្បជញ្ញៈ គឺមានន័យថាសម្បជញ្ញៈ ៣ខាងលើមកប្រជុំចុះក្នុង អសមោហជញ្ញៈ គឺការដឹងខ្លួនដេក ដើរ ឈរ អង្គុយ បត់ចូលលាចេញ បន្ទោរបង់ ឧចារ បស្សាវៈ និយាយ ស្ងៀម ក្រេមជញ្ជក់សព្វគ្រប់បែបយ៉ាងប្រព្រឹត្តទៅដោយសតិសប្បជញ្ញៈ ដោយបរិមត្ថហើយ សត្វណាជាអ្នកបរិភោគ បន្ទោរបង់ឧច្ចារៈបស្សាវៈ មិនមាន គ្រាន់តែជាពពួកធាតុបរិភោគ ពពួកធាតុ នេះហើយជាការប្រជុំចុះក្នុងអសមោហសម្បជញ្ញៈ
គោចរសម្បជញ្ញៈ ការដឹងនៅក្នុងកម្មដ្ឋានជាទីរីករាយ ត្រេកអរពេញចិត្ត ហើយដឹងនៅគោចរ និងអគោចរ ទីណាទៅដែលមានប្រយោជន៏ ទីណាទៅដែលមិនមានប្រយោជន៏
សប្បាយសម្បជញ្ញៈ គឺជាការប្រព្រឹត្តទៅ បត់ចូលលាចេញជាទីសប្បាយ ដេក ដើរ ឈរ អង្គុយ ជាទីសប្បាយប្រព្រឹត្តទៅដោយឥរិយាបទសប្បាយក្នុងព្រះកម្មដ្ឋាន
សាត្ថកសម្បជញ្ញៈ (ព្រះអង្គសម្តែងជាវិបស្សនាសុទ្ធ គឺជាដឹងដោយបញ្ញា ដោយវិបស្សនាបញ្ញា)
អត្ថន័យ (ប្រភព Wiki)
អភិធម្មបិដក ប្រមូលចងក្រងពុទ្ធវចនៈក្រុមអភិធម្ម ពោលគឺ មូលដ្ឋានគ្រិះនៃធម៌ និង សេចក្តីអធិប្បាយដែលជាមូលវិជ្ជា ដែលមិនជាប់ពាក់ព័ន្ធនឹងបុគ្គល ឬ ហេតុការណ៍ផ្សេងៗឡើយ។ គម្ពីរអភិធម្ម ត្រូវបានបែងចែកចេញជា ៧ គម្ពីរ។ វិធីចងចាំសៀវភៅទាំងនោះ គឺទន្ទេញអក្សរកាត់តំណាងឈ្មោះគម្ពីរ ពោលគឺ សំ វិ ធា បុ ក យ ប។
[ព្រះសម្ពុទ្ធទ្រង់ប្រេាសពុទ្ធមាតានៅឋានត្រៃត្រឹង្ស]
០១-តើពាក្យថាអភិធម្មៗនោះអធិប្បាយបានដូចម្តេចខ្លះ?
០២-តើព្រះអភិធម្មនោះ អ្នកណា គឺសាមណ:ឬព្រាហ្មណ៍ មនុស្សឬទេវតា យក្ស ឬព្រហ្ម សំដែងតែងតាំងទុកមក?
០៣-ព្រះអង្គសំដែងអភិធម្មប្រារព្ធចំពោះព្រះពុទ្ធមាតា សិរីមហាមាយា តើសំដែងនៅវស្សាទីប៉ុន្មាន? នៅកន្លែងណាខ្លះដែរ?
០៤-តើព្រះអង្គ ទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ នោះ តើនិម្មិតវត្ថុអ្វី? ទ្រង់រំពឹងពិចារណាយល់ឃើញដូចម្តេច?
០៥-តើ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធ មាតាទ្រង់គង់នៅទីណា?
០៦-ហេតុអីបានជាព្រះពុទ្ធទៅប្រោសពុទ្ធមាតានៅឯឋានតាវត្តឹង្សពិភព មិនទៅប្រោសនៅឋានតុសិត?
០៧-តើព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ចៈប៉ុន្មានយ៉ាង អ្វីខ្លះ?
០៨-តើព្រះអភិធម្មមានប៉ុន្មានព្រះធម្មក្ខន្ធ? មានប៉ុន្មានក្បាល?
០៩-ក្នុងគម្ពីរព្រះអភិធម្មនីមួយៗសំដែងពីអ្វីខ្លះ?
១០-តើក្នុងគម្ពីរនីមួយៗមានប៉ុន្មាន ព្រះធម្មក្ខន្ធ ចែកជាភាណាវរ: គណ្ធ: អក្ខរ: ប៉ុន្មាន ហើយសំដែងប៉ុន្មានថ្ងៃ មានអ្នកសំរេចធម៌ទេ ហើយប៉ុន្មាននាក់?
ចម្លើយទាំង១០
០១-តើពាក្យថាអភិធម្មៗនោះអធិប្បាយបានដូចម្តេចខ្លះ?
១- អភិធម្ម ជាបរមត្ថធម៌ មានអត្ថសេចក្តីដ៏ប្រសើរខ្ពង់ខ្ពស់មិនវិបរិត ។ ( អភិ=ប្រសើរ ; ធម្ម=ធម៌ )
១-ធម៌ដែលមានសេចក្តីចម្រើន
២-ធម៌ដែលគួរកំណត់ដឹង
៣-ធម៌ដែលគួរបូជា
៤-ធម៌ដែលគួរញែកទុក
៥-ធម៌ដែលល្អិតក្រៃលែង
+++++
០២-តើព្រះអភិធម្មនោះ អ្នកណា គឺសាមណ:ឬព្រាហ្មណ៍ + មនុស្សឬទេវតា យក្ស ឬព្រហ្ម សំដែងតែងតាំងទុកមក?
ព្រះអភិធម្មនោះគឺមនុស្សដែលបានត្រាស់នូវ ញេយ្យធម៌ ទាំងពួងដោយប្រពៃ គឺមហាបុរស ជាបុគ្គល ឯកក្នុងលោក ព្រះពុទ្ធព្រះសាមណ:គោតម បានសម្តែងទុកមក
+++++++
០៣-ព្រះអង្គសំដែងអភិធម្មប្រារព្ធចំពោះព្រះពុទ្ធមាតា សិរីមហាមាយា តើសំដែងនៅវស្សាទីប៉ុន្មាន? នៅកន្លែងណាខ្លះដែរ?
+ព្រះសព្វញ្ញូសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់កន្លងទៅ៦វស្សាហើយ ដល់វស្សាជាគំរប់៧ ព្រះអង្គសំដែង យមកបាដិហារ្យផ្ទាញ់ពួកតិរ្ថិយទាំងឡាយមានពួកនិគ្រន្ថ ជាដើម អោយបាក់ខ្លបខ្លាចអំណាចបុណ្យព្រះបារមីព្រះអង្គហើយ ទ្រង់យាងទៅគង់ចេញវស្សានៅនាបណ្ឌុកម្ពលសិលាសន: ក្រោមដើមបារិច្ឆត្តកព្រឹក្សក្នុងឋានតាវត្តឹសពិភពដែលជាទី ប្រជុំនៃទេវតាទាំងមួយមុឺនលោកធាតុចូលមកប្រជុំក្នុងទីនោះ ទើបព្រះអង្គទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះព្រះសិរីមហាមាយាទេវបុត្រជាពុទ្ធមាតាព្រះអង្គ ក្នុងទីប្រជុំនៃទេវតាទាំងមួយមុឺនលោកធាតុនោះឯង ។
-ឧត្តរកុរុទ្វីប សម្តែង ដល់ព្រះសារីបុត្រ
+++++++
០៤-តើព្រះអង្គ ទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ នោះ តើនិម្មិតវត្ថុអ្វី? ទ្រង់រំពឹងពិចារណាយល់ឃើញដូចម្តេច?
៤-ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបរមត្ថព្រះអភិធម្មប្រារព្ធចំពោះ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធមាតា នោះ និម្មិត មាតុគុណវត្ថុ គឺ ព្រះអង្គទ្រង់សម្តែង តបស្នងគុណទឹកក្សីរសម្តេចព្រះមេរបស់ព្រះអង្គ ដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលតែងទទួលសោយរសទឹកក្សីរនៃព្រះមាតារបស់ព្រះអង្គមកច្រើនជាតិណាស់ហើយ ព្រោះព្រះអង្គបានត្រាស់កន្លងទៅ ៦វស្សាហើយទ្រង់រំពឹងពិចារណាឈ្វេងយល់ឃើញថា ព្រះសម្មាសម្ពុទ្ធ ទាំងឡាយគ្រប់អង្គក្នុងវស្សាជាគំរប់៧ តែងយាងទៅគង់ចាំវស្សានៅនាផែនថ្មបណ្ឌុកម្ពលសិលាសន:ក្រោមដើមបារិច្ឆត្តកព្រឹក្សក្នុងឋានតាវត្តឹសទេវលោក ។
++++++++
០៥-តើ ព្រះសិរីមហាមាយាទេវបុត្រ ជាពុទ្ធ មាតាទ្រង់គង់នៅទីណា?
ព្រះសិរីមហាមាយាទេវបុត្រ គង់នៅឋាន តុសិត ដែលជាឋានមនោរម្យជាទីតម្រេកអរនៃលោកអ្នកមានបុណ្យវាសនាធំ ៗ មានសព្វញ្ញុពោធិសត្វជាដើម តែងទៅកើតសោយសុខជាទិព្វក្នុងឋានតុសិត នោះឯង ។
+++++++
០៦-ហេតុអីបានជាព្រះពុទ្ធទៅប្រោសពុទ្ធមាតានៅឯឋានតាវត្តឹង្សពិភព មិនទៅប្រោសនៅឋានតុសិត ?
៦-ព្រោះមានហេតុ៤យ៉ាង
១-ព្រះអង្គទ្រង់ពិចារណា គុណព្រះមាតាព្រះអង្គនិងគុណព្រះត្រៃបិដក គឺយកគុណយកព្រះវិន័យ បិដក២១០០០ព្រះធម្មក្ខន្ធ ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ឃើញថាពុំស្មើនិងគុណព្រះមាតាព្រះអង្គឡើយ ទើបព្រះអង្គ យកគុណព្រះសុត្តន្តបិដក២១០០០ ព្រះធម្មក្ខន្ធ មក ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ក៏ ឃើញថាពុំស្មើនិងគុណព្រះមាតាព្រះអង្គទៀត ហើយព្រះអង្គ ទ្រង់ យកគុណព្រះ អភិធម្ម ៤២០០០ ព្រះធម្មក្ខន្ធ មក ថ្លឹងប្រៀបផ្ទឹមនិងគុណព្រះមាតាព្រះអង្គ ឃើញថាមានគុណធំទូលាយស្នើៗគ្នាទើបព្រះអង្គយាងទៅគង់នៅលើផែនថ្មបណ្ឌុកម្ពលសិលាសន:ក្រោមដើមបារិច្ឆត្តកព្រឹក្សនាឋានតាវត្តឹង្សទេវនគរ នៅពាក់កណ្តាល ឲ្យព្រះពុទ្ធមាតាយាងចុះមកកាន់ពាក់កណ្តាល សម្តែងសេចក្តីឲ្យច្បាស់លាស់ថាគុណវិសេសព្រះអភិធម្មបិដក និងគុណព្រះមាតារបស់ព្រះអង្គស្មើៗគ្នាដោយពិត ។
២-មកពីឋានតាវត្តឹង្សមានទេព្តាមួយម៉ឺនលោកធាតុត្រូវមកប្រជុំគ្នាស្តាប់ព្រះអភិធម្ម កន្លែងទូលាយ ព្រមទាំងគ្មានទីដ៏សមរម្យដល់ពុទ្ធាសន: ល្មម ព្រះសម្មាសម្ពុទ្ធ គង់ចាំវស្សានិងសម្តែងបរមត្ថព្រះអភិធម្មនោះបានឡើយ ។
៣-ក្នុងឋានតាវត្តឹង្សមានដើមឈើមួយឈ្មោះថា បារិច្ឆត្តព្រឹក្ស មានសណ្ឋានដូចឆត្ររួត ៥រូបទៀត ដែល សំណុំដើមមូលជុំវិញ១៥គិតថា វាបែកមែកចេញពីទៅជាប្រាំ លូតទៅកាន់ទិសប្រាំ គឺទិស ខាងលើ ទិសខាងកើត ខាងលិច ខាងត្បូងនិងខាងជើង ៥០យោជន៍ដូចគ្នា កំពស់គល់ទៅដល់ចុងខាងលើ១០០យោន៍ បែកចេញទៅកាន់ទិសបួនម្ខាងៗ ៥០យោជន៍ ត្រូវជា១០០យោជន៍ បើរាប់បរិមណ្ឌលសាខាមូលដោយជុំវិញប្រមាណ៣០០យោជន៍គត់ រំយោផ្កាសំយុងចុះមកដ៏រុងរឿងបញ្ចេញពណ៌ពន្លឺរស្មផ្សាយទៅកាន់បទិសទាំងបួន ៥០០យោជន៍ ដោយជុំវិញ ផ្កាមានក្លិនក្រអូបផ្សាយទៅបណ្តោយខ្យល់ ១០០យោជន៍ ឯខាងក្រោមដើមមានសិលាសន: ផែនថ្មដ៏ទន់ដូចសំពត់កម្ពល មានពណ៌ ក្រហម លឿង ដូចផ្កាជយព្រឹក្ស បណ្តោយ ៦០យោជន៍ ទទឹង៥០យោជន៍ យោជន៍កម្រាស់១៥យោជន៍ មានការទ្រុឌចុះនឹងប៉ោងឡើងជាប្រក្រត្រី ក្នុងពេលដែលអង្គុយចុះនឹងក្រោកឡើងជាធម្មតា សមគួរដល់ពុទ្ធាសន: ។
៤-ព្រះអង្គទ្រង់ពិចារណាជ្រាបច្បាស់ថា បើតថាគតទៅគង់ចាំវស្សាឯឋានតុសិត នឹងកាត់សេចក្តីសង្ស័យនៃទេវតាទាំងមួយម៉ឺនលោកធាតុពុំបាន ព្រះពុទ្ធមាតាតថាគតស្តាប់ព្រះអភិធម្មថាទៀតក៏មានផល្លានិសង្សតិចពុំពេញបរិបូរណ៌ឡើយ បើតថាគតទៅគង់លើផែនថ្មបណ្ឌុកម្ពលសិលាសន:ក្នុងឋានតាវត្តឹង្សពិភព ទេវតាទាំងមួយម៉ឺនលោកធាតុនឹងចូលមកប្រជុំស្តាប់ព្រះធម្មទេសនាក្នុងទីនោះ នឹងកើតមានសេចក្តីសង្ស័យក្នុងចិត្តផ្សេងៗគ្នា ទេវតាពួកខ្លះទៀតចូលចិត្តថាព្រះតថាគត ដែលព្រះអង្គទ្រង់យាងមកនេះ ដើម្បីនឹងសម្តែងព្រះធម៌ទេសនាប្រារព្ធចំពោះយើងទាំងឡាយដោយពិត ទេវតាពួកខ្លះទៀតចូលចិត្តថា ព្រះតថាគត ដែលព្រះអង្គទ្រង់យាងមកនេះ ព្រះអង្គពុំបានប្រារព្ធចំពោះយើងទាំងឡាយដោយពិត ទេវតាពួកខ្លះទៀត ចូលចិត្តថាព្រះតថាគតដែលព្រះអង្គទ្រង់យាងមកនេះ ព្រះអង្គពុំបានប្រារព្ធចំពោះយើងទាំងឡាយទេ មុខជាព្រះអង្គទ្រង់បារព្ធចំពោះបុគ្គលណាមួយដទៃដោយពិត ទេវតាទាំងឡាយគិតខុសៗគ្នាដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យគ្រប់ៗគ្នាពុំដាច់ស្រេច កាលបើទេវតាទាំងមួយម៉ឺនលោកធាតុមាន សេចក្តីសង្ស័យ ដូច្នេះហើយ តថាគត ក៏នឹងប្រារព្ធសួររកព្រះពុទ្ធមាតារបស់តថាគតចំពោះសម្តេចសក្កទេវរាជ ថា បពិត្រមហារា ព្រះមាតាតថាគតនៅឋានណា? សម្តេចសក្កទេវរាជនឹងក្រាបទូលតថាគតថា ព្រះពុទ្ធមាតារបស់ព្រះអង្គ គង់នៅឋានតុសិត តថាគត នឹងបង្គាប់ សម្តេចទេវរាជថា បើដូច្នោះចូរ សម្តេចទេវរាជទៅអញ្ជើញ ព្រះពុទ្ធមាតាតថាគត ឲ្យយាងចុះមកកាន់ឋានតាវត្តឹង្ស ពិភពនេះដោយពិត កាលបើទេវតាទាំងមួយម៉ឺនលោកធាតុ បានស្តាប់ពាក្យ តថាគត ពោល ដូច្នោះហើយ ក៏អាចកាត់ សេចក្តីសង្ស័យ របស់ខ្លួន ៗដាច់ស្រេចមួយរំពេចឥតមានសង្ស័យឡើយ ចូលចិត្តជាក់ច្បាស់ថា ឱហ្ន៎! ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ប្រារព្ធចំពោះព្រះមាតាទេតើ! ឯ ព្រះពុទ្ធមាតារបស់តថាគត ដែលមានប្រាថ្នានឹងស្តាប់ព្រះអភិធម្មទេសនា ហើយយាងចុះមកដោយផ្លូវឆ្ងាយមានសេចក្តីនឿយព្រួយលំបាកនោះសោត នឹងបានសោយនូវផល្លានិសង្សដ៏ច្រើនក្រៃលែង រាប់តាមជំហាន ក្នុងមួយជំហានបានបុណ្យមួយអនន្តៗ រាល់ៗជំហានដោយពិត ។
ព្រះសម្មាសម្ពុទ្ធ ជាម្ចាស់នៃយើងទាំងឡាយព្រះអង្គពិចារណាជ្រាបហេតុ ៤ ប្រការនេះហើយ បានជាព្រះអង្គទ្រង់យាងទៅគង់ចាំវស្សាក្នុងឋានតាវត្តឹង្សពិភពនោះឯង ។
+++++++++++
០៧-តើព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ច:ប៉ុន្មានយ៉ាង អ្វីខ្លះ?
+ហេតុដែលព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ច :
១-ដើម្បីទ្រង់សំដែង ហិរិ និង ឱត្តប្បៈ
២-ដើម្បីទ្រង់សំដែង កម្មស្សកតា
៣-ដើម្បីទ្រង់សំដែង ដល់អ្នកប្រព្រឹត្តចំពោះខ្លួន
៤-ដើម្បីទ្រង់សំដែង ដល់អន្តរិយកម្ម
៥-ដើម្បីទ្រង់សំដែង ដល់ព្រហ្មវិហារធម៌
៦-ដើម្បីទ្រង់សំដែង បុព្វេនិវាសញ្ញាណ
៧-ដើម្បីទ្រង់សំដែង ដល់លក្ខិណាវិសុទ្ធ
៨-ដើម្បីទ្រង់មិនលះ បញ្ញាត្តិនៃលោក
++++++++
០៨-តើព្រះអភិធម្មមានប៉ុន្មានព្រះធម្មក្ខន្ធ? មានប៉ុន្មានក្បាល?
ព្រះអភិធម្មមាន ៤២០០០ ព្រះធម្មក្ខន្ធ
ព្រះអភិធម្មចែកជាមាន ៧ គម្ពីរ៖
១-គម្ពីរធម្មសង្គណី
២-គម្ពីរវិភង្គ
៣-គម្ពីរធាតុកថា
៤-គម្ពីរបុគ្គលប្បញ្ញត្តិ
៥-គម្ពីរកថាវត្ថុ
៦-គម្ពីរយមក:
៧-គម្ពីរមហាបដ្ឋាន
++ព្រះអភិធម្ម មាន ៣៣ ក្បាល ចាប់ពី ក្បាលទី៧៨ដល់ក្បាលទី១១០
+++++++++++
០៩-ក្នុងគម្ពីរព្រះអភិធម្មនីមួយៗសំដែងពីអ្វីខ្លះ?
ព្រះអភិធម្មមាន ៤២០០០ ព្រះធម្មក្ខន្ធ
ព្រះអភិធម្មចែកជាមាន ៧ គម្ពីរ៖
១-គម្ពីរសង្គណី (បិដក៧៨-៧៩) អត្ថាធិប្បាយពីបរមត្ថធម៌
២-គម្ពីរវិភង្គ (៨០-៨២ )ចែកបំណែកនៃបរមត្ថ
៣-គម្ពីរ ធាតុកថា ( ៨៣) ធាតុរបស់បរមត្ថ
៤-គម្ពីរបុគ្គលប្បញ្ញត្តិ (៨៤-៨៦) បុគ្គលបញ្ញត្តិ
៥-គម្ពីរកថាវត្ថុ (៨៧-៩៣) សំនួរក្នុងបរមត្ថ
៦-គម្ពីរយមកៈ (៩៤-១១០) សម្តែងលំអិតបរមត្ថ
៧-គម្ពីរមហាបដ្ឋាន សំដែងពីហេតុបច្ច័យ
+++++++++
១០-តើក្នុងគម្ពីរនីមួយៗមានប៉ុន្មាន ព្រះធម្មក្ខន្ធ ចែកជាភាណាវរ: គណ្ធ: អក្ខរ: ប៉ុន្មាន ហើយសំដែងប៉ុន្មានថ្ងៃ មានអ្នកសំរេចធម៌ទេ ហើយប៉ុន្មាននាក់?
ក្នុងគម្ពីរ៖
១-ធម្មសង្គណី ព្រះអង្គទ្រង់សម្តែង ១៣០០ ព្រះធម្មក្ខន្ធ ;២២ ភាណវារ : ; ៥៥០០ គណ្ធ: ;១ សែន ៧ មុឺន ៦ ពាន់ អក្ខរ : សំដែង ១២ ថ្ងៃទើបចប់ ទេវតាបានសំរេច ៧ កោដិ ។
២-គម្ពីរវិភង្គ ព្រះអង្គទ្រង់សម្តែង ៦៥០០ ព្រះធម្មក្ខន្ធ ; ៣៤ ភាណវារ: ; ៨៤០០ គណ្ធ : ; ២ សែន ៧ មុឺន ២ ពាន់ អក្ខរ: ទ្រង់សម្តែង ១២ ថ្ងៃ ទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។
៣-គម្ពីរធាតុកថា ព្រះអង្គទ្រង់សម្តែង ៧០០០ ព្រះធម្មក្ខន្ធ ; ១១ ភាណវារ : ; ២៧៥០ គណ្ធ: ; ៨ មុឺន ៤ពាន់ អក្ខរ: ; ទ្រង់សម្តែង ៦ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៦ កោដិ ។
៤-គម្ពីរ បុគ្គលប្បញ្ញត្តិ ព្រះអង្គទ្រង់សម្តែង ៥៦០០ ព្រះធម្មក្ខន្ធ ; ៨ មុឺន ៨ ពាន់ អក្ខរ: ; ទ្រង់សម្តែង ៧ថ្ងៃ ទើប ; ទេវតាបានសំរេច ៦ កោដិ ។
៥-គម្ពីរកថាវត្ថុ ព្រះអង្គទ្រង់សម្តែង ៧១០០ ព្រះធម្មក្ខន្ធ ៣៤ ភាណវារ : ; ២ សែន ៧ មុឺន ២ពាន់អក្ខរ: ; ទ្រង់សម្តែង ១២ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។
៦-គម្ពីរយមក: ព្រះអង្គទ្រង់សម្តែង ៥១០០ព្រះធម្មក្ខន្ធ ; ១២០ ភាណវារ : ; ៣០០០០ គណ្ធ : ; ៩ សែន ៦ មុឺន អក្ខរ : ; ទ្រង់សម្តែង ១៨ ថ្ងៃទើបចប់ ; ទេវតាបានសំរេច ៧ កោដិ ។
៧-គម្ពីរមហាបដ្ឋាន ព្រះអង្គទ្រង់សម្តែង ៩៤០០ព្រះធម្មក្ខន្ធ ; ១៨២ ភាណវារ :; ៤៥៥០០ គណ្ធ : ; ១ លាន ៩ សែន ៦ ពាន់ អក្ខរ: ; ទ្រង់សម្តែង ២៣ ថ្ងៃ ទើបចប់ ; ទេវតាបានសំរេច ៤០ កោដិ ។
![]()
![]()
![]()
មេត្តាៈ កំចាត់ព្យាបាទ
ករុណាៈ កំចាត់បៀតបៀន
មុទិតាៈ កំចាត់សេចក្តីត្រេកអរ
ឧបេក្ខាៈ កំចាត់បដិឃៈ (សេចក្តីថ្នាក់ថ្នាក់)
មេត្តា ករុណា មុទិតា ឧបេក្ខា គឺធ័ម៌របស់ព្រះព្រហ្មតែងសមាទាន (កាន់យក)
ដកចេញពីសៀវភៅសីល៥ កំពូលសីល អធិប្បាយដោយ ឧបាសក គួច ហុងជៀក
អកុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
ដូចនេះ រួមបញ្ចូលអកុសលកម្មបថទាំងអស់ គឺមាន ៤០ (អកុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
4. ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរគុណនៃការសម្លាប់សត្វ ជាដើម) ។
3. ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
2. ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
1. ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
កុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
ដូចនេះ រួមបញ្ចូលកុសលកម្មបថទាំងអស់ គឺមាន ៤០ (កុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
4. មិនពោលសរសើរគុណនៃការធ្វើ (មិនពោលសរសើរការសម្លាប់សត្វ ជាដើម)។
3. មិនពេញចិត្តក្នុងការធ្វើ (មិនពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
2. មិនប្រើគេឲ្យធ្វើ (មិនប្រើគេឲ្យសម្លាប់សត្វ ជាដើម)
1. មិនធ្វើដោយខ្លួនឯង (មិនសម្លាប់សត្វដោយខ្លួនឯង ជាដើម)
មនោសុចរិត ៣
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន។
មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
2. យថា ច តំ គណ្ហាតិ តថាភាវេន តស្សុបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ។
1. វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
ព្យាបាទ មានអង្គ២គឺៈ
2. តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ឲ្យដល់នូវសេចក្តីវិនាសដោយហេតុនោះ។
1. បរសត្តោ អ្នកដទៃក្រៅពីខ្លួន។
១- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
អភិជ្ឈា មានអង្គ២គឺៈ
2. អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេងៗ។
1. បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ។
វចីសុចរិត ៤
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍។
សម្ផប្បលាប មានអង្គ២គឺៈ
2. តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។
1. ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។
កាយសុចរិត ៣
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។
១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
មនោទុច្ចរិត ៣
៣- មិច្ឆាទិដ្ឋិ គំនិតយល់ឃើញខុស ហើយប្រកាន់ថាត្រូវ។
២- ព្យាបាទោ មានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស។
១- អភិជ្ឈា មានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួន។
វចីទុច្ចរិត ៤
៤- សម្ផប្បលាបា កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។
៣- ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
២- បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
១- មុសាវាទា កិរិយាពោលនូវពាក្យកុហក។
កាយទុច្ចរិត ៣
៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
២- អទិន្នាទានា កិរិយាកាន់យកវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
១- បាណាតិបាតា កិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
កុំយកបុគ្គលជាប្រមាណ ត្រូវយកធម៌ជាប្រមាណ មាននៅក្នុងបិតក បានសំដែង
ដោយសង្ខេបៈ សីលរបស់បុគ្គលដែលបានសមាទានហើយ ដុសខាត់ឲ្យស្អាតផូរផង់បរិសុទ្ធ នឹងមានអានិសង្សច្រើន ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យឲ្យកើតអវិប្បដិសារៈ សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ ។ អានិសង្សរបស់សីល មាន៥ប្រការគឺ បុគ្គលអ្នកមានសីលបាននូវគំនរភោគសម្បត្តិ១, បុគ្គលអ្នកមានសីលបាននូវកល្យាណកិត្តិសព្ទ១, បុគ្គលអ្នកមានសីលរមែងក្លៀវក្លា ចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ក៏មិនអៀនអន់១, បុគ្គលអ្នកមានសីលជាអ្នកមិនវង្វេងនៅពេលស្លាប់១, បុគ្គលអ្នកមានសីល បន្ទាប់ពីបែកធ្លាយរាងកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ដើម្បីដុសខាត់សីលឲ្យបានស្អាតបរិសុទ្ធផូរផង់ បុគ្គលអ្នករក្សាសីលគប្បីវៀរចាក។ ចង់ដឹងលម្អិតមើលវីដេអូ
ន. ចំណែក, មាត្រារបស់សីល ឬរបស់វិន័យ
៥. សុរាមេរយ មានអង្គ ៤
៤. មុសាវាទ មានអង្គ៤ៈ
1. អតថំវត្ថុ វត្ថុមិនពិត។
2. វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
3. តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
4. បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។
៣. កាមេសុមិច្ឆាចារ មានអង្គ៤ៈ
1. អគមនីយដ្ឋានំ ស្ត្រីដែលមិនគួរនឹងគប់រក គឺស្ត្រីដែលមានគេហួងហែងរក្សា(*)។
2. តស្មឹសេវនចិត្តំ គិតនឹងសេពនូវមេថុនធម្ម។
3. ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម។
4. មគ្គេនមគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា។
២. អទិន្នាទាន មានអង្គ៥ៈ
1. បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា។
2. បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
3. ថេយ្យចិត្តំ គិតនឹងលួច។
4. ឧបក្កមោ ព្យាយាមនឹងលួច។
5. តេនហរណំ លួចបានមកដោយព្យាយាមនោះ។
១. បាណាតិបាត មានអង្គ៥ៈ បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេត នាជាហេតុវៀរចាកកិរិយាធ្វើ សត្វមានជីវិតឲ្យធ្លាក់ចុះក្នុងកន្លង គឺសម្លាប់សត្វ។
1. បាណោ សត្វមានជីវិត។
2. បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។
3. វធកចិត្តំ គិតនឹងសម្លាប់។
4. ឧបក្កមោ ព្យាយាមនឹងសម្លាប់។
5. តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។
5. តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។
4. ឧបក្កមោ ព្យាយាមនឹងសម្លាប់។
3. វធកចិត្តំ គិតនឹងសម្លាប់។
2. បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។
1. បាណោ សត្វមានជីវិត។
ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបានហើយ ។ហេតុបច្ច័យ៨យ៉ាង តើដូចម្តេចខ្លះ ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារី បុគ្គលណាមួយ ជាគរុដ្ឋានិយបុគ្គល (បុគ្គលតាំងនៅក្នុងស្ថានដែលគួរគោរព ) ជាអ្នកមាន ហិរិ និង ឳត្តប្បៈដ៏ក្លៀវក្លា តម្កល់នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរពចំពោះ បុគ្គលជាគរុដ្ឋានិយៈ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ នេះជាបច្ច័យទី ១ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលប្រព្រឹត្តទៅ ដើម្បីជាភិយ្យោ ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។
បុគ្គលនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ តាមកាលគួរ ហើយសាកសួរត្រង់ប្រស្នាថា បពិត្រលោកដ៏ចម្រើន ហេតុនេះដូចម្តេច សេចក្តីអធិប្បាយនៃភាសិតនេះដូចម្តេច ។ លោកដ៏មានអាយុទាំងឡាយនោះ បើកបង្ហាញនូវធម៌ដែលកំបាំងផង ធ្វើធម៌ដែលមានជម្រៅឲ្យរាក់ផង បន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ដែលគួរសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី ២ ជាបច្ច័យទី២ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។
ភិក្ខុនោះ លុះបានស្តាប់ធម៌នោះហើយ ទើបញាំងសេចក្តី ស្ងប់រម្ងាប់ ២ ប្រការឲ្យសម្រេច គឺការស្ងប់រម្ងាប់កាយ ១ ស្ងប់រម្ងាប់ចិត្ត១ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី ៣ បច្ច័យទី ៣ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។
ភិក្ខុជាអ្នកមានសីល សង្រួមហើយក្នុងបាតិមោក្ខសំវរៈ(ជាឈ្មោះសីលទី១ក្នុងចំណោមសីលទាំង៤របស់ភិក្ខុគឺ ការសង្រួម ការរវាំង ដើម្បីរួចផុតពីការធ្លាក់ចុះ គឺការត្រូវអាបត្តិ )បរិបូណ៌ដោយអាចារៈ(អាចារៈ គឺជាការប្រព្រឹត្ត ជាបែបបទ ជាសណ្តាប់ធ្នាប់ )និងគោចរ(សំដៅទីដែលគួរត្រាច់ទៅ (កន្លៃងដែលភិក្ខុគួរទៅ គឺកន្លែងដែលមិនមែនជាលំនៅស្រីពេស្យា .ឬកន្លែងលក់សុរា ជាដើម ) ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ជាបច្ច័យទី៤ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។
ភិក្ខុជាអ្នករៀនសូត្រច្រើន
ទ្រទ្រង់ព្រះសូត្រ ចេះចាំព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិបូណ៌បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន ទ្រទ្រង់ចាំស្ទាត់ រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត យល់ច្បាស់ដោយទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៥ ជាបច្ច័យ ទី៥ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។
ភិក្ខុប្រារព្វសេចក្តីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ហើយបំពេញនូវ កុសលទាំងឡាយ មានកម្លាំង មានសេចក្តីប្រឹងប្រែងដ៏មាំ មិនដាក់ធុរៈក្នុងធម៌ទាំងឡាយជាកុសល ម្នាលភិក្ខុទាំងឡាយនេះហេតុទី៦ បច្ច័យទ៦ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។
ភិក្ខុនៅក្នុងសង្ឃ មិនមែននិយាយផ្តេសផ្តាស មិនមែនជាជាអ្នកនិយាយតិរច្ឆានកថា រមែងសម្តែងធម៌ដោយខ្លួនឯងផង អារាធនាអ្នកឯទៀត ឲ្យសម្តែងផង មិនមើលងាយព្រះអរិយៈដែលស្ងប់ស្ងៀមផង ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៧ ជាបច្ច័យ ទី៧ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ។
ភិក្ខុពិចារណាឃើញរឿយៗ នូវការកើតឡើង និងការសូន្យទៅ ក្នុងឧបាទានក្ខន្ធទាំងឡាយ ៥ ជា រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ ការវិនាសនៃរូបដូច្នេះ វេទនាដូច្នេះ សញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅវិញ្ញាណដូច្នេះ ។
ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៨ ជាបច្ច័យទី ៨ ដែលប្រព្រឹត្តទៅដើម្បីបានចំពោះបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោយភាព ដ៏ធំទូលាយ ចម្រើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន ហើយ ។
ចប់![]()
![]()
![]()
បិ/អ 30-361![]()
![]()
![]()
អសប្បុរស និងសប្បុរសប្រកបដោយធម៌៤យ៉ាង ផ្សេងគ្នា
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤យ៉ាង រមែងរក្សាខ្លួនដែលខ្លួនជីកគាស់កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។
គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរ តិះដៀល ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយ ពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើលហើយកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា មិនបានពិចារណាស្ទាបស្ទង់មើល ហើយកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១ ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរសប្រកបដោយធម៌ទាំង ៤យ៉ាងនេះឯង រមែងរក្សាខ្លួនដែលខ្លួនគាស់ជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយ ផង រមែងបាននូវបាបដ៏ច្រើនផង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរសប្រកបដោយធម៌ ៤យ៉ាង រមែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។ ធម៌៤ តើដូចម្តេចខ្លះ ។
គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបតិះដៀល បុគ្គលដែលគួរតិះដៀល ១ ពិចារណាស្ទាបស្ទង់មើលរួចហើយ ទើបពោលសរសើរបុគ្គលគួរសរសើរ ១ ពិចារណាស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា១ ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃជាសប្បុរសប្រកបដោយធម៌ ៤យ៉ាងនេះឯង រមែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់ចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។
បុគ្គលណាសរសើរបុគ្គល ដែលគួរតិះដៀលក្តី តិះដៀលបុគ្គល ដែលគួរសរសើរក្តី បុគ្គលនោះឈ្មោះថា ជ្រើសរើសយកកំហុស ដោយមាត់ពាក្យ រមែងមិនបានសុខ ព្រោះកំហុសនោះ ឡើយ ។ ការចាញ់ដោយទ្រព្យណា ព្រមទាំងទ្រព្យរបស់ខ្លួនក្តី ទាំងខ្លួនក្តី ព្រោះល្បែងភ្នាល់ ការចាញ់ ដោយទ្រព្យនេះជាកំហុស មានប្រមាណតិចទេ បុគ្គលណាញ៉ាំងចិត្តឲ្យប្រទូស្ត ក្នុងពួកបុគ្គលដែលស្រុះស្រួលមូលមិត្រគ្នាកំហុសរបស់បុគ្គលនោះឯង ទើបធំជាង បុគ្គលដែលដំកល់វាចានឹងចិត្តដ៏លាមក តិះដៀលព្រះអរិយៈរមែងទៅកើតក្នុងនរកអស់ ១ សែនកប្ប និង ៣៦និរព្វុទៈ ផង និង អព្វុទៈផង ។
ដកស្រង់ពីព្រះត្រៃបិដកភាគ ៤២ ទំព័រ ៥-៧
សមចិត្តវគ្គ ទី៤
[២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។
ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។
សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤យ៉ាង រមែងរក្សាខ្លួនដែលខ្លួនជីកគាស់កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។
គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរ តិះដៀល ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយ ពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើលហើយកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា មិនបានពិចារណាស្ទាបស្ទង់មើល ហើយកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១ ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរសប្រកបដោយធម៌ទាំង ៤យ៉ាងនេះឯង រមែងរក្សាខ្លួនដែលខ្លួនគាស់ជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយ ផង រមែងបាននូវបាបដ៏ច្រើនផង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ (ដោយឡែកទៀត) អ្នកប្រាជ្ញគប្បីដឹងថា ជាសប្បុរស។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ រឿងណា ជាទោសរបស់បុគ្គលដទៃ សប្បុរសក្នុងលោកនេះ បើទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់បុគ្គលដទៃ ដោយមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ដែលជាគុណ របស់បុគ្គលដទៃ សប្បុរស ទុកជាគេមិនសួរ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់បុគ្គលដទៃ ឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ជាទោសរបស់ខ្លួន សប្បុរសទុកជាគេមិនសួរ ក៏ប្រាប់ រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី
ដល់រឿងដែលគេសួរ។ មួយទៀត សប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់ខ្លួនឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងឯរឿងណា ជាគុណរបស់ខ្លួន សប្បុរស ទុកជាគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ មួយវិញទៀត សប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់ខ្លួនដោយសេចក្តីមិនពិស្តារ មិនឲ្យពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ គប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញគប្បីដឹងថាជាសប្បុរស។
បិដក ភាគ ៤២ - ទំព័រទី ១៩៣